Arsenal កំពុង​ព្រួយ​បារម្ភ​ Bayern Munich អាច​ឆក់​យក​ខ្សែ​បម្រើ​ដ៏​ល្អ​មួយ​រូប​របស់​ខ្លួន​

បច្ចុប្បន្នក្លឹប Arsenal កំពុងមានក្ដីព្រួយបារម្ភថាក្លឹប Bayern Munich អាចនឹងដណ្ដើមយកខ្សែបម្រើដ៏ល្អមួយរូបរបស់ខ្លួនគឺកីឡាករ Mesut Ozil ស្របពេលដែលកីឡាកររូបនោះពន្យារការចុះកុងត្រាថ្មី ។

បើយោងតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថាកីឡាករ Mesut Ozil បច្ចុប្បន្ននៅសល់កុងត្រា២ឆ្នាំទៀតជាមួយនឹង Arsenal តែយ៉ាងណាដើម្បីអាចបង្អាក់ដំណើរក្លឹបផ្សេងដែលប៉ុនប៉ងចង់បានខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ក្លឹប Arsenal គ្រោងនឹងបន្តក្នុងថ្មីបន្ថែមទៀត ក៏ប៉ុន្តែកីឡាករ Ozil បានមិនទាន់ឯកភាពនៅឡើយទេ ដោយថារង់ចាំការប្រកួត Euro 2016 បញ្ចប់សិនចាំធ្វើការពិភាក្សា ។

តែយ៉ាងណាទន្ទឹមនឹងគ្នានោះក្លឹប Bayern Munich ឯណោះវិញបានបង្ហើបពីគម្រោងក្នុងការដេញថ្លៃយកកីឡាករ Ozil ទៅកាន់ទឹកដីអាល្លឺម៉ង់ ដែលដំណឹងនេះពិតជាធ្វើឲ្យ Arsenal កាន់តែមានក្ដីបារម្ភថា Ozil អាចនឹងត្រូវ Bayern Munich ទាក់ចិត្ ។

សូមបញ្ជាក់ថាកីឡាករ Ozilបានផ្លាស់ពី Real Madrid មកចូលរួមជាមួយក្លឹប Arsenal ក្នុងឆ្នាំ២០១៣ក្នុងតម្លៃផ្ទេរប្រមាណជា៤២.៥លានផោន ហើយតាំងពីចូលរួមជាមួយ Arsenal កីឡាករបំពេញតួនាទីខ្លួនយ៉ាងល្អ ជាក់ស្ដែងនៅរដូវកាល២០១៥/២០១៦គេគឺជាកីឡាករដែល Assist បានច្រើនជាងគេនៅ Premier League គឺ ( Assist ចំនួន១៩គ្រាប់ ) ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


  • Arsenal កំពុង​ព្រួយ​បារម្ភ​ Bayern Munich អាច​ឆក់​យក​ខ្សែ​បម្រើ​ដ៏​ល្អ​មួយ​រូប​របស់​ខ្លួន​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/29  Category:កីឡា
Tags: