Maze Runner វគ្គ​ថ្មី​ពន្យារពេល​បញ្ចាំង​ទៅ​ឆ្នាំ​២០១៨ ដោយ​សារ​តែ…

ខ្សែ​ភាពយន្ត​​​វិទ្យាសាស្ត្រ​បែប​ស៊េរី “Maze Runner: The Death” ដែល​ជា​វគ្គ​ចុងក្រោយ​បង្អស់​នឹង​ត្រូវ​​លើក​ពេល​បញ្ចាំង​​​​ទៅ​ឆ្នាំ​២០១៨ ដើម្បី​ទុក​ពេល​ឲ្យ​តួ​ឯក​ Dylan O’Brien (សម្ដែង​តួ Thomas)​សម្រាក​ព្យាបាល​របួស។

 

Maze Runner វគ្គ​ថ្មី​ពន្យារពេល​បញ្ចាំង​ទៅ​ឆ្នាំ​២០១៨ ដោយ​សារ​តែ…

 

ផលិតកម្ម 20th Century Fox  ដែល​ជា​អ្នក​ផលិត​ភាពយន្ត​មួយ​នេះ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​​សុក្រ​ថា “Maze Runner: The Death” ប្ដូរ​កាល​បរិច្ឆេទ​​បញ្ចាំង​ពី​ថ្ងៃ​ទី​ ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៧ ទៅ ១២ ខែ មករា ២០១៨វិញ។ មូល​ហេតុ​ដែល​នាំ​​ឲ្យ​លើ​ពេល​វេលា​បែប​នេះ ដោយ​សារ​ចង់​ឲ្យ​​ Dylan O’Brien មាន​ពេល​មើល​ជំងឺ​ឲ្យ​ស្រួលបួល​សិន បន្ទាប់​ពី​គេ​បាន​ជួប​ឧបទ្ទវហេតុ​​កាល​ពី​ពាក់​កណ្ដាល​ខែ​មិនា​ អំឡុង​ពេល​ថត។

 

តាម​ការ​ឲ្យ​ដឹង​ចុងក្រោយ Dylan O’Brienវ័យ​២៤​ឆ្នាំ រងរបួស​ដោយ​សារ​ឡាន​បុក​និង​មាន​របួស​ច្រើន​កន្លែង ហើយ​បច្ចុប្បន្ន​កំពុង​សម្រាល​ព្យាបាល​នៅ​មន្ទីពេទ្យ​​មួយកន្លែង​ក្នុង​ទី​ក្រុង Vancouver ប្រទេស​កាណាដា៕

 

Maze Runner វគ្គ​ថ្មី​ពន្យារពេល​បញ្ចាំង​ទៅ​ឆ្នាំ​២០១៨ ដោយ​សារ​តែ…

Dylan O’Brien

ចុចអាន៖Power Rangers វគ្គ​ថ្មី​អាច​នឹងបង្កើន​​សមាជិក​ដល់​ទៅ​៧​រូប
ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  cbc

​​