កម្ពុជា ​អាច​យក​ឈ្នះ​ទីម័រ​ខាង​កើត ​បាន​អត់​ល្ងាច​នេះ?

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា នឹង​បើក​ទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍​ក្រុម​ភ្ញៀវ​ទីម័រ​ខាង​កើត​ក្នុង​ការ​ប្រកួត​មិត្តភាព​កម្ដៅ​សាច់​ដុំ ត្រៀម​វគ្គ​ជម្រុះ​បឋម​នៃ​ពាន​រង្វាន់​​ជើង​ឯក​ទ្វីប​អាស៊ី AFC Asian Cup 2019 ​នៅ​ពេល​ខាង​មុខ​នេះ។ ចាំ​មើល​ក្រុម​ដែល​ធ្លាប់​តែ​ឈ្នះ​គ្នា​ទៅ​វិញ​ទៅ​មក​នេះ អាច​នឹង​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​យ៉ាង​ណា?

 កម្ពុជា ​អាច​យក​ឈ្នះ​ទីម័រ​ខាង​កើត ​បាន​អត់​ល្ងាច​នេះ?ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា

 

កម្ពុជា ​អាច​យក​ឈ្នះ​ទីម័រ​ខាង​កើត ​បាន​អត់​ល្ងាច​នេះ?ក្រុម​កម្ពុជា​ហ្វឹកហាត់​

 

កម្ពុជា ​អាច​យក​ឈ្នះ​ទីម័រ​ខាង​កើត ​បាន​អត់​ល្ងាច​នេះ?ក្រុម​ទីម័រខាង​កើត​ហ្វឹកហាត់​នៅ​អូឡាំពិក​ល្ងាច​មិញ

 

ប្រវត្តិ​ជួប​គ្នា

 

កម្ពុជា​ប៉ះ​ទីម័រ​ខាង​កើត​៥​ប្រកួត​កន្លង​មក​នេះ ឈ្នះ​៣ ស្មើ​១​និង​ចាញ់​មួយ ដោយ​ចាញ់​មួយ​ប្រកួត​នេះ​នៅ​ឆ្នាំ​២០១២ ​ដោយ​លទ្ធផល ៥-១ ​ក្នុង​ដី​ខ្លួន​ឯង។ ក្រុម​ទាំង​ពីរ​នេះ ប៉ះ​គ្នា​ម្ដង​ណា​ក៏​ស៊ុត​បញ្ចូល​ទី​គ្នា​មិន​ក្រោម​៤​គ្រាប់​ដែរ។ ប្រកួត​ចុង​ក្រោយ​របស់​ពួកគេ​នៅ​ឆ្នាំ​២០១៤​កន្លង​ទៅ នៅ​ទឹក​ដី​ទីម័រ ដោយ​កម្ពុជា​យក​ឈ្នះ ៣-២ ​។

 

សម្ដី​គ្រូ​បង្វឹក

​ក្រុម​កម្ពុជា ​មាន​កីឡាករ​អវត្តមាន​ច្រើន​ដោយសារ​​ជាប់​ភារកិច្ច​ជាមួយ​ក្រុម​ណាហ្គាវើល​នៅ​ប្រទេស​សិង្ហបុរី។ ដូច្នេះ​ហើយ លោក Lee Tae Hoon ​នឹង​ប្រើ​កីឡាករ​ដែល​មាន​ស្រាប់ ដោយ​ឱ្យ​ចូល​លេង​ដោយ​ប្រុងប្រយ័ត្ន​បំផុត​ខ្លាច​មាន​របួស។ គ្រូ​បង្វឹក​រូប​នេះ​បន្ត​ទៀត​ថា ​លោក​មិន​រំពឹង​ថា​ឈ្នះ​ច្រើន​នោះ​ទេ អ្វី​ដែល​សំខាន់​គឺ​ចង់​ឃើញ​កីឡាករ​លេង​ល្អ និង​ចេះ​សហការ​គ្នា​នៅ​លើ​ទីលាន​ប្រកួត​។

 

ចំពោះ​លោក Fabio Maciel ​គ្រូ​​បង្វឹក​ក្រុម​ទីម័រ​ខាង​កើត​វិញ ​បញ្ជាក់​ដែរ​ក្រុម​របស់​លោក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​អស់ហើយ បើ​ទោះ​បី​ជា​អវត្តមាន​កីឡាករ​សំខាន់​២​នាក់​ក៏​ដោយ។ ចំពោះ​ភាគរយ​ឈ្នះ ​លោក​មិន​អាច​និយាយ​បាន​នោះ​ទេ ដោយ​ទាល់​តែ​ចប់​ការ​ប្រកួត​ទើប​ឃើញ​ច្បាស់។

 

​បន្ទាប់​ពី​ប្រកួត​នេះ​ទៅ ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​​​វគ្គ​ជម្រុះ​បឋម​នៃ​ពាន​រង្វាន់​​ជើង​ឯក​ទ្វីប​អាស៊ី AFC Asian Cup 2019 ​ដោយ​ជើង​ទី១ ធ្វើ​នៅ​កោះ ឆាយនីសតៃប៉ិ ក្នុង​ថ្ងៃ​ទី២ ខែ​មិថុនា ហើយ​ជើង​ទី២ ធ្វើ​នៅ​រាជធានី​ភ្នំពេញ ក្នុង​ថ្ងៃ​ទី ៧ ខែ​មិថុនា ឆ្នាំ​២០១៦​ខា​ង​​មុខ​នេះ៕

 

អត្ថបទ៖ មុន្នី រម្យ