៥​​​ម៉ឺន​សំ​បុត្រ​ លក់អ​ស់​ហើយ ​តែ​​​អ្នក​គាំទ្រ​​ច​ង់​ឲ្យ​ ​ស​ហ​ព័​ន្ធ​លក់​ប​ន្ត​

​ភ្នំពេ​ញ​៖​ យោ​ងតា​ម​​ហ្វេស​ប៊ុក​​រប​​ស់​ ​តា​រាបា​ល់​ទាត់​​ជ​ម្រើ​ស​ជាតិ​ក​ម្ពុជា​​ ​លោ​ក​ កែ​វ ​​សុ​ខ​ផេ​ង​ ​បា​នសេ​រ​សេ​រ​ថា​ ​«​​ជិ​​ត​​​ដ​​​ល់​ពេ​​​​ល​​​ហើ​​​យ​​​!​​​ ​​​ ​​ខ្ញុំ​​​ត្រៀ​ម​​ខ្លួន​​ដើ​ម្បី​ប្រ​​យុ​ទ្ធ​ ​ប​ង​ប្អូ​ន​ត្រៀ​ម​ខ្លួ​ន​ដើ​ម្បី​​គាំ​ទ្រ​!​ ​លឺថា​​ ​5​​0,0​​0​0 ​សំ​បុ​ត្រ​ត្រូ​វ​បា​ន​ល​ក់​អ​ស់​ហើ​យ​!​ ​ហើ​យ​មា​ន​ប​ង​ប្អូ​ន​ខ្លះ​ ប្រ​តិ​ក​ម្ម​ច​ង់​ឱ្យ​ស​ហ​ព័​ន្ធល​ក់​​បន្ត​​​​?​ សូ​ម​​មេ​ត្តា​យោ​គ​យ​ល់​ ​នឹ​ង​គិ​ត​ពី​សុ​វ​ត្ថិ​ភា​ព​ ​កី​ឡា​ដ្ឋា​ន​ដែ​ល​ត្រូ​វ​ផ្ទុ​ក​ទ​ស្ស​និ​ក​ជ​ន​!​ ​កំ​ហុ​ស​យើ​ង​ទេ​ទិ​ញ​មិ​ន​ទា​ន់​គេ​ក​ម្ម​យើ​ង​នឹ​ង​ឯ​ង​»។ បញ្ជាក់ផងដែរ សម្រាប់កម្ពុជា នៅថ្ងៃទី​២៩ ខែឧសភា នេះនឹង​ទទួលភ្ញៀវ​ ទីម័រ ហើយក៏មាន​ការរាំ​ញីកែងជើ ដើម្បីបំបែក​កំណត់ត្រា​ផងដែរ៕​

ប្រភព ៖

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកឡើងវិញថា នៅព្រឹកថ្ងៃទី២៧ ខែឧសភានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសលើ Facebook ផ្ទាល់ខ្លួនថា  ដើម្បីទស្សនាការប្រកួតមិត្តភាពអន្ដរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា និងទីម័រខាងកើតនាចុងសប្ដាហ៍នេះ ត្រូវបានលក់អស់ហើយ ពោលគឺនៅសល់តែសំបុត្រប្រភេទទី២ ដែលមានតម្លៃ ៥ពាន់រៀល ក្រៅដំបូលតែប៉ុណ្ណោះ ។

គួរបញ្ជាក់ថា សំបុត្រទស្សនាជំនួបមិត្តភាពអន្ដរជាតិខាងលើនេះ ត្រូវបានសហព័ន្ធដាក់លក់ ២ថ្ងៃមកហើយ ពោលគឺកាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅ ក្នុងតម្លៃ ២ប្រភេទគឺតម្លៃ ១ម៉ឺនរៀល សម្រាប់កន្លែងអង្គុយមានកៅអី (ក្រោមដំបូល) និងតម្លៃ ៥ពាន់រៀល សម្រាប់កន្លែងអង្គុយគ្មានកៅអី (ក្រៅដំបូល) ។ ប៉ុន្ដែក្រោយលក់បាន ២ថ្ងៃ សំបុត្រប្រភេទទី១ បានលក់អស់ហើយនៅព្រឹកនេះ ។

សម្រាប់ជំនួបមិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមភ្ញៀវទីម័រខាងកើត នឹងត្រូវប្រកួតនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ ចុងសប្ដាហ៍នេះ លើទីលានពហុកីឡដ្ឋានជាតិ វេលាម៉ោង ៧យប់ ហើយក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

៥​​​ម៉ឺន​សំ​បុត្រ​ លក់អ​ស់​ហើយ ​តែ​​​អ្នក​គាំទ្រ​​ច​ង់​ឲ្យ​ ​ស​ហ​ព័​ន្ធ​លក់​ប​ន្ត​

៥​​​ម៉ឺន​សំ​បុត្រ​ លក់អ​ស់​ហើយ ​តែ​​​អ្នក​គាំទ្រ​​ច​ង់​ឲ្យ​ ​ស​ហ​ព័​ន្ធ​លក់​ប​ន្ត​