តិ​ន្នី​ស​បញ្ជូន​កីឡាករ​៥​រូប​ទៅ​ហ្វឹកហាត់​នៅ ថៃ ដើម្បី​ពង្រឹងសមត្ថភាព​និង​ដកស្រង់​បទពិសោធន៍​ និពន្ធដោយ : សឿន វណ្ណឌេត       29-05-2016, 11:16 am         182

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377តិ​ន្នី​ស​បញ្ជូន​កីឡាករ​៥​រូប​ទៅ​ហ្វឹកហាត់​នៅ ថៃ ដើម្បី​ពង្រឹងសមត្ថភាព​និង​ដកស្រង់​បទពិសោធន៍​​សហព័ន្ធ​វាយ​កូន​បាល់​កម្ពុជា​គ្រោង​បញ្ជូន​កីឡាករ​កីឡា​រិ​នី​ថ្នាល​ចំនួន​៥​រូប​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ រយៈពេល​២​សប្តាហ៍ ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១៨ ខែមិថុនា ដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​សម្រាប់​ត្រៀម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ​ផ្សេងៗ ម្យ៉ាងទៀត ដើម្បី​ឲ្យ​កីឡាករ​កីឡាការិនី​កម្ពុជា​ដកស្រង់​បទពិសោធន៍ ក៏ដូចជា​តិច​និក​នៃ​ការប្រកួត​ពី​កីឡាករ​ជើង​ខ្លាំង​របស់​ថៃ ជាពិសេស​គ្រូបង្វឹក​ផ្ទាល់​តែម្តង​។

​កីឡាករ​កីឡាការិនី​វាយ​កូន​បាល់​ចំនួន​៥​រូប​(​ស្រី​២​រូប​) នឹង​ចេញទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ ដើម្បី​បង្កើន​កម្រិត​សមត្ថភាព និង​ប​ច្ចេ​ទេស ក៏ដូចជា​ដើម្បី​ដកស្រង់​បទពិសោធន៍ សម្រាប់​ត្រៀម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ​ជាច្រើន​ដូចជា ការប្រកួត​ជើងឯក​ក្របខណ្ឌ​សិស្ស​មធ្យមសិក្សា​នៅ​ប្រទេស​ថៃ និង​ការប្រកួត​ជើងឯក​ក្របខណ្ឌ​និស្សិត​នៅ​ប្រទេស​សិង្ហ​បុរី ព្រមទាំង​ដើម្បី​ឈាន​ឆ្ពោះទៅរក​ការប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​។​

​ពាក់ព័ន្ធ​ទៅនឹង​ការ​ចេញទៅ​ហ្វឹកហាត់​នេះដែរ លោក ជា ពៅ គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​បានបញ្ជាក់​ថា កីឡាករ​កីឡាការិនី​ដែល​គ្រោង​ចេញទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​សុទ្ធសឹង​ជា​កីឡាករ​មាន​សមត្ថភាព​ខ្ពស់ ដែល​ធ្លាប់​ឆ្លងកាត់​បទពិសោធន៍​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ​។ សម្រាប់​ការចេញ​ទៅ​ហ្វឹកហាត់​នេះ​មិនមែន​មានតែ​កម្ពុជា​នោះទេ ពោលគឺ​មាន​ជាង​១០​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​ចូលរួម​។​

តិ​ន្នី​ស​បញ្ជូន​កីឡាករ​៥​រូប​ទៅ​ហ្វឹកហាត់​នៅ ថៃ ដើម្បី​ពង្រឹងសមត្ថភាព​និង​ដកស្រង់​បទពិសោធន៍​ និពន្ធដោយ : សឿន វណ្ណឌេត       29-05-2016,  11:16 am         182

​សម្រាប់​ការចូលរួម​របស់​កម្ពុ​ជា​នេះដែរ លោកគ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិ​រួប​នេះ​បាន​ចាត់ទុកថា វា​ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​ក្រេបជញ្ជក់​យក​បទពិសោធន៍ និង​បច្ចេកទេស​ពី​បណ្តា​កីឡាករ​កីឡាការិនី និង​គ្រូបង្វឹក​ទាំងនោះ ព្រោះ​កីឡាករ​ដែល​ចូលរួម​ហ្វឹកហាត់​សុទ្ធសឹង​ជា​កីឡាករ​ដែលមាន​កម្រិត​សមត្ថភាព​ខ្ពស់​។  

​គួរ​បញ្ជាក់ថា កីឡាករ​កីឡាការិនី​ដែល​នឹងចូលរួម​ហ្វឹកហាត់​ទាំងនោះ​រួមមាន កីឡាករ ឡេង សារិន​រាជ​, កីឡាករ សែន សុ​ផុន​, កីឡាករ ឃ្លាំង ពន្លក​, កីឡាការិនី ហួរ ស្រី​ពៅ និង​កីឡាការិនី ហូ ស្រី​ណុ​ច​។ ហើយ​ពួកគេ​នឹងធ្វើ​ការហ្វឹកហាត់​នៅ​ទីនោះ​រយៈពេល​២​សប្តាហ៍​ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៦៕