ជប៉ុន​កើតទុក្ខ​ដោយសារ​ដំរី​ចំណាស់​របស់ខ្លួន​ស្លាប់​ក្នុង​អាយុ​៦៩​ឆ្នាំ​ និពន្ធដោយ : ធីតា       29-05-2016, 5:39 pm         178

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377ជប៉ុន​កើតទុក្ខ​ដោយសារ​ដំរី​ចំណាស់​របស់ខ្លួន​ស្លាប់​ក្នុង​អាយុ​៦៩​ឆ្នាំ​​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដំរី​ដ៏​ចំណាស់​របស់​ជប៉ុន​ឈ្មោះ Hanako បាន​ដួល​ទៅលើ​ដី ហើយ​បាន​បាត់បង់​ជីវិត​នៅ​សួនសត្វ​នៃ​ទីក្រុង​តូ​ក្យូ បើទោះបីជា​ក្រុម​ជួយសង្គ្រោះ​ខិតខំ​ប្រឹងប្រែង​យ៉ាងណាក៏ដោយ​។​

​កើត​នៅ​ឆ្នាំ​១៩៤៧ ដំរី Hanako បាន​ក្លាយជា​វីរនារី​ឆ្នើម​មួយ​នៅ​ប្រទេស​ជប៉ុន​។ ដំរី​ញី​មួយ​នេះ ត្រូវបាន​គេ​យកទៅ​ថត​ខ្សែភាពយន្ត​ជាច្រើន ជាពិសេស​ភាពយន្ត​ដើម្បី​កុមារ​។ Hanako គឺជា​អំណោយ​ដែល​រដ្ឋាភិបាល​ថៃ ជូនទៅ​ជប៉ុន​ដើម្បី​ពង្រឹង​ចំណងមិត្តភាព​ប្រទេស​ទាំងពីរ​ក្រោយ​សង្គ្រាមលោកលើកទីពីរ​។​

​ទៅដល់​ប្រទេស​ជប៉ុន​នៅ​ឆ្នាំ​១៩៤៩ ហើយ​ត្រូវបាន​រក្សាទុក​នៅ​សួនសត្វ Hiroshi Mashima តាំងពី​ឆ្នាំ​១៩៥៤​មក​។ លោក Kiyoshi Nagai ប្រធាន​សួនសត្វ​ខាងលើ បាន​អះអាង​ប្រាប់ AFP ថា Hanako បាន​ផុត​ជីវិត​ទៅ​យ៉ាង​ស្ងប់ស្ងៀម​បំផុត​។​

​ក្រោយ​ប្រកាស​ពី​មរណភាព​របស់​ដំរី​ដ៏​ចំណាស់​នេះ ពលរដ្ឋ​ជប៉ុន​ជាច្រើន​បាន​សម្តែង​នូវ​ការសោកស្តាយ និង​សោកសៅ​ក្នុង​ចិត្ត​។ អ្នក​ដែល​រស់នៅ​ម្តុំ​សួនសត្វ បាននាំគ្នា​យក​កម្រងផ្កា​ទៅ​ចូលរួម​រំលែក​ទុក​ចំពោះ Hanako​។​

​ស្ថានទូត​ថៃ ប្រចាំ​ក្រុង​តូ​ក្យូ ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​រំលែក​ទុក្ខ​ចំពោះ​ការបាត់បង់​ដ៏​ធំធេង​នេះ​ផងដែរ ដោយ​ចាត់ទុក Hanako ជា​ទូត​សុ​ច្ឆ​ន្ទះ​របស់​ថៃ​ប្រចាំ​ប្រទេស​ជប៉ុន​៕