៥ យ៉ាង​បញ្ជាក់​ថា​បុរស​ស្រលាញ់​អ្នក​ស្ទើរ​លេប

ពេល​មាន​ទំនាក់ទំនង​ស្នេហា​មិន​ថា​ភាគី​ខាង​ណា​ទេ តែង​បាន​បញ្ចេញ​អាកប្បកិរិយា​ដែល​បញ្ជាក់​ពី​ការ​ស្រលាញ់។ តែ​បើ​ខាង​ប្រុស​អាច​បង្ហាញ​ឥរិយាបថ​ដូច ៥ យ៉ាង​ខាង​ក្រោម នោះ​អាច​បញ្ជាក់​បាន​ថា​សង្សារ​គឺ​ស្រលាញ់​អ្នក​ស្ទើរ​លេប​ហើយ៖

 

១.កាន់​កាបូប​ឲ្យ​អ្នក

 

៥ យ៉ាង​បញ្ជាក់​ថា​បុរស​ស្រលាញ់​អ្នក​ស្ទើរ​លេប

 

ជា​បុរស​សង្សារ​កម្រ​ណាស់​នឹង​ដើរ​ផ្សារ​ជាមួយ​មនុស្ស​ស្រី​ដោយ​ជួយ​កាន់​កាបូប​ឲ្យ តែ​បើ​នរណា​មាន​មិត្ត​ប្រុស​ឲ្យ​គេ​ធ្វើ​បែប​នេះ​ដាក់ នោះ​បញ្ជាក់​ថា​គេ​ស្រលាញ់​អ្នក​ខ្លាំង​លែង​ខ្វល់​ពី​មនុស្ស​ជុំវិញ​ខ្លួន​មើល​មក​គេ​គិត​យ៉ាង​ម៉េច​ណាស់។

 

២.ការពារ​អ្នក

 

ជា​ធម្មតា​ណាស់​ទៅ​ហើយ​ដែល​មនុស្ស​ប្រុស​ដែល​ស្រលាញ់​សង្សារ​តែង​ការពារ​នាង​។ តែ​បើ​​កត់សម្គាល់​ឃើញ​ថា​បើ​ទោះ​អ្នក​ធ្វើ​ខុស​កំហុស​ធ្ងន់​យ៉ាង​ណា​ក៏​ដោយ ហើយ​គេ​តែង​និយាយ​កាន់​ជើង​ និង​មិន​ឲ្យ​អ្នក​ដទៃ​និយាយ​ប៉ះពាល់​អ្នក​ជានិច្ច​នោះ ត្រូវ​រក្សា​បុរស​ប្រភេទ​នេះ​កុំ​ឲ្យ​បាត់បង់​ឡើយ​ព្រោះ​គេ​ពិតជា​មិន​អាច​រស់​ដោយ​គ្មាន​អ្នក​ទេ។

 

៣.ទៅ​មើល​អ្នក​ដល់​កន្លែង​ធ្វើការ

 

បុរស​ភាគច្រើន​អៀនខ្មាស​មិន​ហ៊ាន​ទៅ​កន្លែង​ធ្វើការ​របស់​មិត្ត​ស្រី​ទេ​ដោយ​យ៉ាង​ច្រើន​ណាត់​ជួប​គ្នា​នៅ​ជិត​កន្លែង​ខាង​ស្រី​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ប្រសិនបើ​ពួកគេ​មាន​អារម្មណ៍​ថា​មិន​អាច​រង់ចាំ និង​ចង់​ឃើញ​មុខ​​នោះ​គេ​នឹង​ទៅ​កន្លែង​ធ្វើការ ដោយ​ទិញ​របស់​កំប៉ិកកំប៉ុក​ធ្វើ​ជា​លេស​ដើម្បី​បាន​ជួប​មុខ​ អ្នក។

 

៤.ចង់​ជួប​មុខ​គ្រប់​ពេល

 

៥ យ៉ាង​បញ្ជាក់​ថា​បុរស​ស្រលាញ់​អ្នក​ស្ទើរ​លេប

 

ប្រសិនបើ​ជា​បុរស​ជា​សង្សារ​តាម​ដល់​កន្លែង​ធ្វើការ​ហើយ​នោះ ទោះ​ជា​ពេល​ថ្ងៃ​ឈប់​សម្រាក​ហើយ​ខាង​ស្រី​មិន​ចង់​ចេញ​ក្រៅ​ក៏​ដោយ​គេ​នឹង​មក​រក​អ្នក​ដល់​ផ្ទះ​ដើម្បី​ឲ្យ​បាន​ឃើញ​មុខ​បន្តិច​ក៏​អស់​ចិត្ត​ដែរ។ ម្យ៉ាង​ទៀត​ទោះ​មិន​បាន​ឃើញ​មុខ​ផ្ទាល់​ក៏​ទាមទារ​ឲ្យ​ឃើញ​មុខ​តាម​បណ្ដាញ​សង្គម​ផ្សេង​ៗ​ដូចជា Sky ជាដើម។

 

៥.ផ្លាស់ប្ដូរ​ជីវិត​ទាំង​ស្រុង​ដើម្បី​អ្នក

 

សួរ​ថា​មាន​មនុស្ស​ប្រុស​ប៉ុន្មាន​នាក់​ដែល​ហ៊ាន​ផ្លាស់ប្ដូរ​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ លះបង់​មិត្តភ័ក្ដិ លះបង់​ពេលវេលា លះបង់​អ្វី​ដែល​នាង​មិន​ពេញ ​សូម្បី​តែ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ក៏​ហ៊ាន ព្រោះ​ដើម្បី​ផ្គាប់​ចិត្ត​អ្នក​នោះ? ចម្លើយ​គឺ​គ្មាន​បុរស​ណា​ហ៊ាន​ធ្វើ​បែប​នេះ​ទេ តែ​បើ​មាន​ហើយ​សូម​កុំ​ចាកចេញ​ពី​គេ ព្រោះ​គេ​អាច​នឹង​ឆ្កួត​បើ​បាត់បង់​អ្នក៕

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី
ប្រភព៖love.allwomenstalk