អស់ពី​លក់​«​ផ្អក​ត្រី​» ពៅ លីដា ដល់​ថ្នាក់​ទៅ​លក់​…​

Videos


ក្រៅពីតារាសម្តែង ពៅ លីដា ក៏ជាម្ចាស់ហាងសាឡន និង ជាថៅកែផ្អកត្រីផងដែរ ។ អ្វីដែលកត់ សំគាល់នោះ ក្រោយពីការលក់ផ្អកត្រីទទួលបានការគាំទ្រពីសំណាក់អតិថិជន ពេលនេះ ពៅ លីដា បានធ្វើគឹមឈី ដើម្បីលក់បន្ថែមទៀត ដែលកំពុងទទួលបានការសរសើរពីសំណាក់អតិថិជនថា ឆ្ងាញ់ ។ ពៅ លីដា គឺជាអ្នកសិល្បៈទីមួយហើយ ដែលចាប់អារម្មណ៍ចំពោះរបរបែបនេះ ។

អស់ពី​លក់​«​ផ្អក​ត្រី​»  ពៅ លីដា ដល់​ថ្នាក់​ទៅ​លក់​…​

ក្នុងនោះក៏មានការ បង្ហើបថា ពេលនេះរបរលក់ផ្អកត្រីរបស់នាងកន្លងមក ទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជន ទាំង ក្នុង និង ក្រៅសិល្បៈ ។ អ្វីដែលកត់សំគាល់នោះ ក្រោយពីការលក់ផ្អកត្រីលក់ដាច់ច្រើន ពេលនេះ ពៅ លីដា ក៏បានធ្វើ គីមឈី ដែលត្រូវបានគេស្គាល់ថា ជាជ្រក់កូរ៉េនោះលក់បន្ថែមទៀត ។ ពៅ លីដា បានអះអាងថា ទាំងការធ្វើផ្អក និង គីមឈី គឺម្តាយរបស់នាងជាអ្នកធ្វើដោយផ្ទាល់ ។ ក្រៅពី គីមឈី ពៅ លីដា ក៏បានសាកល្បងធ្វើជ្រក់ម្ទេស និង ត្រសក់ចាវបន្ថែមទៀត តែមិនទាន់ដាក់លក់នៅឡើយ ។ មានការសរសើរពីសំណាក់អតិថិជន ថា ផ្អកត្រី និង គីមឈីរបស់ ពៅ លីដា មានរស់ជាតិឆ្ងាញ់ និង មានតម្លៃសមល្មម ។

អស់ពី​លក់​«​ផ្អក​ត្រី​»  ពៅ លីដា ដល់​ថ្នាក់​ទៅ​លក់​…​

ក្រៅពីដាក់លក់នៅផ្ទះ ពៅ លីដា ក៏មានសេវាដឹកជញ្ជូនដល់ផ្ទះផងដែរ ។ ពេលខ្លះគេក៏បានឃើញតារាម្នាក់នេះដឹកទៅអោយអតិថិជនដោយផ្ទាល់ មានការនិយាយពីសំណាក់អ្នកក្នុង និង ក្រៅសិល្បៈថា ពៅ លីដា ឆ្លាតគ្រាន់បើចេះជ្រើសយករបរលក់គ្រឿងញ៉ាំបែបនេះ មើលទៅតូចតាចមែន តែលក់ដាច់រហូតនិងកាក់កបគួរសម ។មួយរយៈចុងក្រោយនេះ គេសង្កេតឃើញ ពៅ លីដា មានយីអ៊ុនឡើងគួរសម ទាំងការងារសិល្បៈ និង ការងាររកស៊ី។សព្វថ្ងៃនេះ នាងកំពុងមមាញឹកថតរឿងពីរផ្ទួនៗដែលមានដូចជារឿង«ចាប៉ីនាគត្រាច់ចរ» និង រឿង «ស្នេហ៍បញ្ច្រាស់ទិស» ក្នុងតំែណងជាតួស្រី ។ ក្រៅពីនេះនាងក៏បានចូលរួមច្រៀងនៅតាមកម្មវិធីនានាផងដែរ ៕ ចេនី

អស់ពី​លក់​«​ផ្អក​ត្រី​»  ពៅ លីដា ដល់​ថ្នាក់​ទៅ​លក់​…​
អស់ពី​លក់​«​ផ្អក​ត្រី​»  ពៅ លីដា ដល់​ថ្នាក់​ទៅ​លក់​…​
អស់ពី​លក់​«​ផ្អក​ត្រី​»  ពៅ លីដា ដល់​ថ្នាក់​ទៅ​លក់​…​
អស់ពី​លក់​«​ផ្អក​ត្រី​»  ពៅ លីដា ដល់​ថ្នាក់​ទៅ​លក់​…​
អស់ពី​លក់​«​ផ្អក​ត្រី​»  ពៅ លីដា ដល់​ថ្នាក់​ទៅ​លក់​…​
អស់ពី​លក់​«​ផ្អក​ត្រី​»  ពៅ លីដា ដល់​ថ្នាក់​ទៅ​លក់​…​
អស់ពី​លក់​«​ផ្អក​ត្រី​»  ពៅ លីដា ដល់​ថ្នាក់​ទៅ​លក់​…​
អស់ពី​លក់​«​ផ្អក​ត្រី​»  ពៅ លីដា ដល់​ថ្នាក់​ទៅ​លក់​…​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត