បន្លែឆ្អិន និងបន្លែឆៅ មួយណាប្រសើរជាង?

សំនួរនេះអាចជាចម្ងល់មួយដែលធ្លាប់លេចឡើងនៅចង្ក្រានបាយ តុអាហារ អំពីហេតុផល ដើម្បីជ្រើសរើសការចម្អិនបន្លែមកទទួលទាន។ ឱកាសនេះខេមបូមេក សូមធ្វើការបកស្រាយចម្ងល់មួយនេះដោយលើកយក ហេតុផលសមស្របមួយចំនួន ភ្ជាប់មកជាមួយ។

មនុស្សភាគច្រើនជឿថា ការបរិភោគបន្លែឆៅៗមានប្រយោជន៍ល្អ ប៉ុន្តែ លទ្ធផល ពីការ សិក្សា ស្រាវជ្រាវមួយបានបកស្រាយថា បន្លែបង្ការ ដែលចម្អិនឆ្អិនអាច ផ្តល់ប្រយោជន៍ច្រើនជាង ហើយអាចការពារ ជំងឺបេះដូង ឬមហារីក បានល្អជាង ផងដែរ ព្រោះរាងកាយអាចបឺតស្រូបយកសារធាតុអាហារ ពីបន្លែប្រភេទខ្លះ ដូចជា ការ៉ុត ប្រូកខូលី និងផ្ទី បានល្អជាង ប្រសិនបើបន្លែទាំងនោះ ឆ្លងកាត់ការកម្ដៅ ឬត្រូវបានចម្អិន។

ទោះយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្របានអះអាងថា បើសិនយើងបរិភោគបន្លែ ផ្លែឈើច្រើនប្រភេទ ក្នុងបរិមាណសមស្របគឺ ៥ភាគ ក្នុងមួយថ្ងៃហើយ វិធីនៃការចម្អិន ក៏លែងសំខាន់ទៀតដែរ៕

ដោយ៖ NEA
ប្រភព៖ Care2


  • បន្លែឆ្អិន និងបន្លែឆៅ មួយណាប្រសើរជាង?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/29  Category:កំសាន្ត
Tags: