ណាតាហ្សា គេង​យំ​នឹក​សង្សារ​សំណព្វចិត្ត

“បងអើយ ខ្ញុំ​នឹក​គាត់​ខ្លាំង​ណាស់​បែក​គ្នា​ជិត​ពីរ​ខែ​ហើយ​នឹង ​តាម​ចិត្ត​នឹក​ចង់​តែ​ទៅ​អាហ្វ្រិក​ភ្លាម​ៗ​ទេ។” ណាតាហ្សា ថ្លែង​ប្រាប់ Sabay ថា​នឹក​សង្សារ Shane Booysen  ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ភ្នំពេញ​ក្រោន។

 

ណាតាហ្សា គេង​យំ​នឹក​សង្សារ​សំណព្វចិត្ត

 

តារា​ស្រី​វ័យ ២៣ ឆ្នាំ​បន្ត​ថា​ពួក​នាង​ខាន​ជួប​មុខ​គ្នា​ផ្ទាល់​ជាង​មួយ​ខែ​មក​នេះ សម្រាប់​អ្នក​ទាំងពីរ​មាន​អារម្មណ៍​ថា​ជា​យូរ​ណាស់ ស្ទើរ​តែ​ទ្រាំ​មិន​បាន​ទៅ​ហើយ។ កញ្ញា​បន្ត​ថា​នាង​ពិតជា​ចង់​ទៅ​អាហ្វ្រិក​ទៅ​ជួប  Booysen ដែរ​តែ​មាន​ការងារ​ចាំបាច់​ខ្លះ​ៗ​ទៅ​ក៏​មិន​អាច​ចាកចេញ​ពី​កម្ពុជា​បាន​។

 

“ធម្មតា​ទេ​បង​មនុស្ស​ធ្លាប់​ឃើញ​គ្នា​ព្រឹក​ល្ងាច​ដល់ទៅ​បែក​យូរ​ចឹង​ចង់​​តែ​ទៅ​អាហ្វ្រិក​មើល​ថែ​គាត់​ទេ ព្រោះ​គាត់​កំពុង​ព្យាបាល​រហួស​ផង។ រាល់​យប់​ខ្ញុំ​គេង​យំ​នឹក​គាត់​ឡើង​ហើម​ភ្នែក​អស់​ហើយ តែ​មកពី​ពេល​ដំបូង​មាន​បញ្ហា​ធ្វើ​ទិដ្ឋាការ​ធ្វើ​ដំណើរ (Visa) មិន​ទាន់ ហើយ​ទម្រាំ​តែ Visa រួច​រាល់​ខ្ញុំ​ក៏​មាន​ការងារ​ជាច្រើន​ទៀត​រត់​មក​រក ម្យ៉ាង​ទៀត​គាត់​ក៏​ជិត​ត្រឡប់​មក​វិញ​ដែរ​ហើយ​”។

 

ណាតាហ្សា គេង​យំ​នឹក​សង្សារ​សំណព្វចិត្ត

 

តួឯក​ស្រី​ក្នុង​រឿង “កំណត់​ហេតុ​នាង​នាថ” បាន​បន្ត​ថា​ទោះជា​ពេល​នេះ​ពួក​នាង​នៅ​ឆ្ងាយ​ពី​គ្នា​ក៏​ពិត​មែន តែ​អ្នក​ទាំងពីរ​គឺ​តែង​តែ​និយាយ Sky ដើម្បី​បាន​មើល​មុខ​គ្នា​ជា​រៀងរាល់​ថ្ងៃ​មិន​ដែល​ខាន​ឡើយ៕

 

អត្ថបទ៖ទ្រី រ៉ាវី