ដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​រើស​ជើងឯកទ្វីបអឺរ៉ុប​2016​របស់​ក្រុម​ជម្រើសជាតិ​ស៊ុ​យ​អែ​ត

១-​ក្តី​រំពឹង​៖ ស៊ុត​អែ​ត​ជា​ប្រទេស​មួយ​ដែល​មាន​កីឡាករ​ឆ្នើម​ជា​ច្រើន​ក្នុង​នោះ​រួម​មាន​កីឡាករ Zlatan Ibrahimovic ដែល​ត្រូវ​បាន​មហាជន​ទទួលស្គាល់​នូវ​សមត្ថភាព និង​បច្ចេកទេស​ក្នុង​ការ​លេង​ដ៏​ពូកែ ព្រមទាំង​ត្រូវ​បាន​គ្រូបង្វឹក​លោក Erik Hamren ចាត់​ទុក​កីឡាករ​រូប​នេះ​ជា​តំណាង​របស់​ជាតិ​ទៀត​ផង ។

ក្រុម​ជម្រើសជាតិ​ស៊ុត​អែ​ត​ជា​ក្រុម​មួយ​ដែល​មានបទពិសោធន៍​ច្រើន​ក្នុង​ការ​ប្រកួត ប៉ុន្តែ​ក្រុម​ជម្រើសជាតិ​មួយ​នេះ​ហាក់ដូចជា​មិន​ទាន់​សហការ​គ្នា​លេង​បាន​ល្អ​នៅឡើយ​ទេ ។
ទោះជា​យ៉ាងណា​ក្តី ស៊ុត​អែ​ត​នឹង​ធ្វើ​ឱ្យ​ក្រុម​ជម្រើសជាតិ​ក្នុង​ពូ​ល​E ដឹង​ពី​សមត្ថភាព​ពិត​ជាមួយនឹង​កីឡាករ​លំដាប់​កំពូល​របស់​ខ្លួន Ibrahimovic ក្នុង​ព្រឹត្តិការណ៍ Euro 2016​នេះ ។

២-​លទ្ធផល​ល្អ​៖ នេះ​ជា​ការ​បង្ហាញខ្លួន​លើក​ទី​៥​របស់​ស៊ុត​អែ​ត​នៅ​ក្នុង​ព្រឹត្តិការណ៍ Euro​។ ស៊ុត​អែ​ត​ធ្លាប់​ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួត​កាលពី​ឆ្នាំ​១៩៩២ ដែល​ពេល​នោះ​ស៊ុត​អែ​ត​ធ្វើ​ជា​ម្ចាស់ផ្ទះ ព្រមទាំង​បាន​ឈាន​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ទៀត​ផង ។

៣-​កីឡាករ​ក្នុង​ចំណាប់អារម្មណ៍​៖ ខ្សែប្រយុទ្ធ Zlatan Ibrahimovic បច្ចុប្បន្ន​លេង​ឱ្យ​ក្លិប Paris SG ។ កីឡាករ​វ័យ​៣៤​ឆ្នាំ​រូប​នេះ រក​គ្រាប់​បាល់​បាន​១១​គ្រាប់​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​កន្លង​មក រួម​ទាំង​វគ្គ Play-offs 3 ប្រកួត ។

៤-​គ្រូបង្វឹក​៖ លោក Erik Hamren អាយុ ៥៨​ឆ្នាំ ត្រូវ​បាន​តែងតាំង​កាលពី​ឆ្នាំ​២០០៩​។ គ្រូបង្វឹក​រូប​នេះ​មាន​ទំនាក់ទំនង​យ៉ាង​ល្អជា​មួយ​កីឡាករ Ibrahimovic ព្រមទាំង​បាន​និយាយ​បន្ទាប់​ពី​បាន​ឈ្នះ​វគ្គ Play-offs ថា បើ​ទោះបីជា Ibrahimovic មិន​ត្រូវជា​សាច់ញាតិ​របស់​លោក​ក៏​ដោយ ក៏​លោក​ស្រឡាញ់​និង​ចូល​ចិត្ត Ibrahimovic ដែរ ។

៥-​បញ្ជី​ឈ្មោះ​សមាសភាព​កីឡាករ​សរុប
(​បណ្តោះអាសន្ន​)៖

-​អ្នកចាំទី​៖ Andreas Isaksson (Kasımpaşa), Robin Olsen (Copenhagen), Patrik Carlgren (AIK) ។

-​ខ្សែការពារ​៖ Mikael Lustig (Celtic), Erik Johansson (Copenhagen), Andreas Granqvist (Krasnodar), Martin Olsson (Norwich ), Victor Lindelöf (Benfica), Pontus Jansson (Torino), Ludwig Augustinsson (Copenhagen) ។

-​ខ្សែបម្រើ​៖ Emil Forsberg (RB Leipzig), Sebastian Larsson (Sunderland), Albin Ekdal (Hamburger), Kim Källström (Grasshopper), Oscar Hiljemark (Palermo), Pontus Wernbloom (CSKA Moscow), Oscar Lewicki (Malmö FF), Jimmy Durmaz (Olympiacos), Erkan Zengin (Trabzonspor) ។

-​ខ្សែប្រយុទ្ធ​៖ Zlatan Ibrahimović (captain) (Paris SG), Marcus Berg (Panathinaikos), Emir Kujović (Norrköping), John Guidetti (Celta Vigo) ៕