អធិរាជ​វាល​ស្មៅ​ FC ក្លាយ​ជា​ជើង​ឯក​​ Holy Cup 2016 ​

​ក្រុម​បាល់ទាត់​​អធិរាជ​វាលស្មៅ FC ​​បាន​ក្លាយ​ជា​ជើង​ឯក​​ពាន​រង្វាន់​បាល់ទាត់​ Holy Cup 2016 ​កាល​ពី​ល្ងាច​​​ថ្ងៃ​ទី២៨ ខែ​ឧសភា ឆ្នាំ​២០១៦ ​ក្រោយ​​យក​ឈ្នះ​ក្រុម Black Snake FC ២-០​​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ទីលាន​​ស្មៅ​សិប្បនិមិត្ត​ Premium Sport ។

 អធិរាជ​វាល​ស្មៅ​ FC ក្លាយ​ជា​ជើង​ឯក​​ Holy Cup 2016 ​ក្រុម​បាល់ទាត់​​អធិរាជ​វាលស្មៅ FC ​​(លើក​ពាន​)

 

​​​​ក្នុង​ថ្ងៃ​ជា​មួយ​គ្នា​​ក្រុម​បាល់ទាត់​ Premium United ​​ដណ្ដើម​បាន​លេខ ៣​ក្នុង​ពាន​រង្វាន់​ខាង​លើ​ក្រោយ​បំបាក់​​​ក្រុម​ GLF.​FC ៥-៣​។ ​​សម្រាប់​រង្វាន់​ជើង​ឯក​ទទួល​បាន ១លាន​រៀល និង​មេដាយ​ ១៥​គ្រឿង ជើង​ឯក​រង​ទទួល​បាន​ ៥០​ម៉ឺន​រៀល និង​មេដាយ ១៥​គ្រឿង ជ័យ​លាភី​លេខ ៣​ទទួល​បាន​ ២៤​ម៉ឺន​រៀល និង​​មេដាយ ១៥​គ្រឿង។

 

​ក្រៅ​ពី​រង្វាន់​សម្រាប់​ជ័យ​លាភី​ទៅ​តាម​ចំណាត់​ថ្នាក់​ការ​ប្រកួត​នេះ ​ក៏​មាន​រង្វាន់​សម្រាប់​កីឡាករ​ល្អ​បំផុត ១០​ម៉ឺន​រៀល​ អ្នក​ចាំ​ទី​ល្អ​បំផុត ១០​ម៉ឺន​រៀល អ្នក​​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ ១០​ម៉ឺន​រៀល អ្នក​ដឹក​នាំ​ក្រុម​​ល្អ​ជាង​គេ​ ១០​ម៉ឺន​រៀល និង​​ក្រុម​ Fair Play ​ទទួល​បាន ១២​ម៉ឺន​រៀល​ផង​ដែរ។ ​​​​

ក្នុង​ឱកាស​បិទ​ការ​ប្រកួត​ខា​ង​លើ​​លោក ឃុល​ ភីរម្យ ​ ​អ្នក​រៀប​ចំ​កម្មវិធី​ប្រកួត​​​​​​បាន​ឲ្យ​ដឹង​​ថា លោក​មាន​ចិត្ត​សប្បាយ​រីក​រាយ​ជា​ខ្លាំង​ ដែល​យុវជន​ជន​កម្ពុជា​​កំពុង​​ផុសផុល​ក្នុង​វិស័យ​កីឡា​បាល់ទាត់​ មិន​ថា​ការ​ប្រកួត​ Futsal ឬ​ការ​​ចូល​រួម​គាំទ្រ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា។ ​ឆ្នាំ​២០១៦ ជា​លើក​ទី២ ដែល​​លោក​បង្កើត​​ពាន Holy Cup ​ហើយ​លោក​សង្ឃឹម​ថា ការ​នា​ឆ្នាំ​បន្ទាប់​ៗ លោក​ នឹង​អាច​បង្កើត​ពាន​ផ្សេង​ៗ ទៀត​ដើម្បី​អាច​ចូល​រួម​ជួយ​ជំរុញ​​​ដល់​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​ឲ្យ​មាន​ការ​រីក​ចំរើន៕

 

អធិរាជ​វាល​ស្មៅ​ FC ក្លាយ​ជា​ជើង​ឯក​​ Holy Cup 2016 ​

ឃុល​ ភីរម្យ ​

 

អធិរាជ​វាល​ស្មៅ​ FC ក្លាយ​ជា​ជើង​ឯក​​ Holy Cup 2016 ​

​ក្រុម​បាល់ទាត់​​អធិរាជ​វាលស្មៅ FC

 

អធិរាជ​វាល​ស្មៅ​ FC ក្លាយ​ជា​ជើង​ឯក​​ Holy Cup 2016 ​

Black Snake FC

 

អធិរាជ​វាល​ស្មៅ​ FC ក្លាយ​ជា​ជើង​ឯក​​ Holy Cup 2016 ​

 

អធិរាជ​វាល​ស្មៅ​ FC ក្លាយ​ជា​ជើង​ឯក​​ Holy Cup 2016 ​

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​