គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃ២៨ ខែឧសភាម្សិលមិញ ឆក់យកជីវិតប្រជាពលរដ្ឋ១៤នាក់ របួស២៩នាក់

(ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០១៦ម្សិលមិញ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១៦​លើក​ (​យប់​៩​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៤​នាក់​ (​ស្រី​៣​នាក់​)​ រងរបួសធ្ងន់​១៧​នាក់​ (​ស្រី​៥​នាក់​)​ និង​របួសស្រាល​១២​នាក់​ (​ស្រី​១០​នាក់​)​ នេះបើយោងតាមការចុះផ្សាយរបស់ អគ្គស្នងការនគរបាលជាតិ។​

​ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​១៦​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​៣០​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​១៤​គ្រឿង​,​ រថយន្ត​ធុន​តូច​៩គ្រឿង,​ រថយន្ត​ធុ​ធំ៤​គ្រឿង​,​ យាន​ផ្សេងៗ​៣​គ្រឿង​ ហើយ​មូលហេតុ​ ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ល្មើស​ល្បឿន​៦​លើក​ (​ស្លាប់​១០​នាក់​)​, ​ស្រវឹង​១​លើក​,​ មិន​គោរព​សិទ្ធិ​២​លើក​ (​ស្លាប់ម្នាក់)​,​ បត់​គ្រោះថ្នាក់​៣​លើក​ (​ស្លាប់​២​នាក់​)​,​ កត្តា​យានយន្ត​១​លើក​ (​ស្លាប់​ម្នាក់)​ ប្រជែង៣​លើក​។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​២១​នាក់​ (​យប់​១០​នាក់​ )​ ។​

នៅ​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០១៦​ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែល​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ ចំនួន​២,៩៣០​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន១,១១៩​គ្រឿង​ និង​ពិន័យ​សរុប​១,៨១១​គ្រឿង​៕​

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃ២៨ ខែឧសភាម្សិលមិញ ឆក់យកជីវិតប្រជាពលរដ្ឋ១៤នាក់ របួស២៩នាក់