ទី​បំផុត​​ Real Madrid ជា​ជើង​ឯក​ Champions League រដូវ​កាល​ ២០១៦​

ក្រុម Real Madrid បានទទួលជើងឯកពានរង្វាន់ Champions League ជាលើកទី១១ដោយយកឈ្នះ Atletico Madrid  ដោយគ្រាប់បាល់ប៉េណាល់ទីកាត់សេចក្ដី៥ទល់៣ បន្ទាប់ពីស្មើគ្នា១ទល់១។
ការប្រកួតម៉ោងធម្មតា៩០នាទី ត្រូវបានបញ្ចប់ ដោយលទ្ធផល១ទល់១ ខណៈប្រធានក្រុម Real Madrid កីឡាករSergio Ramos ស៊ុតបញ្ចូលទីនាំមុខមុននៅនាទី១៥ក្នុងតង់ទីមួយ។ នាទី៤៨ក្នុងតង់ទីពីរខ្សែប្រយុទ្ធ  Antoine Griezmann មានឪកាសស៊ុតបាល់ប៉េណាល់ទីដែរ ប៉ុន្តែមិនចូលហើយរហូតនាទី៧៩ទើបខ្សែបម្រើ Yannick Ferreira-Carrasco  ស៊ុតគ្រាប់បាល់តាមស្មើវិញបានសម្រេច។ ចប់៩០នាទីលទ្ធផល១ទល់១ដែលនេះត្រូវតែបន្ថែម១៥នាទី២ដងហើយ នៅតែរកអ្នកឈ្នះមិនឃើញ។
ទី​បំផុត​​ Real Madrid ជា​ជើង​ឯក​ Champions League រដូវ​កាល​ ២០១៦​
ដល់វគ្គបុកពោះបំផុតក្នុងការប្រកួតបាល់ទាត់នោះ គឺស៊ុតបាល់ប៉េណាល់ទី៥គ្រាប់ក្នុងមួយក្រុម។ Real Madrid ស៊ុតបានសម្រេចដោយ៖ Lucas Vazquez,  Marcelo , Gareth Bale ,  Sergio Ramos គ្រាប់ជ័យជម្នះដោយCristiano Ronaldo ។ Atletico Madrid ស៊ុតបានសម្រេចដោយ៖ Antoine Griezmann,  Gabi , Saul Niguez ខណៈ Juanfran ស៊ុតមិនចូលធ្វើឲ្យឱកាសលើកពានធ្លាក់ដល់ដៃ Real Madrid តែម្ដង។
ការឈ្នះលើកនេះសម្រាប់ Real Madrid ជាម្ចាស់ជើងឯក១១សម័យកាលហើយគឺច្រើនជាងគេក្រុមណាៗទាំងអស់។
ផ្តល់សិទ្ធិដោយ៖ Kqube

មតិយោបល់របស់ប្រិយមិត្ត

  • ទី​បំផុត​​ Real Madrid ជា​ជើង​ឯក​ Champions League រដូវ​កាល​ ២០១៦​已关闭评论
  • 44 views
  • Hide Sidebar
    A+
Publish on:2016/05/29  Category:កីឡា  ព័ត៌មាន
Tags: