គន្លឹះ​២០​យ៉ាង​សំខាន់​ៗមុន​ពេល​ចេញ​ដំណើរ​ទៅ​បរទេស

ក្ដី​ស្រមៃ​របស់​មនុស្ស​ភាគ​ច្រើន​គឺ​ការ​ដើរ​លេង​ជុំវិញ​ពិភពលោក​។ ម៉្លោះ​ហើយ​ដើម្បី​អោយ​ដំណើរ​កម្សាន្ត​របស់​លោក​អ្នក​ប្រកប​ដោយ​ភាព​ជោគជ័យ​ លោក​អ្នក​ប្រាកដ​ជា​ត្រូវ​ត្រៀម​ខ្លួន​ យ៉ាង​ល្អ​ដើម្បី​ធ្វើ​អោយ​ទស្សនៈ​កិច្ច​នោះ​មិន​អាច​បំភ្លេច​បាន​។ ប្រសិន​បើ​នេះ​ជា​លើក​ដំបូង​របស់​អ្នក​ក្នុង​ការ​ធ្វើដំណើរ​ទៅ​កាន់​ក្រៅ​ប្រទេស​ ចូរ​ក្រលែក​មើល​ការណែ​នាំ​២០​សំខាន់ៗ​ដូច​ត​ទៅ​៖

សុវត្ថិភាព​ និង​ សុខភាព
១. ពិនិត្យ​ជាមួយ​នឹង​គ្រូពេទ្យ​ និង ក្រុម​ហ៊ុន​ធានា​រ៉ាប់រង​
ចូរ​ពិនិត្យ​មើល​និង​ធ្វើ​ឱ្យ​ប្រាកដ​ថា​អ្នក​មាន​ទាំង​អស់​នូវ​ការ​ចាក់​វ៉ាក់សាំង​បាន​ត្រឹម​ត្រូវ​ ព្រម​ទាំង​បាន​ប្រតិបត្តិ​តាម​វេជ្ជបញ្ជា​ទាំង​អស់​។ ជា​មួយ​គ្នា​នេះ​ដែរ​ចូរ​សាក​សួរ​ពី​សេវា​ធានា​រ៉ាប់រង​ថា​តើ​ គោលការណ៍​របស់​អ្នក​វេជ្ជសាស្ត្រ​ត្រូវ​បាន​អនុវត្ត​នៅ​បរទេស​សម្រាប់​ការសង្គ្រោះ​បន្ទាន់​ដែរ​ឬ​ទេ​ ។

២. ត្រៀម​ជា​ត្រៀម​នូវ​ច្បាប់​ចម្លង​លិខិត​ឆ្លង​ដែន​របស់​លោក​អ្នក​
ខណៈ​ពេល​នៅ​បរទេស​ ប្រសិន​បើ​លិខិត​ឆ្លង​ដែន​របស់​អ្នក​ត្រូវ​បាន​លួច​ឬ​បាត់​ អ្នក​ត្រូវ​តែ​ប្រាកដ​ខ្លួន​អ្នក​ថា​អ្នក​នៅ​មាន​ច្បាប់​ចម្លង​មួយ​ទៀត​ដើម្បី​ការពារ​អ្នក​ ព្រោះ​ថា​ក្នុង​ករណី​ដែល​បាត់​លិខិត​ឆ្លង​ដែន​លោក​អ្នក​អាច​បង្ហាញ​ច្បាប់​ចម្លង​នោះ​ទៅ​កាន់​អ្នក​ត្រួត​ពិនិត្យ​ដើម្បី​បញ្ជាក់​ពី​សញ្ជាតិ​របស់​អ្នក​ដើម្បី​អោយ​អាច​វិល​ត្រលប់​ចូល​ទៅ​ក្នុង​ប្រទេស​របស់​អ្នក​។

៣. ទុក​ច្បាប់​ចម្លង​លិខិត​ឆ្លង​ដែន​របស់​លោក​អ្នក​នៅ​ស្រុក​កំណើត​សម្រាប់​ការ​បម្រុង​ទុក​ បន្ថែម ការ​ទុក​ច្បាប់​ចម្លង​នៃ​លិខិត​ឆ្លង​ដែន​របស់​អ្នក​នៅ​ផ្ទះ​ឬ​ ជា​មួយ​នរណា​ម្នាក់​ដែល​អ្នក​ជឿទុក​ចិត្ត​គឺ​ជា​រឿង​មួយ​ដ៏​ល្អ​បំផុត​។ ដូច​គ្នា​ដែរ​ការ​ធ្វើ​ច្បាប់​ចម្លង​អេឡិចត្រូនិក​អ្នក​អាច​រក្សា​ទុក​នៅ​ក្នុង​គណនី អ៊ីមែល​របស់​អ្នក​ផង​ដែរ​។

៤. ចុះ​ឈ្មោះ​ជា​មួយ​នឹង​ស្ថានទូត​របស់​អ្នក​ប្រសិន​ជា​អ្នក​មាន​បញ្ហា​នៅ​ក្នុង​ប្រទេស​ដែល​អ្នក​ទៅ​ទស្សនា​ វា​នឹង​ធ្វើ​ឱ្យ​អ្នក​មាន​ភាព​ងាយ​ស្រួល​ ព្រោះ​ថា​រដ្ឋាភិបាល​របស់​អ្នក​អាច​ទាក់ទង​អ្នក​បាន​ត្រឹមត្រូវ​ និង ធ្វើ​ឱ្យ​អ្នក​មាន​សុវត្ថិភាព​។

ថវិកា

៥. សូម​មើល​ការ​បម្លែង​រូបិយវត្ថុ​មុន​ពេល​អ្នក​ចេញ​ទៅ​។

៦.​ ចូរ​ប្រាកដ​ថា​ឥណទាន​របស់​លោក​អ្នក​ដំណើរការ​ក្នុង​ប្រទេស​ដែល​អ្នក​ទៅ​កាន់​ធនាគារ អឺរ៉ុប​បាន​ប្ដូរ​ស្ទើរ​តែ​ទាំង​ស្រុង​ទៅ​នឹង​បច្ចេកវិទ្យា​បន្ទះ​ឈីប​ និង លេខ​កូដ​សម្ងាត់​ដែល​មាន​សុវត្ថិភាព​ និង​អាជីវកម្ម​តិច​ជាង​មុន​នៅ​បរទេស​។

៧. ទៅ​កាន់​ធនាគារ​ ឬ អេធីអឹម​ក្នុង​ប្រទេស​ដែល​អ្នក​ទៅ​កាន់​ ៖ ការ​ធ្វើ​បែប​នេះ​ អ្នក​នឹង​មិន​ទទួល​បាន​ការ​គិត​តម្លៃ​ជា​ច្រើន​ដូច​ជា​ នៅ អេធីអឹម ឬធនាគារ និង​ការ​បំប្លែង​នេះ​នឹង​មាន​ពិត​ប្រាកដ​។

៨. ត្រូវ​មាន​សាច់​ប្រាក់​ជាប់​ខ្លួន​ជា​និច្ច​ ៖ការ​ធ្វើ​បែប​នេះ​ព្រោះ​ថា​ មិន​មែន​គ្រប់​ទី​កន្លែង​ត្រូវចំណាយជារកាតឥណទារហូតទេ។ កន្លែង​ខ្លះ​តម្រូវ​អោយ​អ្នក​ចាយ​ជា​សាច់​ប្រាក់​ជា​ពិសេស​ដូច​ជា​ រថភ្លើង ឬ រថយន្ត​ក្រុង​ ។

៩. ការ​ហៅ​ទៅ​កាន់​ធនាគារ​ ឬ​អ្នក​ផ្ដល់​ឥណទាន​៖ពេល​ខ្លះ​អ្នក​ធនាគារ​នឹង​គិត​ថា​ប្រហែល​ជា​នឹង​អាច​កើត​មាន​ឡើង​នូវ​ការ​លួច​បន្លំ​ ដូច្នេះ​ហើយ​ពួក​គេ​នឹង​បិទ​កាត​របស់​អ្នក​ដើម្បី​ជា​វិធាន​ការ​សន្តិសុខ​។

១០. ពិនិត្យ​ថ្លៃ​ចូល​ និង​ថ្លៃ​ចាក​ចេញ​នៃ​ប្រទេស​នោះ​ប្រទេស​មួយ​ចំនួន​តម្រូវ​ឲ្យ​ អ្នក​ធ្វើ​ដំណើរ​បង់​ប្រាក់​ ដើម្បី​ចូល​ ឬ​ចាក​ចេញ​ពី​ប្រទេស​នេះ​។ ថ្លៃ​សេវា​ទាំង​នេះ​មិន​ ត្រូវ​បាន​រួម​បញ្ចូល​នៅ​ក្នុង​តម្លៃ​នៃ​សំបុត្រ​ក្រុមហ៊ុន​អាកាសចរណ៍​របស់​អ្នក​នោះ​ទេ​ ហើយ​នឹង​អាច​មាន​មាន​តម្លៃ​ចន្លោះ​ពី$​ 20​ ទៅ $ 200 ។

ការ​ស្រាវជ្រាវ​ក្នុង​ស្រុក​

១១. ទិញ​សំបុត្រ​អោយ​ហើយ​សម្រាប់​កន្លែង​ដែល​អ្នក​ចង់​ទៅ​កាន់​ការ​ធ្វើ​បែប​នេះ​នឹង​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ដោយ​អ្នក​នឹង​មិន​ភ្លេច​កន្លែង​ដែល​អ្នក​ចង់​ទៅ​កាន់​។

១២. ត្រៀម​សៀវភៅ​មគ្គុទេស​៖សៀវភៅ​ណែនាំ​ជា​ធម្មតា​តែងតែ​រួម​បញ្ចូល​ទាំង​ផែន​ទី ពាក្យ​ឬ ឃ្លា​គន្លឹះ​ និង​ការ​ផ្ដល់​ឱ្យ​អ្នក​នូវ​ព័ត៌មាន​លម្អិត​ គ្រប់គ្រាន់​នៅ​លើ​បណ្ដាញ​ជាក់​លាក់​ថា​តើ​អ្នក​គួរ​ត្រៀម​អ្វីខ្លះ​ពេល​ទៅ​ដល់​។

១៣.​ ស្រាវ​ជ្រាវ​រក​ព្រឹត្តិការណ៍​ដែល​នឹង​ពេល​នៅ​ទីនោះ​ ៖ការ​ធ្វើ​បែប​នេះ​នឹង​ជួយ​អ្នក​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រាកដ​ថា​អ្នក​មិន​ខកខាន​ទៅ​មើល​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​នៅ​នោះ​។ អ្វី​ដែល​សប្បាយ​រីករាយ​គឺ​ក្នុង​ពិធី​បុណ្យ​ និង​ព្រឹត្តិការណ៍​ធម្មជាតិ​។ ដូចគ្នា​នេះ​ផង​ដែរ​ អ្នក​ចាំបាច់​ត្រូវ​ស្រាវ​ជ្រាវ​មុខ​ម្ហូប​ថ្នាក់​ជាតិ​មួយ​ចំនួន​ដើម្បី​ផ្លាស់​ប្ដូរ​រស​ជាតិ​។

គ្រឿង​អគ្គិសនី

១៤. នាំ​យក​នូវ​ប្រដាប់​សាក​គ្រប់​ប្រភេទ​ ៖​ ប្រទេស​ខុស​គ្នា​តែង​មាន​ទំហំ​ការ​ដោត​ផ្សេង​ៗ​គ្នា។ ដូច្នេះ​អ្នក​ប្រាកដជា​ទី​នោះ​អាច​ដោត​គ្រឿង​អេឡិចត្រូនិក​អ្នក​បាន។

១៥. ពិនិត្យ​មើល​វ៉ុល​អេឡិចត្រូនិក​របស់​លោក​អ្នក​ពី​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ ខ្ញុំ​ដឹង​ថា​គ្មាន​អ្វី​ដែល​អាក្រក់​ជាង​ការ​មាន​អាដាប់​ធ័រ​ហើយ​នៅតែ​មិន​អាច​ប្រើ​បាន​។ វា​ជា​ការ​ខក​ចិត្ត​ត្រង់​ ម៉ាស៊ីន​សម្ងួត​ ឬ តង់​ស្យុង​ មួយ​ដោយ​សារ​តែ​មិន​ខ្ពស់​គ្រប់គ្រាន់​ទេ​សម្រាប់​ប្រទេស​នេះ។​

១៦. ធ្វើ​អោយ​ទូរស័ព្ទ​របស់​អ្នក​មាន​លក្ខណៈ​ជា​សាកល​វា​នឹង​ធ្វើ​អោយ​អ្នក​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​ព័ត៌​មាន​តាម​អ៊ីនធឺណិត​។

១៧. ទាញ​យក​កម្ម​វិធី​ Travelzoo៖កម្ម​វិធី​ Travelzoo អាច​ជួយ​អ្នក​អោយ​រក​ឃើញ​ មធ្យោ​បាយ​មួយ​យ៉ាង​ធំ​នៅ​ក្នុង​ពពួក​នៃ​ប្រទេស​មួយ​ព្រម​ទាំង​មាន​ជម្រើស​ពី​មធ្យោ​បាយ​ក្នុង​ស្រុក​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​។

ឥវ៉ាន់ និង ការ​វេច​ខ្ចប់​
១៨. ដាក់​សម្លៀក​បំពាក់​បន្ថែម​ទៅ​ក្នុង​កា​បូ​យួរ​ដៃ​របស់​អ្នក​វា​នឹង​អោយ​អ្នក​មាន​ភាព​ងាយ​ស្រួល​នៅ​ពេល​ដែល​មាន​រឿង​រ៉ាវ​អកុសល​ណា​មួយ​កើត​ឡើង​។

១៩. ពិនិត្យ​ ឬ មិន​ពិនិត្យ​ការ​វេច​ខ្ចប់​ ៖ក្រុម​ហ៊ុន​អាកាសចរណ៍​នីមួយ​ៗមាន​ការ​កំណត់​ផ្ទាល់​ខ្លួន​ពី​គោលការណ៍​ណែនាំ​ជា​របៀប​ដែល​ឥវ៉ាន់​អាច​ត្រូវ​បាន​ត្រួត​ពិនិត្យ​ រឺ ធ្វើ​ឡើង​នៅ​លើ​ដោយ​ឥត​គិត​ថ្លៃ។​ អ្នក​ត្រូវ​ធ្វើ​ឱ្យ​ប្រាកដ​នូវ​ច្បាប់​ក្រុមហ៊ុន​អាកាសចរណ៍​របស់​អ្នក​បាន​កំណត់​គឺ​ដើម្បី​ជៀសវាង​ថ្លៃ​បន្ថែម​ណា​មួយ​ដែល​មិន​សមរម្យ​។

២០. នាំ​យក​អាហារ​សម្រន់​ការ​ធ្វើ​ដំណេរ​ទៅ​កាន់​បរទេស​គឺ​សប្បាយ​ ដូច្នេះ​ការ​នាំ​យក​អាហារ​សម្រន់​ទៅ​តាម​ខ្លួន​កាន់​តែ​ធ្វើ​អោយ​អ្នក​មាន​ភាព​រីករាយ។​

ប្រភព៖ Travelzoo
អត្ថបទដោយ : Gemini Fleta


  • គន្លឹះ​២០​យ៉ាង​សំខាន់​ៗមុន​ពេល​ចេញ​ដំណើរ​ទៅ​បរទេស已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/29  Category:បច្ចេកវិទ្យា
Tags: