​បុរស ៖ អា​អូន​តូច មិន​ឡើង គួរ​ធ្វើ​ដូចម្តេច​?

​បុរស ៖ អា​អូន​តូច មិន​ឡើង គួរ​ធ្វើ​ដូចម្តេច​?

​ក្នុង​ករណី​ខ្លះ វិបត្តិ​នៃ​ការឡើង​រឹង អាច​ដោះស្រាយ​នៅផ្ទះ បាន​ដោយ​ខ្លួនឯង ហើយ​មិនចាំបាច់ ពឹងពាក់ លើ​គ្រូពេទ្យ​នោះទេ​។ ប៉ុន្តែ អ្នកត្រូវការ​ដៃគូ ជា​ជំនួយ​ផងដែរ​។

​ជា​ស្វាមី​ល្អ សូម​កុំ​ព្រួយបារម្ភ ហើយ​ត្រូវ​ហ៊ាន​និយាយ​ជាមួយ​ភរិយា អំពី​បញ្ហា​ផ្លូវភេទ​។ អ្នក និង​ដៃគូ អាច​ជួយ​ដោះស្រាយ​គ្នា​បាន តាមរយៈ​កត្តា​មួយចំនួន​ខាងក្រោម​នេះ ៖
•​    ​ពិភាគ្សា​ជាមួយ​ដៃគូ​
•​    ​ប្រើ​អារម្មណ៍ និង​ការ​បបោសអង្អែល​
•​    ​ជួយ​ឲ្យ​នាងដា​ស់អារម្មណ៍​អ្នក តាមរយៈ​សកម្មភាព​រោល​រាល ឬ​ការ​ស្លៀកពាក់​សិច​ស៊ី​
•​    ​មើល​រឿងក្តៅ​សាច់​ជាមួយគ្នា​
•​    ​ញ៉ាំ​អាហារ​ប៉ូវ​កម្លាំង និង​សុខភាព​លើ​គ្រែ​
•​    ​បំបាត់​ស្ត្រេ​ស និង​ទុក្ខ​កង្វល់​នានា​។​

​បម្រាម ៖ សូម​កុំ​ព្យាយាម​ប្រើ​ផលិតផល ឬ​អាហារ​បំប៉ន​នានា ដោយ​មិន​បាន​ប្រឹក្សា ជាមួយនឹង​គ្រូពេទ្យ​ឯកទេស​ឲ្យសោះ ពីព្រោះ វា​អាច​ធ្វើឲ្យ​អ្នក ប្រឈម​មុខ​កាន់តែខ្លាំង នឹង​បញ្ហា​សុខភាព​ជា​ច្រើន​បន្ថែមទៀត​។

​ការផ្លាស់ប្តូរ​របៀប​រស់នៅ ការឈប់​ជក់បារី និង​ការឈប់​ផឹកស្រា ក៏​ជា​រឿង​សំខាន់​ផងដែរ​។​

​យ៉ាងណាមិញ ប្រសិនបើ​អ្នក សាកល្បង​វិធី​ខាងលើ​ហើយ នៅតែ​មិន​ជោគជ័យ ចូរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។