ករណី​បទល្មើស​ជាក់ស្តែង តុលា​ការមិន​ពិចារណា​លើ​អភ័យឯកសិទ្ធិសភា​ឡើយ​ និពន្ធដោយ : លាង ដឺ​លុច       29-05-2016, 3:29 pm         299

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377ករណី​បទល្មើស​ជាក់ស្តែង តុលា​ការមិន​ពិចារណា​លើ​អភ័យឯកសិទ្ធិសភា​ឡើយ​​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា កំពុង​ចង់ដឹងថា តើ​រដ្ឋសភា​ដែល​នឹង​បើក​កិច្ចប្រជុំពេញអង្គ​នៅ​ថ្ងៃ​ចន្ទ​ទី​៣០​ឧសភា​នេះ នឹង​ពិភាក្សា​សំណុំរឿង​ឯកឧត្តម កឹម សុខា យ៉ាងណាដែរ​?  បើតាម​ការពន្យល់​រប​ស់​អ្នកនាំពាក្យ​នៃ​ក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព នៅក្នុង​សំណុំរឿង​ឯកឧត្តម កឹម សុខា ដែល​ត្រូវបាន​តុលាការ​ចោទ​ពីបទ​មិន​ចូលខ្លួន​ធ្វើ​សាក្សី ក្នុងករណី​បទល្មើស​ជាក់ស្តែង​នេះ អភ័យឯកសិទ្ធិសភារ​បស់​ឯកឧត្តម គឹម សុខា មិនអាច​រារាំង​ដំណើរការ​នីតិវិធីតុលាការ​ឡើយ​។ 
អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ដដែល​ពន្យល់ថា ក្នុងករណី​បទល្មើស​ជាក់ស្តែង​នេះ បន្ទាប់ពី​រដ្ឋសភា​បានទទួល​របាយការណ៍​របស់​អយ្យការ​ណ៍ហើយ​នោះ រដ្ឋសភា​អាច​បើក​កិច្ចប្រជុំពេញអង្គ​ដើម្បី​សម្រេច​បង្អាក់ ឬ​មិន​បង្អាក់​នីតិវិធី​របស់​តុលាការ​។ តែ​មិនមែនជា​ការប្រជុំ​សម្រេច​លើក ឬ​មិន​លើក​អភ័យឯកសិទ្ធិសភា​នោះទេ​។ សម្រាប់​អ្នកច្បាប់​ដដែល​នេះ បើទោះជា​រដ្ឋសភា​មិន​ប្រជុំ​និយាយ​អំពី​ករណី​ឯកឧត្តម កឹម សុខា ក៏​នីតិវិធីតុលាការ​នៅតែ​ទៅមុខ​ធម្មតា រហូតដល់​ការជំនុំជម្រះ​។​

​សូម​លោកអ្នក​ស្តាប់​ខ្លឹមសារ​លំអិត​នៅក្នុង​បទសម្ភាសន៍​រវាង​លោក លាង ដឺ​លុច អគ្គនាយករង​នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​៖