អ្នកគាំទ្រ សម្រុកចូលស្តាតអូឡាំពិក ខណៈ​តារាចម្រៀង ពេជ្រ សោភា និង ដេវីត កំពុងសមរាំបទ «រាំញីកែងជើង»

(ភ្នំពេញ)៖ ខណៈនេះបណ្តាអ្នកគាំទ្រវិស័យកីឡាបាលទាត់ បានកំពុងតែសម្រុកចូលស្តាតអូឡាំពិកយ៉ាងច្រើនកុះករ ដើម្បីចូលរួមទស្សនាការប្រកួតបាល់ទាត់នៃជំនួប កម្ពុជា-ទីម័រខាងកើត មុនការប្រកួតចាប់ផ្តើមម៉ោង ៧៖០០នាទីយប់នេះក្នុងមិត្តភាពអន្តរជាតិ។

សូមបញ្ជាក់ផងដែរថា សំបុត្រចូលទស្សនា មាន២ប្រភេទ គឺប្រភេទតម្លៃ ១០,០០០រៀល និងតម្លៃ៥,០០០រៀល ជាមួយគ្នានេះដែរកាលពីល្ងាចម្សិលមិញ សំបុត្រចំនួន ៥០,០០០សំបុត្រ ត្រូវបានលក់អស់ ហើយតាំងតែពីព្រឹកថ្ងៃនេះ សំបុត្របាននឹងកំពុងដាក់លក់បន្តបន្ទាប់៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០១៦ លោក ងួន ចាន់ដេវីត ក៏បានប្រកាសក្តែងៗ នៅលើបណ្តាញសង្គមថា  ដើម្បីបំបែកកំណត់ត្រាអំឡុងពេលកម្ពុជា ប៉ះទីម័រ។

នៅក្នុងជំនួបមិត្តភាពអន្ដរជាតិរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្រុមទីម័រខាងកើត នាថ្ងៃទី២៩ ខែឧសភាខាងមុខនេះ ម្ចាស់បទ «រាំញីកែងជើង» លោក ងួន ចាន់ដេវីត នឹងលើកយកបទដែលកំពុងតែទទួលបានការគាំទ្រខ្លាំងនេះ មកច្រៀង និងរាំបំបែកកំណត់ត្រាដោយមានអ្នកចូលរួមច្រើនបំផុត នៅលើទីលានពហុកីឡដ្ឋានជាតិ ។ យោងតាមវីដេអូរបស់លោក ងួន ចាន់ដេវីត ដែលត្រូវបានបង្ហោះក្នុងទំព័រ Facebook សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា ការរាំបំបែកកំណត់ត្រានេះ នឹងធ្វើឡើងអំឡុងពេលការប្រកួតមិត្តភាពរវាងក្រុមម្ចាស់ផ្ទះកម្ពុជា និងទីម័រខាងកើតបញ្ចប់ការប្រកួតតង់ទី១ ហើយអនុញ្ញាតឲ្យអ្នកគាំទ្រ ដែលទៅទស្សនាបាល់ចូលរួមរាំដោយសេរី ។

គួរបញ្ជាក់ផងដែរថា ការណាត់ទីម័រខាងកើត មកប្រកួតមិត្តភាពក្នុងរាជធានីភ្នំពេញ គឺជាការកម្ដៅសាច់ដុំរបស់ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក Lee Tae Hoon គ្រូបង្វឹកកម្ពុជា ដើម្បីវាស់ស្ទង់សមត្ថភាពកីឡាករ សម្រាប់ត្រៀមចូលរួមប្រកួតជម្រុះពានរង្វាន់ AFC Asian Cup UAE 2019 ជាមួយចិនតៃប៉ិ នៅថ្ងៃទី២ និងថ្ងៃទី៧ ខែមិថុនាខាងមុខនេះ ៕

តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត