CPP បើកទ្វារ​ឲ្យ CNRP ជានិច្ច​ក្នុង​ការចរចា​ និពន្ធដោយ : ម៉ៅ សុផា       29-05-2016, 12:18 pm         1862

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377CPP បើកទ្វារ​ឲ្យ CNRP ជានិច្ច​ក្នុង​ការចរចា​​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ សុទ្ធតែ​ប្រកាស​រក្សា​វប្បធម៌​សន្ទនា រៀងៗ​ខ្លួន ដើម្បី​ធានា​សុខសន្តិភាព និង​ស្ថិរភាព​សង្គម​។ អ្នកតាមដាន​ស្ថានការណ៍​នយោបាយ ត្រេកអរ​ចំពោះ​ការប្រកាន់យក​ឥរិយាបថ​ចាស់ទុំ​ផ្នែក​ន​យោ​យ​បាយ​បែបនេះ​។​

​បន្ទាប់ពី​តុលាការ មាន​ចំណាត់ការ​លើ​អ្នក​យោ​យ​បាយ​បក្សប្រឆាំង​និង​មន្ត្រី​សង្គម​ស៊ីវិល​មួយចំនួន កម្តៅ​នយោបាយ​នៅ​កម្ពុជា បាន​កើនឡើង ដោយ​ឥត​ស្រាកស្រាន្ត ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។ យ៉ាងណាក៏ដោយ គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​តម្កល់​វប្បធម៌​សន្ទនា ជា​វត្ថុ​ស័ក្តិសិទ្ធិ ក្នុងការ​បន្សាប​ជំងឺ​នយោបាយ​។

​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ជាបន្ទាន់ ក្រោយពី​កម្លាំង​សមត្ថកិច្ច បរាជ័យ​ក្នុង​ការចាប់​ឯកឧត្តម កឹម សុខា យកទៅ​តុលាការ​។ ក្នុង​កិច្ចប្រជុំ​នោះ គណបក្សប្រឆាំង​បានប្រកាស ថា​ខ្លួន​នៅតែ​ប្រកាន់យក​វប្បធម៌​ស​ន្ទា​នា​ជា​ដរាប ដើម្បី​ដោះស្រាយ​ជម្លោះ​នយោបាយ​ជាមួយ​បក្ស​កាន់អំណាច​។ លើសពីនេះ មន្ត្រីជាន់ខ្ពស់​មួយចំនួន​របស់​បក្សប្រឆាំង ក៏បាន​ចេញមុខ​ផ្ញើ​សារ​នយោបាយ​ទៅកាន់​បក្ស​កាន់អំណាច​ថែមទៀត ក្នុង​គោលបំណង​រួមគ្នា​បន្ត​វប្បធម៌​ចរចា ដើម្បី​ពន្លត់ភ្លើង​នយោបាយ ដែល​កំពុង​រីក​រាលដាល​នាពេល​បច្ចុប្បន្ន និង​អាច​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការបោះឆ្នោត​នៅពេល​ខាង​មុខ​។

​ចំណែក គណបក្ស​ប្រជាជន​កម្ពុជា ឯណោះ​វិញ ក៏​មិនដែល​បំភ្លេច​វប្បធម៌​នៃ​ការជជែក​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ នោះដែរ​។ ចាប់​តាំង ពី​ទសវត្សរ៍​ឆ្នាំ​៨០ រហូតដល់​បច្ចុប្បន្ន គណបក្ស​ប្រជាជន​កម្ពុជា អា​ចប​ង្រួ​បង្រួម​ជាតិ​និង​រក្សា​សន្តិសុខ ព្រមទាំង​ការអភិវឌ្ឍ ដោ​ស​សារ​តែ​ការយក​វប្ប​វ​ធម៌​សន្ទនា​នេះឯង ធ្វើជា​មូលដ្ឋាន​។ នេះ​ជា​សារ​នយោបាយ​របស់លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ឆ្លើយតប​ទៅកាន់​គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​សារព័ត៌មាន​ថ្មីៗ ។​

​លោក សុខ ឥសាន បាន​លើកឡើងថា គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹង​បើកទ្វារ រងចាំ​វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជានិច្ច ប្រសិនបើ​បក្សប្រឆាំង​មួយ​នេះ ស្ម​គ្រ​ចិត្ត​សុំ​ចរចា ដើម្បី​ស្វែងរក​ផលប្រយោជន៍​ប្រទេសជាតិ​។ ប៉ុន្តែ​លោក សុខ ឥសាន ព្រមាន​ថា ការ​ចាប់ដៃ អង្គុយ​ទល់មុខ​គ្នា មិនអាច​កើតឡើង​ជាដាច់ខាត ប្រសិនបើ​បក្សប្រឆាំង សុំ​ឲ្យ​បញ្ចប់​នីតិវិធី​របស់​តុលាការ ដែល​កំពុង​ចាត់ការ​លើ​អ្នកនយោបាយ​ក្នុង​បក្ស​របស់ខ្លួន ឬក៏​ស្នើ​ឲ្យ​ដោះលែង​បុគ្គល​ណា​ម្នាក់ ពី​ពន្ធនាគារ​។ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ​បញ្ជាក់​ដូច្នេះ​ថា​៖«​យើង​មិនដែល​ចង្អៀតចង្អល់​ទេ ចំពោះ​ការសុំ​ចរចា​។ តែ​កុំ​ឲ្យ​បក្សប្រឆាំង​ប្រព្រឹត្ត​ខុសច្បាប់​។ បើ​ធ្វើ​ខុសច្បាប់​ហើយ​មកសុំ​ឲ្យ​យើង​បញ្ចប់​នោះ គឺ​មិន​អា​ចទៅរួច​ទេ​»​។  

​អ្នកវិភាគ​នយោបាយ លោក សូ ចន្ថា សាទរ​ចំពោះ​ចំណុច​វិជ្ជមាន ដែល​អ្នកនយោបាយ​ទាំងពីរ​បក្ស បន្ទាប​ខ្លូន​ទាំងសងខាង ដើម្បី​ជជែក​គ្នា​បែបនេះ​។ លោក អះអាងថា អ្នកនយោបាយ​ត្រូវ​បញ្ចប់​ជម្លោះ​ដោយ​សន្តិវិធី ទើប​អាច​នាំ​ផលប្រយោជន៍​ជូន​ជាតិ​និង​ប្រជាជន​។

​លោក សូ ចន្ថា បន្ថែមទៀតថា គណបក្សនយោបាយ​ទាំងអស់ គប្បី​ប្រកួតប្រជែង​គ្នា តាមរយៈ​គោលនយោបាយ​របស់ខ្លួន​។ អ្នកវិភាគ​នយោបាយ​រូបនេះ​បញ្ជាក់​ចុងក្រោយ​ថា​៖«​ខ្ញុំ​ចង់ឃើញ អ្នកនយោបាយ​ចេះ​ពិភាក្សាគ្នា និង​ស្មោះត្រង់​នឹង​គ្នា ដើម្បី​ដោះ​បញ្ហា​ជាតិ ហើយ​មិន​ត្រូវយក​រឿង​បុគ្គល​ទៅ​វាយប្រហារ ដើម្បី​បង្ក្រាប​គ្នា​នោះទេ​»៕