អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​សម្លឹង​ឃើញ​កំណើន​វិជ្ជមាន​នៅ​ពាក់កណ្ដាល​ឆមាស​ទី​2

ប្រទេស​ថៃ ៖ ទីផ្សារ​អចលនទ្រព្យ​លំនៅ​ឋាន​របស់​ថៃ​នៅ​តែ​មាន​កំណើន​នា​ពាក់កណ្តាល​ឆមាស​ទី​២​ឆ្នាំ​នេះ បើ​ទោះបីជា​អត្ថប្រយោជន៍ពន្ធ​ត្រូវ​បាន​បញ្ចប់​ក្តី ។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ ។

លោក Thanapol Sirithanachai អគ្គនាយក​ក្រុមហ៊ុន Golden Land បាន​មាន​ប្រសាសន៍​ថា ៖« រយៈពេល​២​ខែ​មក​ហើយ បន្ទាប់​ពី​ថ្ងៃ​ផុតកំណត់​នៃ​ការ​លក់​ដែល​ផ្តល់​អត្ថប្រយោជន៍​លើ​ពន្ធ​ត្រូវ​បាន​បញ្ចប់ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​រំពឹង​ថា​ទីផ្សារ​លំនៅ​ឋាន​នៅ​តែ​បន្ត​កើនឡើង​នា​ពាក់កណ្តាល​ឆមាស​ទី​ពីរ​នេះ » ។

ទោះបី​យ៉ាងណា លោក Thanapol បាន​សារភាព​ថា ទីផ្សារ​នៅ​តែ​មាន​ភាព​ត្រដាបត្រដួស ព្រោះ​មាន​តែ​គម្រោង​ដែល​ស្ថិត​នៅ​ទីតាំង​ល្អ និង​ជា​គោលដៅ​ប៉ុណ្ណោះ ដែល​អាច​បង្កើត​ប្រាក់​ចំណេញ​បាន ។

ក្រុមហ៊ុន Golden Land រំពឹង​ថា ការ​លក់​មុន​ពាក់កណ្តាល​ឆមាស​ទី​២ នឹង​មាន​ទឹកប្រាក់ ៥,៥​ប៊ី​លាន​បាត ដែល​គោលដៅ​ប្រចាំឆ្នាំ​មាន​ទឹកប្រាក់​១៤​ប៊ី​លាន​បាត ពោល​គឺ​កើនឡើង ១២,៨ ប៊ី​លាន បើ​ធៀប​នឹង​កាលពី​ឆ្នាំ​មុន ។

ជាមួយ​គ្នា​នេះ ក្រុមហ៊ុន Golden Land មាន​ផែនការ​សាងសង់​គម្រោង​ថ្មី​ចំនួន​១៥ គម្រោង​ដែល​មាន​ទឹកប្រាក់​១៦​ប៊ី​លាន​បាត​នៅ​ឆ្នាំ​នេះ ។ គម្រោង​ទាំង​៣​នេះ​ត្រូវ​បាន​សម្ពោធ​ដំណើរការ​កាលពី​ត្រីមាស​ទី​មួយ​កន្លង​មក ។

នៅ​ក្នុង​ការ​អភិវឌ្ឍ ក្រុមហ៊ុន​បាន​លក់​កា​រិ​យា ល័យ​ពីរ​ដែល​មាន​តម្លៃ​១០​ប៊ី​លាន​បាត នៅ Sathorn Square និង Park Ventures លើ​ដង​វិ​ថី Wireless  ។

នៅ​ឆ្នាំ​នេះ ក្រុមហ៊ុន​មាន​កញ្ចប់​ថវិកា​ចំនួន​៨,៥​ប៊ី​លាន​បាត ដើម្បី​អភិវឌ្ឍន៍​លើ​គម្រោង​ប្រើប្រាស់​រួម​នៅ​ក្នុង​តំបន់ San Yan ដោយ​សាកលវិទ្យាល័យ Chulalongkorn ដែល​ជា​កន្លែង​ដែល​មាន​កិច្ចសន្យា​កាន់កាប់​ដែល​មាន​រយៈពេល​កំណត់ ។ គម្រោង​នោះ​រួម​មាន ការិយាល័យ អគារ​ខុន​ដូ និង​សេវាកម្ម​អា​ផាត​មិន និង​ជួល​ផង​ដែរ ។

លោក Wongsakorn Prasitvipat ប្រធាន​អភិវឌ្ឍន៍​ជំនួញ​របស់​PF​បាន​មាន​ប្រសាសន៍​ថា​៖«​ខ្លួន​នឹង​រក្សា​គម្រោង​ឲ្យ​បាន​ច្រើន​ពី​១៤ គម្រោង​ថ្មី​ៗ ដែល​មាន​ទឹកប្រាក់​២០​ប៊ី​លាន​បាត​នៅ​ពាក់កណ្តាល​ឆមាស​ទី​ពីរ ក្នុង​នោះ​គម្រោង​១​បាន​អភិវឌ្ឍន៍​ក្រោម​ទឹកប្រាក់​១,៤​ប៊ី​លាន​បាត ។   

នៅ​ក្នុង​រយៈពេល​បួន​ខែ​ដំបូង ការ​លក់​មុន​មាន​ទឹកប្រាក់​៣,៦​ប៊ី​លាន​បាត ហើយ មាន​ប្រាក់​ចំនួន​៤,៣៦​ប៊ី​លាន​បាត និង​បាន​កើនឡើង​ពី​២,៥​ប៊ី​លាន​បាត បើ​ធៀប​នឹង​ឆ្នាំ​មុន។ ការ​កើនឡើង​នេះ​ទៀត​សោត​ដោយសារ​តែ​អត្ថប្រយោជន៍​ពន្ធ​លើ​អចលនទ្រព្យ​ផ្តល់​ដោយ​រដ្ឋាភិបាល ៕