តំណាងរាស្រ្ត​CNRP ​ស្នើសម្តេច ​ហេង សំរិន​ ការពារអភ័យ​ឯកសិទ្ឋិសភាលោក កឹម សុខា

រាជធានីភ្នំពេញ ៖ ​ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ​៣៧រូប ​បានចុះហត្ថលេខា​លើលិខិតរួមគ្នា​មួយកាលពីថ្ងៃទី២៨ ឧសភា ២០១៦​ ផ្ញើជូនសម្តេច​អគ្គមហាពញាចក្រី ហេង សំរិន ​ប្រធានរដ្ឋសភា​ដើម្បី​ឲ្យសម្តេចចាត់វិធានការ ​ឲ្យមានការគោរពឲ្យបាន​ពេញ​លេញ​ចំពោះអភ័យឯកសិទ្ឋិរបស់​តំណាងរាស្រ្ត ​ដោយកុំឲ្យមានការ​ចោទប្រកាន់​និងការចាប់ខ្លួនលោក​ កឹម សុខា អ្នកតំណាង​រាស្រ្ត​ខេត្តកំពង់ចាម ៕