ពេល​តែ​មួយ ក្មេង​ស្រី​២​នាក់​ ប៊ិះ​ក្លាយជា​ ចំណី​តណ្ហា​

ខេត្តបន្ទាយមានជ័យ ៖ កាលពី​វេលា​ម៉ោង​៥ និង​០៥​នាទី​ល្ងាច ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៦ ក្មេង​ស្រី​២​នាក់​ប៊ិះ​ក្លាយជា​ចំណី​តណ្ហា​របស់​ប្រុស​ព្រាន ខណៈ​ពួក​នាង​ទាំង​២​នាក់​នាំ​គ្នា​ចុះ​ងួ​ត​ទឹកស្រះ​លេង ដែល​ហេតុការណ៍​នោះ​កើតឡើង​នៅ​ចំណុច​ស្រះ​ទឹក​របស់​លោក សាន ស៊ា​ង​ហូ (​កណ្តាល​ព្រៃ​) ស្ថិត​ក្នុងភូមិ​ទួល​ប្រាសាទ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩១១ បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់ ម្នាក់​មាន​អាយុ​១៣​ឆ្នាំ និង​ម្នាក់​ទៀត​មាន​អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ទំនប់​.​ក​៥ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ក្មេង​ស្រី​ទាំ​២​នាក់​បាន​នាំ​គ្នា​ដើរ​កាច់​ទំពាំង​ប្ញ​ស្សី​ព្រិច​លក់ ពេល​ដើរ​ដល់​ចំណុច​ស្រះ​ទឹក​ក៏​នាំ​គ្នា​ចុះ​ងូតទឹក ស្រប​ពេល​នោះ​ស្រាប់​លេចមុខ​ជនសង្ស័យ​ម្នាក់​បាន​ជិៈ​ម៉ូតូ​១​គ្រឿង​មក​ឈប់ ហើយ​បាន​ចាប់​ក្មេង​ស្រី​ម្នាក់​ដែល​មាន​អាយុ​១៣​ឆ្នាំ​ប៉ង​រំលោភ តែ​នាង​បាន​ស្រែកយំ ក៏​ព្រ​លែង​វិញ រួច​បាន​ស្ទុះ​ទៅ​ចាប់​នាង​មាន​អាយុ​១៨​ឆ្នាំ​ប៉ង​រំលោភ​ទៀត​ តែ​នាង​បាន​ស្រែក​ឲ្យ​គេ​ជួយ ពេល​នោះ​ក៏​ឮ​ដល់​កម្មករ​រោងចក្រ​កាត់​ដេរ​នៅ​ក្បែ​ង​នោះ ក៏​នាំ​គ្នា​ស្ទុះ​មក​ជួយ ហើយ​បែប​នេះ​​ជនសង្ស័យ​​ក៏​បាត់​រត់គេច​ខ្លួន​បាត់ ដោយ​បន្សល់​ទុក​តែ​ម៉ូតូ​១​គ្រឿ ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង 1A-9109 នៅ​នឹងកន្លែង​កើត​ហេតុ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ចំពោះ​ក្មេង​ស្រី​ទាំង​២​នាក់​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ប៉ោយ​ប៉ែ​ត​នាំ​ទៅ​ធ្វើការ​សាកសួរ​អំពី​ភិនភាគ​ជនសង្ស័យ និង​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ទីនោះ​ផង​ដែរ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកមួយករណីផ្សេងទៀតដែរថា កាលពី​រសៀល​ថ្ងៃ​ទី​២៥​ ឧសភា ​២០១៦​ ក្រោយ​​ពី​ធ្វើ​សកម្ម​ភាព​​ចាប់​រំលោភ​​លើ​ក្មេង​ស្រី​ជា​អ​នី​​តិ​ជន ​​មិន​ទាន់​គ្រប់​​អាយុ​ម្នាក់ចំនួន​២លើក ស្ថិត​​ក្នុង​​ស្ថានីយ​ប្រេង​ឥន្ធនៈ​​មួយកន្លែង ។

​ប្រភព​​ឱ្យ​ដឹង​​ថា​ ​ជន​សង្ស័យ​ឈ្មោះ​ចាន់ នឿ​ន អាយុ​២៨​ឆ្នាំ​ មាន​ទីលំ​នៅ​​ភូមិ​រា​ជានុ​កូ​ល​ ក្នុង​សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ​ត្រូវ​​ចាប់​ខ្លួន​ បន្ទាប់​ពី​​មាន​ពាក្យបណ្តឹង​ពីក្រុម​​គ្រួសារ​​​យុវតី​រង​​គ្រោះ​​​ ។​

ប្រភព​​បន្ត​ថា ​ការ​​ចាប់ខ្លួន​​​​​ជនសង្ស័យ​ខាងលើ​ គឺ​ដោយសារ​មានការ​បង្ហាញ​​អត្តសញ្ញាណ​ពី​ក្មេង​ស្រី​​រង​គ្រោះ​ថា​ បុរស​ម្នាក់​​នោះ​ បាន​ចាប់​​នាង​រំលោភ​ដល់​ទៅ​២​លើក ​ខណៈ​​នាង​​កំពុង​សម្អាត​​​បន្ទប់ទឹក​​​ក្នុងស្ថានីយប្រេង​ឥន្ទ​នៈ​​ ។

លោក​ប៉ា​ង ឡុ​ច អធិការរង​ក្រុង​ស្ទឹង​ត្រែងឱ្យ​​ដឹង​ថា ​​​​​​​​​ជនសង្ស័យ​​​ធ្វើ​សកម្មភាព​ចំនួន​២លើក ​ដែល​លើក​ទី​មួយ ​កាល​ពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៦ ​ឧសភា ​និង​លើក​ទី​ពីរ​ ​កាលពី​​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២២​​ ឧសភា ​។ ក្រោយ​​ចាប់ខ្លួន​ជនសង្ស័យ​ តាម​ការ​ចង្អុល​បង្ហាញ​​ពី​​ជន​រង​គ្រោះ​ និង​ស្តាប់​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ថា ​ពិតជា​ការ​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​ពី​ជន​រង​គ្រោះ​ប្រាកដ​មែន​​ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ នា​រសៀល​ថ្ងៃ​ទី​២៦​ ឧសភា ​ដើម្បី​​ឱ្យ​សាលាដំបូង​ខេត្ត ចាត់ការ​​​​តាម​​​នីតិ​​វិធី ​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ពេល​តែ​មួយ ក្មេង​ស្រី​២​នាក់​ ប៊ិះ​ក្លាយជា​ ចំណី​តណ្ហា​

ពេល​តែ​មួយ ក្មេង​ស្រី​២​នាក់​ ប៊ិះ​ក្លាយជា​ ចំណី​តណ្ហា​