​ចិញ្ចឹម​ក្តាន់​លក់បាន​កម្រៃ​ជាទី​គាប់ចិត្ត​ ព្រោះតែ

Videos


ក្តាន់ ជាសត្វសេដ្ឋកិច្ច ងាយស្រួលចិញ្ចឹម បង្កើតកម្រៃបានច្រើន វាមានប្រយោជន៍ទាំងសាច់ ស្នែងថ្លៃ ៦.០០០-១២.០០០ បាទ(ហាងឆេងនៅប្រទេសថៃ) ស្បែកយកធ្វើកាបូប ស្បែកជើង សម្លៀកបំពាក់ លក់បានតម្លៃខ្ពស់ ។ មានកសិដ្ឋានចិញ្ចឹមសត្វក្តាន់មួយឈ្មោះ «ផាក់ក្ឌីហ្វាម» នៅក្នុងប្រទេសថៃ នាំពូជ រូសា (Rusa) ពីប្រទេសអូស្ត្រាលី តាំងពីឆ្នាំ ២០០៣ មានចំនួនតែ ១៧ ក្បាលប៉ុណ្ណោះ នៅលើផ្ទៃដី ៤០ រ៉ៃ រហូតមកទល់បច្ចុប្បន្នអាចពង្រីក អាជីវកម្មនេះបានយ៉ាងសមប្រកប ។

​ចិញ្ចឹម​ក្តាន់​លក់បាន​កម្រៃ​ជាទី​គាប់ចិត្ត​ ព្រោះតែ

គោលបំណងដំបូង គ្រាន់តែចិញ្ចឹមដើម្បីពង្រីកពូជ តែក្រោយមកឃើញឱកាសក៏បង្កើតរីសតមួយ និង ដើម្បីបង្កើតតម្លៃបន្ថែមទុកលក់ឱ្យភ្ញៀវទេសចរ ។ បច្ចុប្បន្នមាន ពូជ «ក្តាន់ផ្កាយ» ចំនួន ២០ ក្បាល និង ពូជ រូសា ១២០ ក្បាល សម្រាប់ពង្រីកហាងអាហារ ហាងកាហ្វេ ទុកបម្រើភ្ញៀវទូទៅដែលចូលមកសម្រាកនៅទីនេះ ។ ម្ហូបពិសេសប្រចាំភោជនីយដ្ឋាននេះ គឺសាច់ក្តាន់ដ៏មានរសជាតិឆ្ងាញ់ ។ បន្ថែមលើនេះ មានកន្លែងលក់ផលិតផលពីស្បែកក្តាន់ និង ស្នែង មានជាអាទិ៍ សម្លៀកបំពាក់ គ្រឿងអលង្កា បន្តោងសោ ជាដើម ។

​ចិញ្ចឹម​ក្តាន់​លក់បាន​កម្រៃ​ជាទី​គាប់ចិត្ត​ ព្រោះតែ

លោក ផាក់ក្ឌី ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វក្តាន់ពោលថា ជាសត្វដែលមានតម្រូវការទីផ្សារខ្ពស់ ។ ក្តាន់អាយុ ១ ខែ មួយក្បាលតម្លៃ ១០.០០០ បាទ ហើយស្នែងក្តាន់អាចកាត់លក់បានរាល់ឆ្នាំ (មួយឆ្នាំ មួយដង) តម្លៃក្នុងមួយ គីឡូក្រាម ៦.០០០ បាទ តែបើយកទៅកែច្នៃរឹតតែថ្លៃខ្ពស់ទៅទៀត ។ រីឯសាច់ក្តាន់ ទទួលការពេញនិយមពីអតិថិជន តម្លៃ ២៣០ បាទក្នុងមួយគីឡូក្រាម ។ វិធីចិញ្ចឹមងាយស្រួល តែប្រើទុនខ្ពស់ ព្រោះត្រូវការផ្ទៃដីធំទូលាយ ។ ការទទួលផលត្រូវប្រើរយៈពេល ៣ ឆ្នាំ ដូចជាស្នែងខ្ចីជាដើម ។ ការចិញ្ចឹមឱ្យទិញក្តាន់ឈ្មោលមានអាយុ ៣ ឆ្នាំឡើង តម្លៃមួយក្បាល ១៥.០០០-២០.០០០ បាទ ទើបមួយឆ្នាំដំបូងបានកម្រៃ ហើយត្រូវមានពី ២០ ក្បាលឡើងទៅ ។

​ចិញ្ចឹម​ក្តាន់​លក់បាន​កម្រៃ​ជាទី​គាប់ចិត្ត​ ព្រោះតែ

យើងមិនដឹងថា នៅស្រុកខ្មែរយើងមានកសិដ្ឋានចិញ្ចឹមសត្វក្តាន់ ដូចគេឬអត់ ។ អ្នកមានទុនគួរសាកល្បងលមើល៍ ពីព្រោះស្ថានភាពភូមិសាស្ត្រ សីតុណ្ហភាព មិនខុសគ្នាទេ ៕ សូរ្យរិទ្ធ (ម៉ាទិឈុន)

​ចិញ្ចឹម​ក្តាន់​លក់បាន​កម្រៃ​ជាទី​គាប់ចិត្ត​ ព្រោះតែ
​ចិញ្ចឹម​ក្តាន់​លក់បាន​កម្រៃ​ជាទី​គាប់ចិត្ត​ ព្រោះតែ