ព្រះ​អើយ ! ស្មាន​តែ​ជីក​ប៉ះ​កំណប់

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​ម្នាក់​បាន​ទៅ​កាប់​គាស់​ដី​ក្រោយ​ផ្ទះ​ដើម្បី​ដាំ​ដំណាំផ្គត់ផ្គង់​ជីវភាព​គ្រួសារ ​ស្រាប់តែ​ប៉ះ​របស់​រឹង​ៗ​ក៏​ឈប់​កាប់​ព្យាយាម​កាយ​មើល​ស្ងាត់​ៗ​ព្រោះ​ស្មានថា​កំណប់ តែ​ពេល​កាយ​ទៅ​ដល់​ស្រាប់តែ​បែរជា​គ្រាប់​មិន​ទាន់​ផ្ទុះ​ទៅ​វិញ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៦ ស្ថិត​នៅ​ភូមិ​បត់​ទន្លា ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។

នគរបាល​ខេត្ត​ត្បូងឃ្មុំ​បាន​ប្រាប់​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​២៩​ឧសភា​នេះ​ថា ប្រជាពលរដ្ឋ​ឈ្មោះ យឹ​ម ចាន់​ថា ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ភូមិ​ខាងលើ ខណៈ​កំពុង​កាប់​ដី​ក្រោយ​ផ្ទះ​ក៏​បាន​ប្រទះ​ឃើញ​គ្រាប់​កប់​នៅ​ក្នុង​ដី ហើយ​ក៏​មិន​ហ៊ាន​កាប់​បន្ត​ទៅ​ទៀត​ដែរ ។ បន្ទាប់​មក​បុរស​ជា​ម្ចាស់ផ្ទះ​បាន​រាយការណ៍​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​ឃុំ​កណ្តោលជ្រុំ​ឲ្យ​បានដឹង ហើយ​លោកនាយ​ប៉ុស្តិ៍​បាន​រាយការណ៍​បន្ត​ទៅ​ថ្នាក់លើ​បន្ត ត្រូវ​បាន​មន្ត្រី​អង្គការ​ស៊ី​ម៉ាក​ចុះ​ទៅ​ពិនិត្យ​ជា​បន្ទាន់​នា​ថ្ងៃ​នោះ​ដែរ ក្នុង​ពេល​ដែល​មក​ដល់​ត្រួតពិនិត្យ​គ្រាប់​ទាំងនោះ​ទើប​ដឹង​ថា ជា​ប្រភេទ​គ្រាប់ M14 មួយ​គ្រាប់​, M16 ពីរ​គ្រាប់ និង​ក្បាល​គ្រាប់ DK155 មួយ​គ្រាប់ ត្រូវ​បាន​យក​នៅ​ដាក់​ក្នុង​ហឹប​សុវត្ថិភាព​មួយ​ត្រៀម​យក​ទៅ​កម្ទេច​ចោល ។

នគរបាល​ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​ទៀត​ថា តាម​ការ​ស្រាវជ្រាវ​ទីតាំង​ដែល​បាន​ប្រទះ​ឃើញ​គ្រាប់​ទាំងនេះ គឺជា​អតីត​បន្ទាយ​ទាហាន​ធំ​កាល​ពី​សម័យ លន់ ន​ល់ ដោយ​មានការ​សង្ស័យ​អាច​នឹង​មាន​គ្រាប់​កប់​ក្នុង​ដី​បន្ត​ទៀត ត្រូវ​បាន​ជំនាញ​ស៊ី​ម៉ាក​ហ៊ុំ​ព័ទ្ធ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ចូល​ទៅ​ទីនោះ​ទេ ព្រោះតែ​ខ្លាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត ។

នគរបាល​ខេត្ត​ត្បូងឃ្មុំ​បញ្ជាក់​ថា នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ជំនាញ​របស់​អង្គការ​ស៊ី​ម៉ាក​នឹង​ដឹកនាំ​កម្លាំង​ចុះ​មក​ត្រង់​ចំណុច​ភូមិ​-​ឃុំ​ខាងលើ​បន្ត​ទៀត ដើម្បី​រុករក​មើល​គ្រាប់​ដែល​នៅ​សេសសល់​កប់​ក្នុង​ដី​ចៀសវាង​បង្ក​គ្រោះថ្នាក់​ទៅ​ថ្ងៃក្រោយ ៕

ប្រភព ៖

ចំណាប់អារម្មណ៍ខ្មែរឡូត៖

ដោយឡែក រំលឹកកាលពីព័ត៌មានលើកមុន  បន្ទាប់ពីជីកបាន កំណប់លុយ ចំនួន ៦០០លាន ដុល្លារអាមេរិក នៅក្នុងចំការរបស់ខ្លួន ដែលលុយទាំងនោះ ត្រូវគេជឿជាក់ថា ជារបស់ស្តេចគ្រឿងញៀនកូឡុំប៊ី Pablo Escobars។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កសិករចំណាស់ម្នាក់ មានឈ្មោះថា Jose Mariena Cartolos អាយុ៦៥ឆ្នាំ ដែលកាលពីពេលថ្មីៗនេះ គាត់ទទួលបានជំនួយ ឥតសំណង ចំនូន ៣,០០០ដុល្លារអាមេរិក ពីរដ្ឋាភិបាល របស់ប្រទេសកូឡុំប៊ី ក្នុងការចាប់ផ្តើម ដាំដំណាំដូងប្រេង នៅលើផ្ទៃដីដ៏ធំ ដែលជារបស់ ក្រុមគ្រូសារគាត់ អស់រយៈពេល ច្រើនជាង ២០០ឆ្នាំមកហើយ។

ខណៈពេលកំពុងតែ ជីកដីធ្វើប្រឡាយ លោក Cartolos បានជីកប៉ះចំ វត្ថុរឹងម្យ៉ាង ដែលវាគឺជា ធុងពណ៌ខៀវដ៏ធំ ហើយមានជាច្រើន នៅក្នុងដីចំការ របស់គាត់។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅក្នុងធុងពណ៌ខៀវទាំងនោះ មានសុទ្ធតែ លុយសុទ្ធ តែម្តង សរុបចំនួន ៦០០លាន ដុល្លារអាមេរិក ហើយមិនមែនជា លុយក្លែងក្លាយ ឬបោះពុម្ភខុសនោះទេ ពោលគឺជាលុយពិត។

គួរបញ្ជាក់ផងដែរថា លុយយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ ត្រូវបានគេនិយាយថា គឺជាលុយមួយផ្នែក នៃទ្រព្យសម្បត្តិ ចំនួន ៣០ពាន់លាន ដុល្លារអាមេរិក របស់ស្តេចគ្រឿងញៀនកូឡុំប៊ី មានឈ្មោះថា Pablo Escobars ដែលបានយកទៅកប់ នៅទូទាំងប្រទេសកូឡុំប៊ី។

លោក Pablo Escobars បានស្លាប់ នៅក្នុងទីក្រុង Medellín នៃប្រទេសកូឡុំប៊ី កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៣ កន្លងទៅនេះ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Cartolos មិនអាចទុកលុយនេះ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន បានឡើយ។ លុយទាំងអស់នេះ ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់ដោយរដ្ឋាភិបាល របស់ប្រទេសកូឡុំប៊ី ក្នុងការជួយសង្គម និងសេដ្ឋកិច្ចនានា ក្នុងប្រទេសនេះផ្ទាល់ តែម្តង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ព្រះ​អើយ ! ស្មាន​តែ​ជីក​ប៉ះ​កំណប់

ព្រះ​អើយ ! ស្មាន​តែ​ជីក​ប៉ះ​កំណប់

ព្រះ​អើយ ! ស្មាន​តែ​ជីក​ប៉ះ​កំណប់

ព្រះ​អើយ ! ស្មាន​តែ​ជីក​ប៉ះ​កំណប់

ព្រះ​អើយ ! ស្មាន​តែ​ជីក​ប៉ះ​កំណប់

ព្រះ​អើយ ! ស្មាន​តែ​ជីក​ប៉ះ​កំណប់

ព្រះ​អើយ ! ស្មាន​តែ​ជីក​ប៉ះ​កំណប់