គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់​បុគ្គលិក​បុរី​កុមារ​កំព្រា​បារាំង​ក្រុងកែប

ខេត្ត​កែប ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​ពីរ​នាក់​រង​របួសធ្ងន់​ដោយសារ​បើក​ម៉ូតូ​ជិះ​គ្នា​៣​នាក់​មិន​ប្រុង​ប្រយ័ត្ន​រេ​ចង្កូត​បុក​របាំង​ថ្ម​ចិញ្ចើម​ផ្លូវ ។

ឧបទ្ទវ​ហេតុនេះ បាន​កើតឡើង​នៅ​វេលា​ម៉ោងជាង​៩​ព្រឹក​ថ្ងៃ​ទី​២៨ ឧសភា ២០១៦ នៅ​មុខ​មន្ទីរ​ព​ន្ឋ​ដារ លើ​កំណាត់​ផ្លូវ​លេខ​៣៣A ស្ថិត​ក្នុងភូមិ​-​សង្កាត់​-​ក្រុងកែប ។

ជន​រង​គ្រោះ​ដែល​គេ​ស្គាល់​ថា​ជា​បុគ្គលិក​បុរី​កុមារ​កំព្រា​បារាំង​នោះ​ឈ្មោះ អ៊ែ​ល វុ​ទ្ឋី អាយុ​២៦​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ស្វាយ​អណ្តូង ឃុំ​ស្តៅ ស្រុក​ពាម​ជរ ខេត្តព្រៃវែង ។ រីឯ​ជន​រង​គ្រោះ​របួសធ្ងន់ ម្នាក់​ឈ្មោះ ឌឹ​ម ចក់ អាយុ​៣៤​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ក្តា​រពុក ឃុំ​សេនា​រាស្ត្រ​ឧត្តម ស្រុក​ព្រះស្តេច ខេត្តព្រៃវែង និង​ម្នាក់​ទៀត​ឈ្មោះ សឿ​ន ថេ​ន អាយុ​២៤​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ជ្រៃ ឃុំ​នគររាជ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។