ស្រោម​មុខ​លោក Trump និង​លោក​ស្រី Clinton កំពុង​ត្រូវ​ប៉ាន់​លើ​ទីផ្សារ

រោងចក្រ​មួយ​ក្នុង​ទីក្រុង Jinhua របស់​ចិន​ដែល​ល្បី​ខាង​ផលិត​ស្រោម​មុខ​ជ័រ​សិប្ប​និមិត្ត​របស់​តារា និង​បុគ្គល ល្បី​ឈ្មោះ​ ពេលនេះ​បាន​ចាប់​ផ្ដើម​ផលិត​ស្រោម​មុខ​បេក្ខភាព​ប្រធានាធិបតី​អាមេរិក​២​រូប​គឺ​លោក Donald Trump និង​លោកស្រី Hillary Clinton។

 

ស្រោម​មុខ​លោក Trump និង​លោក​ស្រី Clinton កំពុង​ត្រូវ​ប៉ាន់​លើ​ទីផ្សារ

 

ការ​ផលិត​ស្រោម​មុខ​របស់​រោងចក្រ​ខាង​លើ​បន្ទាប់​ពី​លោក Trump និង​លោកស្រី Clinton កំពុង​មាន ប្រជាប្រិយភាព​ពី​សំណាក់​ពលរដ្ឋ​អាមេរិក​កាំង​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​លើក​នេះ។ បើ​តាម​សំដី​ ប្រធាន​គ្រប់គ្រង​ទូទៅ​ឈ្មោះ Chen បាន​ឲ្យ​ដឹង​ថា​គ្រាន់​តែ​៦​ខែ​ ដើមឆ្នាំ​២០១៦​រោងចក្រ​របស់​លោក​មាន​អតិថិជន​កុម្ម៉ង់​ទិញ​ស្រោម​មុខ​ច្រើន​ជាង​៥សែន។

 

មូលហេតុ​នៃ​តម្រូវការ​ដ៏​ច្រើន​សន្ធឹក​នេះ​ដោយសារ​តែ ចំនួន​អ្នកគាំទ្រ​បេក្ខភាព​ប្រធានាធិបតី​ទាំងពីរ​មាន​ចំនួន ច្រើន តែ​មិន​ប្រាកដ​ថា​អ្នក​ដែល​ទិញ​ស្រោម​មុខ Trump ឬclinton សុទ្ធ​តែ​ជា​អ្នកគាំទ្រ​ទាំងអស់​ទេ ពួកគេ​ក៏​អាច​ជា​អ្នក​ប្រឆាំង ឬ​ស្អប់​ក៏​ថា​បាន៕

 

ស្រោម​មុខ​លោក Trump និង​លោក​ស្រី Clinton កំពុង​ត្រូវ​ប៉ាន់​លើ​ទីផ្សារ

 

ស្រោម​មុខ​លោក Trump និង​លោក​ស្រី Clinton កំពុង​ត្រូវ​ប៉ាន់​លើ​ទីផ្សារ

 

ស្រោម​មុខ​លោក Trump និង​លោក​ស្រី Clinton កំពុង​ត្រូវ​ប៉ាន់​លើ​ទីផ្សារ

 

ស្រោម​មុខ​លោក Trump និង​លោក​ស្រី Clinton កំពុង​ត្រូវ​ប៉ាន់​លើ​ទីផ្សារ

 

ស្រោម​មុខ​លោក Trump និង​លោក​ស្រី Clinton កំពុង​ត្រូវ​ប៉ាន់​លើ​ទីផ្សារ

 

ស្រោម​មុខ​លោក Trump និង​លោក​ស្រី Clinton កំពុង​ត្រូវ​ប៉ាន់​លើ​ទីផ្សារ

 

ប្រែសម្រួល៖ វីរ៉ុត

ប្រភព៖ CCTVnews