​Ronaldo​ ក្លាយ​ជា​ប្រធានបទ​យ៉ាង​ក្ដៅ​គគុក ​ក្រោយពេល​ចប់​ Champions League ​យប់មិញ​

ក្រោយពេលការប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្របានឈានដល់ទីបញ្ចប់ បញ្ហាទាក់ទងនឹងភាពមាំមួនរបស់ Cristiano Ronaldo បានក្លាយជាប្រធានបទយ៉ាងក្ដៅគគុក នៅក្នុងពិភពបាល់ទាត់ ដោយក្នុងនោះកាលពីថ្ងៃអង្គារកន្លងទៅនេះ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ បានជួបបញ្ហារបួសក្នុងអំឡុងពេលហ្វឹកហាត់ ហើយទន្ទឹមគ្នានោះរូបគេត្រូវបានបង្ខំឲ្យច្រានចោលទាំងអស់ ពាក់ព័ន្ធនឹងរឿងរបួសនេះទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ មុនពេលការប្រកួតដ៏សំខាន់នេះបានមកដល់។

​Ronaldo​ ក្លាយ​ជា​ប្រធានបទ​យ៉ាង​ក្ដៅ​គគុក ​ក្រោយពេល​ចប់​ Champions League ​យប់មិញ​

វិនិច្ឆ័យតាមរយៈការចូលលេងនៅ San Siro កាលពីយប់មិញនេះ គឺវាបានបង្ហាញយ៉ាងច្បាស់ថា Cristiano Ronaldo មិនបានរឹងមាំមួយរយភាគរយនោះទេ ពោលគឺវាមិនដូចអ្វីដែលរូបគេបាននិយាយនោះទេ ដែលនេះគឺពិតជាដូចគ្នាណាស់ទៅនឹង Champions League វគ្គផ្ដាច់ព្រ័ត្រឆ្នាំ២០១៤ ដោយការដាក់ Ronaldo ឲ្យចូលលេងនេះ គឺដើម្បីធ្វើឲ្យកីឡាករ Atletico បែកអារម្មណ៍តែប៉ុណ្ណោះ ហើយសម្រាប់ការលេងក៏មិនបានពេញជើងផងដែរ។

តែទោះបីជាមានទម្រង់លេងមិនសូវល្អយ៉ាងនេះក្ដី Cristiano Ronaldo បានជួយក្រុមឲ្យឈ្នះ ដោយការសុតគ្រាប់បាល់ប៉េណាល់ទី ហើយស្របគ្នានេះ Real Madrid បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់អឺរ៉ុបជាលើកទី១១ក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប។ យ៉ាងណាមិញក្នុងនោះក៏មានមតិរិះគន់ និងកោតសរសើរផងដែរ សម្រាប់កីឡាករវ័យ៣១ឆ្នាំរូបនេះ ចុះសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ សម្រាប់ការលេងយប់មិញរបស់ Ronaldo?

ផ្តល់សិទ្ធិដោយ៖ Kqube

មតិយោបល់របស់ប្រិយមិត្ត

  • ​Ronaldo​ ក្លាយ​ជា​ប្រធានបទ​យ៉ាង​ក្ដៅ​គគុក ​ក្រោយពេល​ចប់​ Champions League ​យប់មិញ​已关闭评论
  • 34 views
  • Hide Sidebar
    A+
Publish on:2016/05/29  Category:កីឡា  ព័ត៌មាន
Tags: