បុរស២នាក់​​វាយគេកាលពីអាទិត្យមុន​​ ព្រឹកនេះ​ជាប់ឃុំ

រាជធានីភ្នំពេញ​ ៖ កម្លាំងប៉ូលិសប៉ុស្ដិ៍ចោមចៅ ​សហការជាមួយកម្លាំង ​ប៉ូលិសព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ​បានធ្វើការឃាត់ខ្លួន ជនសង្ស័យ២នាក់ ​ក្រោយធ្វើសកម្មភាព​ព្រួតវាយទៅលើបុរសម្នាក់​ដែលជាម៉ូយយកទរស័ព្ទ​និងស្ពីកឃ័រទៅជួសជុល ​​ហើយមាន​ទំនាស់គ្នា​ កើតឡើងកាលពី១អាទិត្យមុន ​ណ្ដាលឲ្យជនរងគ្រោះ​រងរបួសយ៉ាងធ្ងន់ធ្ងររហូតដល់ដេកពេទ្យ ​ហើយក្រោយចាប់ខ្លួន ប៉ូលិសរកឃើញថា ​ជនសង្ស័យក៏​ជាមុខសញ្ញាប្រើប្រាស់​គ្រឿងញៀនផងដែរ។ 

ការចាប់ខ្លួននោះ ​បានធ្វើឡើងកាលពីវេលាម៉ោង០៩ ​ព្រឹកថ្ងៃទី២៩ ឧសភា ២០១៦ ​នៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យ​ដែលត្រូវចាប់ខ្លួននោះ ម្នាក់ ​ឈ្មោះសឹុម សីុថា ​អាយុ២៦ឆ្នាំ ​មានទីលំនៅក្នុងភូមិកើត​ហេតុខាងលើ មុខរបជាង​ជួស​ជុលទូរស័ព្ទ និង​ម្នាក់ទៀត ឈ្មោះសឹុម សេងលី ​អាយុ៣២ឆ្នាំ ​មុខរបរត់ម៉ូតូឌុប ​មានប្រពន្ធកូន២នាក់​ មានទីលំនៅក្នុងភូមិជាមួយ​គ្នា ។

ដោយឡែក ​ជនរងគ្រោះមាន ​ឈ្មោះអ៊ុយ សារុំ អាយុ៤២ឆ្នាំមុខ​របរ​ជាសន្តិសុខ ​មានទីលំនៅក្នុង​ភូមិអំពិល ឃុំបឹង​ដោល ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ​និងស្នាក់នៅ​ជិតកន្លែងកើតហេតុ ៕