រសៀលនេះ​ CNRP​ ដាក់ញ្ញត្តិទៅ​សម្តេចហេង សំរិន

រាជធានីភ្នំពេញ ​៖ ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ​នឹងដាក់ញ្ញត្តិជូន​សម្តេចអគ្គមហាពញាចក្រី ​ហេង សំរិន​ ប្រធាន​រដ្ឋសភា ​ដើម្បីបញ្ជាក់ថា ​តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ​ទំាងអស់ ​មិនអាចទៅបំពេញ​ការងារនៅមន្ទីររដ្ឋសភា​បានក្នុង​កាលៈទេសៈ​​ដែល​មានការរំលោភបំពាន​អភ័យឯកសិទ្ឋិសភារបស់តំណាងរាស្រ្ត។

នេះបើយោងតាមនំាពាក្យ​គណបក្សសង្រ្គោះជាតិ​លោក អេង ឆៃអ៊ាង ​ដែលថ្លែងបា្រប់ក្រុមអ្នកកាសែត​នៅមុខទីស្នាក់ការ​កណ្តាល​គណបក្សសង្រ្គោះជាតិ (CNRP) ​នៅសង្កាត់ចាក់អង្រែលើ ​ខណ្ឌមានជ័យ ​នាព្រឹកថ្ងៃទី២៩ ឧសភា ២០១៦ ។

បើតាមលោក អេង ឆៃអ៊ាងដដែល​ នៅព្រឹកស្អែកថ្ងៃទី៣០​ ឧសភា ២០១៦ ​ក្រុមតំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ ក៍ធ្វើពហិកា​មិនចូលប្រជុំសភាផងដែរ ។ ជាមួយគ្នានេះដែរ​ CNRP ក៍នឹង​ទទួលយកញ្ញាត្តិពីសំណាក់​បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បី​​ដង្ហែថ្វាយជូនព្រះមហាក្សត្រ​ចាប់ពីថ្ងៃស្អែកនេះ ៕