Messi​ រត់​ភ្លាត់ស្នៀត​ត្រូវ​មួយ​ជង្គង់​ពេញទំហឹង​ រង​របួស​​បញ្ជូន​​ចេញ​ពី​ទីលាន​ភ្លាមៗ​

ការត្រៀមខ្លួនសម្រាប់លេង Copa America របស់ក្រុមជម្រើសជាតិអាហ្សង់ទីន បានជួបការរំខានដោយកាលពីថ្ងៃទី២៨ ខែឧសភាម្សិលមិញនេះ កីឡាករកំពូលរបស់ក្រុម Leo Messi បានជួបបញ្ហារបួសក្នុងអំឡុងពេលធ្វើការប្រកួតកម្ដៅសាច់ដុំជាមួយក្រុមជម្រើសជាតិហុងឌុយរ៉ាស់។

មូលហេតុដែលបណ្ដាលឲ្យកើតមានរឿងនេះ គឺដោយសារកីឡាកររបស់ Barcelona រូបនេះ បានភ្លាត់ស្នៀតដួលរមៀលទៅបុកជាមួយកីឡាករហុងឌុយរ៉ាស់មួយទំហឹង រួចហើយរូបគេក៏មានអារម្មណ៍ថាមានអាការៈឈឺចុកចាប់នៅត្រង់ឆ្អឹងជំនី ទន្ទឹមគ្នានោះ Messi ត្រូវបានបញ្ជូនចេញពីទីលាន ហើយមើលទៅរបួសនេះមានការឈឺចាប់គួរឲ្យកត់សម្គាល់ដែរ។

ពាក់ព័ន្ធនឹងរឿងនេះគេមិនទាន់ដឹងនៅឡើយទេ ថាតើ Messi អាចនឹងចូលលេងក្នុងក្របខណ្ឌ Copa America បាន ឬក៏អត់នោះ ដោយក្នុងនោះសារព័ត៌មាន Ole បានធ្វើសេចក្ដីរាយការណ៍ថា ការវិនិច្ឆ័យចុងក្រោយសម្រាប់អាការៈរបស់ Messi នឹងត្រូវប្រកាសក្នុងរយៈពេល៤៨ម៉ោងខាងមុខនេះ។

Messi​ រត់​ភ្លាត់ស្នៀត​ត្រូវ​មួយ​ជង្គង់​ពេញទំហឹង​ រង​របួស​​បញ្ជូន​​ចេញ​ពី​ទីលាន​ភ្លាមៗ​

ផ្តល់សិទ្ធិដោយ៖ Kqube

មតិយោបល់របស់ប្រិយមិត្ត

  • Messi​ រត់​ភ្លាត់ស្នៀត​ត្រូវ​មួយ​ជង្គង់​ពេញទំហឹង​ រង​របួស​​បញ្ជូន​​ចេញ​ពី​ទីលាន​ភ្លាមៗ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/29  Category:កីឡា  ព័ត៌មាន
Tags: