ក្លិប Ayr United នៅ​លី​ក​2​របស់​ស្កុ​តលែ​ន​យក​ខ្លួនប្រាណ​តារា​អាសអាភាស​ផ្សព្វផ្សាយ​ឯកសណ្ឋាន​ថ្មី​របស់​ខ្លួន

Ayr United ជា​ក្លិប​នៅ​លី​ក​2​របស់​ស្កុ​តលែ​ន បានឱ្យ​នាង​Ava Sovis តារា​ម៉ូ​ដ​អាសអាភាស​ផាត់​ពណ៌​លើ​ខ្លួនប្រាណ​ផ្នែក​ខាងលើ ជា​រូប​ឯកសណ្ឋាន​ថ្មី​របស់​ខ្លួន​សម្រាប់​ប្រើប្រាស់​នៅ​រដូវ​កាល​ក្រោយ ។

ទីភ្នាក់ងារ​ព័ត៌មាន​The Sun​នៅ​អង់គ្លេស​ផ្សាយ​ថា រូបភាព​ខាងលើ​បង្ហាញ​ឱ្យ​ឃើញ​នារី​រូប​ស្រស់​សក់​ពណ៌​ទង់ដែង ស្លៀកខោ​ស្ល៊ី​ប ដោយនៅ​លើ​ខ្លួនប្រាណ​ផ្អែក​ខាងលើ មាន​ផាត់​ពណ៌​ជា​រូប​អាវ​ឆ្នូត​ស​-​ខ្មៅ ឡូ​ហ្គោ​របស់​ក្លិប និង​អក្សរ​Bodog​ជា​ឈ្មោះ​ក្រុមហ៊ុន​កាស៊ីណូ​ឧបត្ថម្ភ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​កាន់តែ​ចាប់អារម្មណ៍​ខ្លាំង​ឡើង ៕