លើក​ក្រោយ​ប្រយ័ត្ន​! ស្ត្រី​ម្នាក់នេះ​បាត់​ចំណង់​អាហារ ដោយសារ Oral Sex រួច​ច្រឡំ​លេប​ស្រោមអនាម័យ​

​    ​ក្រុម​វេជ្ជបណ្ឌិត​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពេល​ដឹងថា​នារី​ឈឺពោះ​និង​ក្អួតចង្អោរ​ម្នាក់​មាន​ស្រោមអនាម័យ​នៅក្នុង​ខ្នែងពោះវៀន​របស់​នាង​។ 

​    ​បើ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចុះផ្សាយ​កាលពី​ថ្ងៃទី ២៦ ខែឧសភា​បានឱ្យដឹងថា នារី​អាយុ ២៦ ឆ្នាំ​ម្នាក់​បានមក​មន្ទីរពេទ្យ​ដោយ​រអ៊ូ​ប្រាប់ថា​ឈឺ​នៅ​ឆ្អឹង​ផាល​ខាងស្តាំ ដែល​ធ្វើឱ្យ​នាង​មិនអាច​ទទួលទាន​អាហារ និង​កើត​គ្រុនក្តៅ​។ 

​    ​ការ​ស្កែ​ន​មួយ​បាន​បង្ហាញថា​ពោះ​របស់​នាង​ហើម​ដោយសារ​អង្គធាតុ​រាវ ដូច្នេះ​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​មួយ​ក្នុងប្រទេស​កា​មេ​រ៉ូ​ន​បាន​សន្និដ្ឋានថា នាង​កើត​ជំងឺ​រលាក​ខ្នែងពោះវៀន​។ 

​    ​ពួក​វេជ្ជបណ្ឌិត​បាន​ប្រញាប់​យក​នាង​ទៅ​វះកាត់​សរីរាង្គ​ឆ្លង​រោគ​នោះ មុនពេល​វា​ផ្ទុះឡើង ប៉ុន្តែ​ស្រាប់​តែមាន​អារម្មណ៍​ចម្លែក​នៅពេល​ពួកគេ​បានកា​ត់វា​ចេញ​។ 

​    ​ពួកគេ​បាន​រកឃើញ​សរីរាង្គ​នោះ​មាន​ស្រោមអនាម័យ​មួយ​ជាប់​ក្នុងនោះ ដែល​ពួកគេ​ជឿថា​ជា​ករណី​ទីមួយ​មិន​ធ្លាប់​ជួប​ក្នុង​ផ្នែក​វេជ្ជសាស្ត្រ​។ 

​    ​នៅពេល​អ្នកជំងឺ​ភ្ញាក់​ដឹងខ្លួន​ពី​ការវះកាត់ នាង​បាន​បញ្ជាក់ថា នាង​ច្រឡំ​លេប​ស្រោមអនាម័យ​កាលពី​ពីរ​សប្តាហ៍​មុន​។ 

​    ​នាង​និយាយថា ខណៈ​កំពុង​ធ្វើ​ឱ​រ៉ា​ល់​សិច​ជាមួយ​មិត្ត​ប្រុស នាង​ក៏​ច្រឡំ​លេប​ស្រោម​នោះ​ព្រោះ​វារ​លុង​ពេក​៕ 

លើក​ក្រោយ​ប្រយ័ត្ន​! ស្ត្រី​ម្នាក់នេះ​បាត់​ចំណង់​អាហារ ដោយសារ Oral Sex រួច​ច្រឡំ​លេប​ស្រោមអនាម័យ​

ប្រភព​៖ ដេលី​មែ​ល

  • លើក​ក្រោយ​ប្រយ័ត្ន​! ស្ត្រី​ម្នាក់នេះ​បាត់​ចំណង់​អាហារ ដោយសារ Oral Sex រួច​ច្រឡំ​លេប​ស្រោមអនាម័យ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/29  Category:សុខភាព