អា​សូរ​ណាស់​៖​ ប្រ​ថុយ​ជី​វិត​រាល់​ថ្ងៃ​ ដើម្បីប្តូរ​និង​ការ​សិ​ក្សា​

Videos


អ្នកទាំងអស់គ្នា ប្រហែលជាធ្លាប់ឮពីភាពលំបាក ក្រខ្សត់ពីចាស់ទុំមួយចំនួនហើយ ត្រូវទេ ដែលពួកគាត់បានចំណាយពេលវេលា និង ជួបឧបសគ្គជាច្រើន មុននឹងអាចធ្វើដំណើរទៅក្រេបជញ្ជក់ចំណេះដឹងនៅសាលារៀន តែយ៉ាងណាក្តី ក្មេងៗទាំងនេះជួបរឿងដែលលំបាកជាងពួកគាត់ទៅទៀត ។

អា​សូរ​ណាស់​៖​ ប្រ​ថុយ​ជី​វិត​រាល់​ថ្ងៃ​ ដើម្បីប្តូរ​និង​ការ​សិ​ក្សា​

ជារៀងរាល់ថ្ងៃ ក្មេងៗ ១៥ នាក់រស់នៅភូមិ Atule’er ប៉ែកខាងត្បូងខេត្ត Sichuan ត្រូវចំណាយពេលឡើងចុះជណ្តើរចំនួន ១៧ មានកំពស់ប្រមាណ ៨០០ ម៉ែត្រ ដើម្បីអាចមកដល់សាលារៀន ។ តាមសម្តីអ្នកភូមិ គេបានដឹងថា ធ្លាប់មានក្មេង ៨ នាក់ហើយ ដែលរអិលធ្លាក់ស្លាប់ តែយ៉ាងណាក្តី ក្មេងៗដែលមានជីវិតសព្វថ្ងៃ នៅតែបន្តប្រថុយជីវិត ដើម្បីអាចទទួលបានចំណេះដឹង សម្រាប់ប្រើប្រាស់នាពេលអនាគត ។ អ្នកភូមិមិនបានអំពាវនាវចង់បានអ្វីច្រើននោះទេ គឺពួកគាត់គ្រាន់តែចង់បានជណ្តើរជើងមួយដែលអាចធានាសុវត្ថិភាពដល់ក្មេងៗអស់ទាំងនេះ ។

អា​សូរ​ណាស់​៖​ ប្រ​ថុយ​ជី​វិត​រាល់​ថ្ងៃ​ ដើម្បីប្តូរ​និង​ការ​សិ​ក្សា​