ជម្រើស១១នាក់ដំបូង​របស់​កម្ពុជាក្នុងជំនួបមិត្តភាព​ជាមួយទីម័រខាងកើត និពន្ធដោយ : ថ្មីៗ       29-05-2016, 6:19 pm         303

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377ជម្រើស១១នាក់ដំបូង​របស់​កម្ពុជាក្នុងជំនួបមិត្តភាព​ជាមួយទីម័រខាងកើតសកម្មភាពពេល​ចេញទៅ​កម្តៅ​សាច់ដុំ។ រូបថត ហ្វេសប៊ុក Tong Soprachកម្ពុជាត្រូវ​ស្វាគមន៍ទីម័រខាងកើតក្នុងជំនួបមិត្តភាពអន្តរជាតិ​នា​វេលាម៉ោង​៧ល្ងាចថ្ងៃទី​២៩ ខែឧសភា នេះ។ អ្នក​ទស្សនា​រាប់ម៉ឺននាក់ ដោយអ្នកមាន​សំបុត្រ​ប្រមាណ​៥ម៉ឺននាក់ រួម​ទាំងអ្នក​គ្មាន​សំបុត្រ បាន​នាំគ្នា​សម្រុកទៅពហុកីឡដ្ឋាន​ជាតិអូឡាំពិក​តាំងពី​ម៉ោង​ជិត​៤មកម្ល៉េះ។ អ្នក​ខ្លះ​បាន​នាំគ្នា​ផ្លោះរបងថែម​ទៀតផង។

សម្រាប់​ជម្រើស​ដំបូង​របស់​កម្ពុជា​រួមមាន៖
-អ្នក​ចាំទី៖ អ៊ុំ សេរីរ័ត្នន៍
-ខ្សែការពារ៖ ហុង ផេង, ណុប តុលា, សុខ សុវណ្ណ
-ខ្សែបម្រើ៖ រស់ សំអឿន, ទិត្យ ឌីណា, ឈិន ឈឿន, ប៊ិន ធារី
-ខ្សែប្រយុទ្ធ៖ ឃួន ឡាបូរ៉ាវី (ប្រធានក្រុម), កែវ សុខផេង, ភួង សុខសាណា