កំណើន​ទីផ្សារ​ជួល​អចលនទ្រព្យ​កំពុង​មាន​សន្ទុះ​ខ្លាំង​នៅ​តំបន់​អាស៊ាន

ប្រទេស​ថៃ ៖ ទោះបីជា​សេដ្ឋកិច្ច​មាន​ភាព​ត្រដាបត្រដួស​ក្តី ទីផ្សារ​ជួល​អចលនទ្រព្យ នឹង​នៅ​តែ​មាន​កំណើន​នា​ឆ្នាំ​នេះ ដែល​ជា​ការ​អរគុណ​ដល់​ការ​ពង្រីក​បណ្ដាញ​ប្រតិបត្តិការ​គមនាគមន៍​ដែល​នាំ​ឲ្យ​មាន​លំហូរ​ចូល​នៃ​ការ​វិនិយោគ​ពី​បរទេស ។ នេះ​បើ​យោង​តាម​សិក្ខា​សិលា​ប្រចាំឆ្នាំ​របស់ Kiatnakin ។

ថ្លែង​នៅ​ក្នុង​សិក្ខាសាលា លោក Piyasak Manason អគ្គនាយករង​ជាន់ខ្ពស់​ធនាគារ និង ជា​ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​សេដ្ឋកិច្ច និង​ឧស្សាហកម្ម បាន​មាន​ប្រសាសន៍​ថា ៖ «​ការ​ពង្រីក​លើ​វិស័យ​ដឹក​ជញ្ជូន និង​ការ​ពង្រីក​វិសាលភាព​រថយន្ត​ដែល​មាន​ល្បឿន​លឿន គឺ​មាន​ភាព​វិជ្ជមាន​ចំពោះ​ទីផ្សារ​អា​ផាត​មិន​សម្រាប់​អ្នកធ្វើការ​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ ។ ទន្ទឹម​នឹង​នេះ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ក៏​កំពុង​ផ្តល់​នូវ​កំណើន​ទីផ្សារ​អា​ផាត​មិន​សម្រាប់​អ្នកជំនួញ​បរទេស​ផង​ដែរ » ។

យ៉ាងណា​ក្តី ទស្សនវិស័យ​នៃ​ទីផ្សារ​សណ្ឋាគារ​នៅ​តែ​ខ្លាំង​ជាងគេ ដោយសារ​តែ​មាន​ភ្ញៀវ​ទេសចរ​បរទេស និង​ក្នុងស្រុក ។​ថវិកា​ធនាគារ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ផ្តល់អត្ថ​​ប្រយោជន៍​​ជា​ច្រើន​នៃ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក និង​អាស៊ាន ។

សម្រាប់​វិស័យ​អា​ផាត​មិន​វិញ ទីផ្សារ​សម្រាប់​ជនបរទេស នៅ​តែ​មាន​កំណើន​វិជ្ជមាន​ជា​ពិសេស​នោះ គឺ​អា​ផាត​មិន​កម្រិត​«B» តែ​ម្តង ដែល​បាន​ធ្វើ​ឲ្យ​ទីផ្សារ​អា​ផាត​មិន សម្រាប់​បុគ្គលិក​ដែល​មាន​វី​ជ្ជា​ជីវៈ​មាន​ភាព​ប្រសើរ​ឡើង ។

លោកស្រី Jiraporn Linmaneechote ជំនួយការ​អគ្គនាយក​គ្រប់គ្រង​ទូ ទៅ​សម្រាប់​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន មូល​ប​ត្រ Phatra បាន​លើក​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ថា ៖ «​ទីផ្សារ​អចលនទ្រព្យ​នៅ​ដើមឆ្នាំ​នេះ គឺ​មាន​ភាព​ប្រហាក់ប្រហែល​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ខណៈ​ដែល​អ្នក​អភិវឌ្ឍន៍​ធំ​ៗ​បាន​ប្រកាស​គម្រោង​ថ្មី​ៗ​ជា​ពិសេស​លើ​គម្រោង​​អគារ​ខុន​ដូ​តែ​ម្តង »​។

មិនតែប៉ុណ្ណោះ លោកស្រី​ថា ក្រុមហ៊ុន​អភិវឌ្ឍន៍​ថៃ​បាន​ចាប់​ដៃគូ​ជាមួយ​ជប៉ុន​លើ​គម្រោង​អគារ​ខុន​ដូ ។ ដូច្នេះ ចំនួន​នៃ​គម្រោង​ថ្មី​នៅ​ឆ្នាំ​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​កំណើន​ពី ២០%​ទៅ ២៥% ស្មើនឹង​៦៥.០០០​យូ​នី​ត នៃ ៥៥%​ទៅ​៦០% សម្រាប់​គម្រោង​អគារ​ខុន​ដូ ។

លោកស្រី Jiraporn បាន​មាន​ប្រសាសន៍​ទៀត​ថា ៖ « កាលពីមុន អ្នក​ស្រាវជ្រាវ​បាន​ផ្តល់​យោបល់​ដល់​វិនិយោគិន កំណត់​តម្លៃ​ខុន​ដូ​ត្រឹម​២​លាន​បាត ដែល​នឹង​ត្រូវ​ជំនួស​ដល់ទី​ផ្សា​រអា​ផាត​មិន ប៉ុន្តែ​ជាក់ស្តែង ការ​លក់​នៅ​លើ​វិស័យ​នេះ​មាន​កំណើន​យឺត​ជាង ។ អ្នកបញ្ជា​ទិញ​ដែល​មាន​សក្តានុពល​ជា​ច្រើន​បាន​ផ្អាក​ការ​សម្រេចចិត្ត រហូត​ដល់​ការ​សាងសង់​ត្រូវ​បាន​បញ្ចប់ ពីព្រោះ​តែ​ពួក​គ​ចង់​ធានា​ថា ពួក​គេ​អាច​ធ្វើការ​បង់​រំលស់​បាន​ឬ​យ៉ាងណា » ។

លោកស្រី​បាន​បន្ថែម​ថា អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ នឹង​ចាប់​ផ្តើ​មាន​សកម្ម​ឡើង​វិញ ដោយ​លើក​ស្ទួយ​ដល់​គម្រោង​ថ្មី នៅ​ត្រីមាស​ទី​៤ ប្រសិនបើ​ទីផ្សារ​អចលនទ្រព្យ​មិន​ត្រូវ​បាន​ឆ្លើយ​តប​ទេ​នោះ ពួក​គេ​នឹង​អាច​ផ្អាក​គម្រោង​ថ្មី​នៅ​ឆ្នាំ​ក្រោយ ។ ​ដូច្នេះ ការ​សម្ពោធ​គម្រោង​ថ្មី គឺ​ត្រូវ​ពឹងផ្អែក​លើ​តម្រូវការ​អ្នក​ប្រើប្រាស់ ។

ក្រុមហ៊ុន​មូល​ប​ត្រ​Phatra​បាន​ព្យាករ​ថា តម្លៃ​ទីផ្សារ​អចលនទ្រព្យ​លំនៅ​ឋាន​នៅ​ក្រុង​បាងកក និង​ខេត្ត​ដែល​នៅ​ក្បែរ​ទីក្រុង​បាងកក នឹង​មាន​កំណើន​១៧% ។ ជាមួយ​គ្នា​នេះ នៅ​ក្នុង​រយៈពេល​បួន​ខែ​ដំបូង អគារ​ខុន​ដូ​សរុប​ចំនូ​ន​១៣.៥០០​យូ​នី​ត​ត្រូវ​បាន​សម្ពោធ ដែល​មាន​ទឹកប្រាក់​សរុប​៤៥ ប៊ី​លាន​បាត ៕