ស្វា​ហ្គោរីឡា​អាយុ​១៧​ឆ្នាំ​មួយ​ក្បាល​បាន​បាញ់​សម្លាប់ បន្ទាប់​ពី​ចង់​ធ្វើ​បាប​ក្មេង​ម្នាក់

អ្នក​ថែ​​សួន​សត្វ​ម្នាក់​បាន​បាញ់​​សត្វ​ស្វា​ហ្គោរីឡា​ដែល​មាន​អាយុ​១៧​ឆ្នាំ​មួយ​ក្បាល​ឲ្យ​ស្លាប់​ភ្លាមៗ បន្ទាប់​ពី​វា​​ចង់​​ចាប់​អូស​ធ្វើ​​បាប​លើ​ក្មេង​ប្រុស​ម្នាក់​អាយុ​៤​ឆ្នាំ​ម្នាក់​ដែល​បាន​ធ្លាក់​ចូល​ប្រឡាយ​​ទីតាំង​ស្វា​ហ្គោរីឡា​​រស់​នៅ កាល​ពី​ថ្ងៃ​សៅរ៍។ ​នេះ​បើ​តាម​អ្នក​គ្រប់គ្រង​សួនសត្វ​Cincinnati Zoo ប្រាប់​ឲ្យ​ដឹង។

 

 

ស្វា​ហ្គោរីឡា​អាយុ​១៧​ឆ្នាំ​មួយ​ក្បាល​បាន​បាញ់​សម្លាប់ បន្ទាប់​ពី​ចង់​ធ្វើ​បាប​ក្មេង​ម្នាក់

 

បើ​តាម​សម្ដី​អាជ្ញាធរ​បាន​ឲ្យ​ដឹង​បន្ថែម​ថា​ ក្មេង​ប្រុស​នោះ​បានរអិល​​ធ្លាក់​ចូល​ប្រឡាយ​​ដែល​មាន​ជម្រៅ​​ជាង​៣​ម៉ែត្រ​​និង​ប្រឹង​តោង​ឡើង​មក​វិញ បន្ទាប់​ពី​ស្វា​ហ្គោរីឡា​ឈ្មោល​​១​ក្បាល​ទម្ងន់​១៨១​គីឡូក្រាម​ឈ្មោះ​ថា Harambe ព្យាយាម​ចាប់​​អូសធ្វើបាប។

 

ក្មេង​ប្រុស​អាយុ​៤​ឆ្នាំ​បាន​នៅ​ក្រោម​ជើង​ស្វា​ហ្គោរីឡា​អស់​រយៈពេល​១០​នាទី​។ ដើម្បី​ធានា​សុវត្តិភាព​ក្មេង​ប្រុស​នោះ​អ្នក​ថែ​​សួន​សត្វ​បាន​បង្ខំ​ចិត្ត​បាញ់​សម្លាប់​សត្វ​ស្វា​នោះ​តែ​ម្ដង៕

 

ស្វា​ហ្គោរីឡា​អាយុ​១៧​ឆ្នាំ​មួយ​ក្បាល​បាន​បាញ់​សម្លាប់ បន្ទាប់​ពី​ចង់​ធ្វើ​បាប​ក្មេង​ម្នាក់

 

ស្វា​ហ្គោរីឡា​អាយុ​១៧​ឆ្នាំ​មួយ​ក្បាល​បាន​បាញ់​សម្លាប់ បន្ទាប់​ពី​ចង់​ធ្វើ​បាប​ក្មេង​ម្នាក់

 

ស្វា​ហ្គោរីឡា​អាយុ​១៧​ឆ្នាំ​មួយ​ក្បាល​បាន​បាញ់​សម្លាប់ បន្ទាប់​ពី​ចង់​ធ្វើ​បាប​ក្មេង​ម្នាក់

 

ចុចអាន៖ស្វា​ហ្គោរីឡា​សម្រក់​ទឹកភ្នែក​ឱប​មនុស្ស ក្រោយ​ម្ដាយ​ខ្លួន​ត្រូវ​ព្រានព្រៃចាប់​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dailymail