ស្ត្រី ៖ ចេះ​តែរ​មាស់​កន្លែង​ហ្នឹង​! គួរ​ធ្វើ​ម៉េច​ទៅ​?

ស្ត្រី ៖ ចេះ​តែរ​មាស់​កន្លែង​ហ្នឹង​! គួរ​ធ្វើ​ម៉េច​ទៅ​?

​ការ​រមាស់​ទ្វារមាស អាចជា​រឿង​គួរ​ឲ្យ​រំខាន និង​បង្ក​ជា​ក្តីកង្វល់ សម្រាប់​មនុស្ស​ស្រី​ជាច្រើន​។ ទោះបីជា​យ៉ាងណា វា​នឹង​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង ប៉ុន្តែ បើ​វា​បន្ត​ជា​ការរំខាន ដល់​អារម្មណ៍ និង​សុខភាព​របស់​អ្នក ចូរ​ណាត់​ជាមួយគ្នា​ពេទ្យ ដើម្បី​ពិនិត្យ និង​ទទួល​ការព្យាបាល​។​

​ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​ធម្មជាតិ ដែល​អ្នក​អាច​ធ្វើបាន ដើម្បី​បំបាត់​ការ​រមាស់ និង​ឈឺ​កន្លែង​សម្ងាត់​របស់​អ្នក ៖
•​    ​កុំ​ប្រើ​ក្រដាស​មាន​ក្លិន ក្រែម ទឹក​បាញ់ ឬ​សាប៊ូ ដើម្បី​ជូត ឬ​លាង​សម្អាត​ទ្វារមាស​
•​    ​ប្រើ​ទឹក​ស្អាត ដើម្បី​លាង​សម្អាត ប៉ុន្តែ កុំ​ញឹក​ខ្លាំងពេក ពីព្រោះ វា​អាច​ធ្វើ​ឲ្យ​ស្ងួត​ទ្វា​រមាស​
•​    ​ត្រូវ​ជូត​សម្អាត​ពីមុខ​ទៅក្រោយ ក្រោយពេល​បត់ជើង​រួច​
•​    ​ស្លៀកខោ​ក្នុង​ដែល​រលុង ហើយ​ឧស្សាហ៍​ផ្លាស់ប្តូរ​ផង​
•​    ​កុំ​ងូតទឹក​ក្នុង​អាងទឹក​
•​    ​ពេល​មក​រដូវ ត្រូវ​ផ្លាស់ប្តូរ​សំឡី ឲ្យបាន​ញឹកញាប់​
•​    ​ប្រើ​ស្រោមអនាម័យ​ក្នុងពេល​រួមភេទ ដើម្បី​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​នានា​
•​    ​ប្រើ​ទឹក​អនាម័យ តាម​ការណែនាំ​របស់​គ្រូពេទ្យ​ជំនាញ​
•​    ​កុំ​រួមភេទ ពេល​អ្នករ​មាស់​ទ្វារមាស​
•​    ​កុំ​ប្រើ​ដៃ​អេះ ប្រយ័ត្ន​ឆ្លង​មេរោគ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។