Skrillex ចេញ​វីដេអូ​មួយ​បង្ហាញ​ថា​បទ “Sorry” មិន​ចម្លង​ពី​គេ

​ក្នុង​សប្ដាហ៍​នេះ​តារា​ចម្រៀង  Justin Bieber និង​អ្នក​​និពន្ធ​ភ្លេងSkrillex ត្រូវ​បាន​អ្នក​ចម្រៀង​ស្រី​​ White Hinterland ប្ដឹង​ថា​​ បទ​ចម្រៀង “Sorry” របស់​ពួក​គេ​ចម្លង​ពី​ចម្រៀង​របស់​នាង​ដែល​មាន​​ចំណងជើង​ថា  “Ring the Bell”  ។

 

Skrillex ចេញ​វីដេអូ​មួយ​បង្ហាញ​ថា​បទ “Sorry” មិន​ចម្លង​ពី​គេ

 

បច្ចុប្បន្ន​សំណុំរឿង​នេះ​បាន​ទៅ​ដល់​ដៃ​តុលាការ ហើយ​វា​ក៏​អាច​ជា​រឿង​លួច​កម្មសិទ្ធិបញ្ញា​ដ៏​ធំ​មួយ​ក្នុង​វិស័យ​ចម្រៀង​ផង​ដែរ។ យ៉ាងណាមិញ​ នាពេថ្មី​ៗSkrillex បាន​បង្ហោះ​វីដេអូ​មួយ​លើ​បណ្ដាញ​សង្គម Twitter  បង្ហាញបញ្ជាក់​ពី​ការ​បង្កើត​សំឡេង​​នៃ​ក្បាល​ដំបូង​នៃ​បទ “Sorry” ដែល​គេ​ចោទ​ថា​ចម្លង​​ពី​ចម្រៀង White Hinterlandដែល​ចេញ​កាល​ពី​ឆ្នាំ​២០១៤។

 

Skrillex បាន​បង្ហាញ​ពី​របៀប​បម្លែង​សំឡេង​ពេល​បើក​ក្បាល​​នៃ​បទ​ចម្រៀង ហើយ​ក៏​បាន​សរសេរ​ភ្ជាប់​ជាមួយ​វីដេអូ​នោះ​ថា​៖”​សុំទោស ពួក​យើង​មិន​បាន​លួច​ចម្លង​ទេ”។ បើ​តាម​ការ​ស្ទាបស្ទង់​មតិ​ពី​អ្នក​គាំទ្រ​​ក៏​បាន​​គាំទ្រ​ដែល​ថា បទ “Sorry” មិន​បាន​​ចម្លង​ពី​គេ​ទេ៕

 

SORRY but we didnt steal this @justinbieber @bloodpop pic.twitter.com/9897j9sfY7

— SKRILLEX (@Skrillex) May 27, 2016

 

 បទ​របស់ White Hinterland

 

ចុះ​ប្រិយមិត្ត​យល់​ថា Justin Bieber និង​Skrillex ចម្លង​ពី​គេ​ដែរ​ឫ​ទេ?

 

ចុចអាន៖​បទ​ “Sorry” របស់​ Justin ​ត្រូវ​​​បានប្ដឹង​ថា​​ចម្លង​​ពី​គេ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  esquire