Real Madrid ផ្តួល Atletico ដោយ​ប៉េ​ណាល់​ទី​ដើម្បីលើក​ពាន Champions League (មាន Video Highlight)

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​​រកគ្រាប់​បាល់​កាត់​សេច​ក្តី ខណៈ​ដែល Real Madrid បានក្លាយ​ជា​​ម្ចាស់​ជើង​​ឯក​ប្រចាំ​ទ្វីប​អឺ​រ៉ុប​ជា​លើក​ទី​១១ ជា​មួយនឹង​ការ​​ទទួល​ជ័យ​ជម្នះ​ដោយការ​ស៊ុត​បាល់​ប៉េ​ណាល់​ទ ៥-៣ លើ​ក្រុម Atletico Madrid…. ក្រោយ​ពី​បាន​បញ្ចប់​ក្នុង​លទ្ធផលស្មើ ១-១ បន្ទាប់​ពី​បន្ថែម​១៥​នាទីពីរដង​​ក្នុង​ការ​ប្រកួត Champions League វគ្គផ្តាច់​ព្រ័ត្រ កាលពី​ថ្ងៃ​សៅរ៍​។
real2

រយៈ​ពេល​២​ឆ្នាំ ក្រោយ​ពី​ជួយ​ឲ្យ Real ឈ្នះ​ពាន​ជា​លើក​ទី​១០ ប្រធានក្រុម Sergio Ramos បាន​រកគ្រាប់​បាល់បើក​ឆាក ក្រោយ​ពី​​រយៈពេល​១៥​នាទី នៅកីឡ​​ដ្ឋាន San Siro​។ ប៉ុន្តែ ការ​ប្រកួត​នេះ​ត្រូវ​បាន​បង្ខំ​ឲ្យ​ឈាន​ដល់​នាទី​បន្ថែម​១៥​នាទី​ពីរដង នៅ​ពេល​ដែលកីឡាករ​សញ្ជាតិ​​បែល​ហ្ស៊ិក Yannick Carrasco ចូលលេង​ក្នុងនាម​ជា​កីឡាករ​បម្រុង ដើម្បី​រកគ្រាប់​បាល់​តាមស្មើនៅនាទី ទី​៧៩​។ ក្រោយ​ពី​ការ​ប្រកួត​នៅនាទី​បន្ថែម​១៥​នាទី​ពីរ​ដងនៅ​តែ​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ការ​ប្រកួត​នេះ បាន​ឈាន​​ការ​កាត់​សេច​ក្តីដោយ​ការ​ស៊ុត​បាល់​ប៉េណាល់​ទី​៕

real3

real4

real1

ប្រភព​ព័ត៌​មាន៖ Channel News Asia