តារាចម្រៀង យូ​រី ចំណាយ​ប្រាក់​ដើម្បី​ផលិត​ស្ប៉ត​អប់រំ​ជួយ​ដល់​សង្គម​!

Videos


ដោយសារមើលឃើញគ្រោះថ្នាក់ចរាចរណ៍កាន់តែសាហាវពីមួយថ្ងៃទៅមួយថ្ងៃតារាចម្រៀងវ័យក្មេងដែលពូកែរាំ យូរី បានផលិតជាស្ប៉តអប់រំ ដែលនិយាយពីគ្រោះថ្នាក់ចរាចរណ៍ ដែលត្រៀមនឹងចាក់បញ្ចាំង នៅតាមកញ្ចក់ទូរទស្សន៍នានា នៅក្នុងពេលឆាប់ៗនេះ ។ អ្វីដែលកត់សំគាល់នោះ យូរី បានអះអាងថា ការផលិត ស្ប៉ត នេះ ជាគំនិតរបស់នាងរូម ជាមួយមិត្តភក្តិ ។ ដោយឡែកសម្រាប់ការចំណាយ ទៅលើការថតស្ប៉តនេះ ជាទឹកប្រាក់ផ្ទាល់ខ្លួនរបស់នាង ។

តារាចម្រៀង យូ​រី ចំណាយ​ប្រាក់​ដើម្បី​ផលិត​ស្ប៉ត​អប់រំ​ជួយ​ដល់​សង្គម​!

មួយរយៈចុងក្រោយនេះ គេបានកត់សំគាល់ឃើញតារាជាច្រើន បានងាកមកជួយការងារសង្គម ជាពិេសសការងារមនុស្សធម៌ ។ ដោយឡែកថ្មីៗនេះតារាចម្រៀង យូរី ក៏បានងាកមកចាប់អារម្មណ៍ ជាជួយការងារសង្គមផងដែរ ។ ពេលនេះនាងបានប្រាប់ថា នាងមានគម្រោងផលិតស្ប៉តអប់រំខ្លីមួយ ដែល និយាយពីគ្រោះថ្នាក់ចរាចរណ៍ ។ ក្នុងនោះនាងក៏បានចូលរួមសម្តែងនៅក្នុងស្ប៉តមួយនេះដែរ ។ «ការផលិត ស្ប៉តមួយនេះ ជាគំនិតរបស់ខ្ញុំរួមជាមួយមិត្តភក្តិ ហើយការចំណាយទៅលើការថត ក៏ជាទឹកប្រាក់របស់ខ្ញុំដែរ»។ នេះជាលើកដំបូងហើយ ដែល យូរី ផលិតស្ប៉តអប់រំ ។ បើស្ប៉តនេះទទួលបានជោគជ័យ នាងនិងបង្កើតស្ប៉តអប់រំជាបន្តបន្ទាប់ថែមទៀត ។

តារាចម្រៀង យូ​រី ចំណាយ​ប្រាក់​ដើម្បី​ផលិត​ស្ប៉ត​អប់រំ​ជួយ​ដល់​សង្គម​!