Sakho លេង​អឺរ៉ូ​បាន​ក្រោយ UEFA មិន​បន្ត​ពិន័យ

ស្ថាប័ន​ក្បាល​ម៉ាស៊ីន​គ្រប់គ្រង​បាល់ទាត់​ទ្វីប​អឺរ៉ុប UEFA បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថា ខ្សែ​ការពារ Sakho នឹង​រួចផុត​ពី​ការ​ពិន័យ​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​សារធាតុ​ហាមឃាត់ ចាប់​ពី​ថ្ងៃ​អាទិត្យ​នេះ​តទៅ។

 Sakho លេង​អឺរ៉ូ​បាន​ក្រោយ UEFA មិន​បន្ត​ពិន័យSakho

 

Sakho ត្រូវ​ព្យួរ​មិន​ឲ្យ​លេង​បាល់​រយៈ​ពេល​ជាង​១​ខែ​កន្លង​មក​ ហើយ UEFA សម្រេច​មិន​បន្ថែម​ពិន័យ​លើ​រូប​គេ​។ កីឡាករ​សញ្ជាតិ​បារាំង ត្រូវ​រក​ឃើញ​ថា​មាន​ប្រើ​សារធាតុ​ហាម​ឃាត់​ក្នុង​ការ​ប្រកួត Europa League របស់ Liverpoolវគ្គ១៦​ក្រុម​ចុង​ក្រោយ​ទល់​នឹង Manchester United។

 

ដំណឹង​នេះ​ធ្វើ​ឲ្យ​ខ្សែ​ការពារ​កណ្ដាល​វ័យ​២៦ឆ្នាំ អាច​លេង​ឲ្យ​ក្រុមជម្រើសជាតិ​បារាំង​នៅ​ព្រឹត្តិការណ៍​អឺរ៉ូ​បាន ដែល​បារាំង​ខ្លួនឯង​គឺជា​ម្ចាស់ផ្ទះ។ បញ្ជី​ឈ្មោះ​ចុងក្រោយ​របស់​បារាំង​នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​នៅ ថ្ងៃអង្គារ សប្ដាហ៍​ក្រោយ ហើយ​គេ​ចាំ​មើល​ថា តើ ​Sakho នឹង​ត្រូវ​គ្រូ​បង្វឹក​ដាក់​ឈ្មោះ​ឬ​យ៉ាង​ណា៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ ESPN