អ្នកគាំទ្រ​CNRP​នឹង​ដង្ហែ​ញត្តិ​ទៅ​រដ្ឋសភា និង​ស្នាក់ការ​បក្ស នៅ​ថ្ងៃស្អែក និពន្ធដោយ : ថ្មីៗ       29-05-2016, 2:17 pm         282

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377អ្នកគាំទ្រ​CNRP​នឹង​ដង្ហែ​ញត្តិ​ទៅ​រដ្ឋសភា និង​ស្នាក់ការ​បក្ស នៅ​ថ្ងៃស្អែក​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដង្ហែ​ញត្តិ​ទាមទារ​លក្ខខណ្ឌ​ចំនួន​៤​ចំណុច ទៅ​ប្រគល់ជូន​អ្នកតំណាងរាស្ត្រ​នៅ​វិមាន​រដ្ឋសភា និង​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ នៅ​ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ​២០១៦ ។

​អ្នកតំណាងរាស្ត្រ​នាំយក​ញត្តិ​នេះ ទៅ​ថ្វាយ​ព្រះមហាក្សត្រ និង​សុំ​អន្តរាគមន៍​ពី​ព្រះអង្គ​។ នេះ​បើ​ផ្អែក​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បានបញ្ជាក់​ពី​ការទាមទារ​របស់​អ្នកគាំទ្រ​របស់ខ្លួន​ផង​។ លក្ខខណ្ឌ​ទាំងនោះ​រួមមាន​៖ ទី​១ ឲ្យ​មានការ​ដោះលែង​អ្នកនយោបាយ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​។ ទី​២ បញ្ឈប់​ការប្រើប្រាស់​ស្ថាប័នរដ្ឋ ដើម្បី​គំរាមកំហែង និង​ដាក់​សម្ពាធ​លើ​អង្គការ​សង្គម​ស៊ីវិល និង​គណបក្សប្រឆាំង​។ ទី​៣ ឲ្យ​បញ្ឈប់​ការប្រើប្រាស់​អំណាច​រដ្ឋ​ដោយមាន​ស្តង់ដារ​ពីរ​ជាន់​។ ទី​៤ ឲ្យ​បញ្ឈប់​ការប្រើប្រាស់​អំណាចតុលាកា​រ​រំលោភបំពាន​លើ​អំណាចនីតិប្បញ្ញត្តិ ជាពិសេស​រំលោភ​លើ​អភ័យឯកសិទ្ធិ​រដ្ឋសភា​។​

​នៅមុន​ពេលចេញ​សេចក្តីប្រកាស​ព័ត៌មាន​នេះ លោក អេង ឆៃអ៊ាង អនុប្រធាន​គណៈកម្មាធិកា​រ​នាយក ក៏​ប្រកាស​ពី​ការធ្វើ​ពហិការ​មិន​ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ថ្ងៃទី​ទី​៣០ ខែឧសភា ផងដែរ​។ កិច្ចប្រជុំ​នោះ រដ្ឋសភា នឹង​លើកយក​ករណី​របស់ ឯក ឧ​ត្ត​ម កឹម សុខា មក​ពិភាក្សា​៕