ឯកឧត្តម កឹម សុខា មិន​តក់ស្លុត មិន​គេចខ្លួន​ និពន្ធដោយ : ថ្មីៗ       29-05-2016, 11:56 am         1138

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377ឯកឧត្តម កឹម សុខា មិន​តក់ស្លុត មិន​គេចខ្លួន​​លោក អ៊ូ ច័ន្ទ​ឫទ្ធិ ប្រធាន​គណៈកម្មកា​រវិ​ន័យ​របស់​គណៈបក្ស​ស​ង្គ្រោះ​ជាតិ បាន​ថ្លែង​នៅ​ចំពោះមុខ​អ្នកគាំទ្រ​របស់ខ្លួន​នៅខាងមុខ​ទី​ស្នាក់​បក្ស កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែឧសភា ថា ឯកឧត្តម   កឹម សុខា មិនបាន​គេចខ្លួន​ទៅណា​ឡើយ​។ លោក អ៊ូ ច័ន្ទ​ឫទ្ធិ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​ឯកឧត្តម​កឹម សុខា អត់​មាន​តក់ស្លុត ហើយ​អត់​មាន​គេចខ្លួន​ទៅណា​ទេ គឺ​នៅ​ជាមួយ​បងប្អូន​ជានិច្ច​»​។

​ក្រៅពី​បង្ហើប​ពី​ដំណឹង​របស់​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ខ្លឹមសារ​ដែល​ប្រធាន​គណៈកម្មការ​វិន័យ​រូបនេះ​ថ្លែង មិន​ខុស​អ្វី​ពី​គោលការណ៍​៤​ចំណុច ដែល​កិច្ចប្រជុំ​គណៈកម្មការ អចិន្ត្រៃយ៍​បក្ស​សង្គ្រោះ​ជាតិ បានសម្រេច​កាលពី​ថ្ងៃ​សុក្រ ទី ២៧ ខែឧសភា​នោះឡើយ​។ គោលការណ៍​ចំនួន ៤ ចំណុច​នោះ​រួមមាន ទី​១ ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​នៅ​មូលដ្ឋាន​គ្រប់​រាជធានី ខេត្ត ដង្ហែ​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​។ ទី​២  គាំទ្រ​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​ក្រុម​សមាជិកសភា ធ្វើ​ញត្តិ​ដាក់ជូន​ប្រធានរដ្ឋសភា ដើម្បី​បញ្ជាក់​ប្រាប់ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ មិនអាច​ទៅ​បំពេញការងារ​នៅ​មន្ទីរ​រដ្ឋសភា​បានទេ ក្នុង​កាលៈទេសៈ ដែលមាន​ការរំលោភ​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​។ ទី​៣ បន្ត​អនុវត្តន៍ វប្បធម៌​សន្ទនា ដើម្បី​ស្តារ​ស្ថានការណ៍​នយោបាយ ឲ្យ​វិល​មករក​សភាព​ប្រក្រតី​ឡើងវិញ ដើម្បី​ធានា​ឲ្យ​មានការ​បោះឆ្នោត​នៅ​ឆ្នាំ ២០១៧ និង​២០១៨ ខាងមុខ ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។ ហើយ​ចំណុច​ទី​៤ ប្រើប្រាស់​សិទ្ធិ​ធ្វើ​មហា​បាតុកម្ម ដោយ​អហិង្សា ប្រសិនបើ​មាន​ករណី​ចាប់ខ្លួន​ឯកឧត្តម កឹម សុខា​។​

​សូមបញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ ចាប់ផ្តើម​ប្រកាស​ព័ត៌មាន​ជា​រៀងរាលថ្ងៃ ដើម្បី​ឲ្យ​អ្នកគាំទ្រ​របស់ខ្លួន​និង​សាធារណជន ដឹង​ពី​បញ្ហានយោបាយ​នៅ​កម្ពុជា ស្រព​ពេលដែល សមត្ថកិច្ច​ប៉ុនប៉ង ចាប់ខ្លួន ឯកឧត្តម កឹម សុខា​៕