សមត្ថកិច្ច​បាន​ត្រឹម​លាដៃ​យក​លុយ រថយន្ត​ដឹក​ទំនិញ​សំពីងសំពោង

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​ស​វត្ថិ​ភាព​ច​រារ​ចរ​តាម​ដងផ្លូវ ខណៈ​សង្កេត​ឃើញ​មាន​រថយន្ត​នី​សាន់ និង​កាម​រី​ច្នៃ​ជា​ច្រើន​គ្រឿង ដឹក​ទំនិញ​សំពីងសំពោង​ខ្ពស់កប់ពពក នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ឆ្លងកាត់​ក្រុង​ង​ប៉ៃលិន ។ ក្នុង​នោះ​រថយន្ត​មួយ​ចំនួន​បើកបរ​លូន​វារ​ស្ទើរ​ទៅ​មុខ​មិន រួច ព្រោះ​ដឹក​ធ្ងន់​ពេក ពោល​គឺ​លើស​ចំណុះ ហើយ​ក៏​មាន​រថយន្ត​ខ្លះ​បាក់​ភ្លៅ របូត​កង់ និង​បង្ក​បញ្ហា​គ្រោះថ្នាក់​ខ្លួនឯង និង​អ្នក​ដទៃ​ជា​ញឹកញាប់​ផង​ដែរ ។

តែ​គេ​មិនឃើញ​មាន​ស ម​ត្ថ​កិច្ច​នគរបាល​ចរាចរ​ណា​ម្នាក់ ចុះ​ធ្វើការ​ហាមប្រាម​ឬ​ណែនាំ​នោះ​ឡើយ ឃើញ​តែ​ដាក់កុង​ត្រូល​ស្ទាក់​យក​លុយ​ម៉ូតូ​អត់​មួក កញ្ចក់ ពី​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​ទាំងនោះ​ប៉ុណ្ណោះ ដោយ​មិន​គិត​ខ្វល់​ពី​បញ្ហា​សុវត្ថិភាព​ចរាចរ​របស់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តា ម​ដងផ្លូវ​នោះ​ឡើយ ។ ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ គេ​ឃើញ​មាន​រថយន្ត​នី​សាន់​មួយ​គ្រឿង​ពណ៌​ក្រហម​ដឹក​ទំនិញ​ខ្ពស់កប់ពពក បាន​ដាច់​កង់​ក្រោយ​ផ្នែក​ខាង​ឆ្វេ ង​ខូច​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ ត្រង់​ចំណុច​ចុះ​ចំណោត ក្នុងភូមិ​អូរ​ប្រើស សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា រាល់​ថ្ងៃនេះ​តាំងពី​ព្រឹក​រហូត​ដល់​យប់​មាន​រថយន្ត​ដឹក ទំនិញ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ដោយ​ធ្វើ​ដំណើរ​ពី​បាត់ដំបង​ទៅ​ព្រំដែន​ខេត្ត​ប៉ៃលិន និង​មាន​រថយន្ត​ដឹក​ទំនិញ​សំពីងសំពោង​ដូច​គ្នា​ធ្វើ​ដំណើរ​ពី​លិចទៅ​កើត ដឹក​ទំនិញ​ពេញ​ទ្រុង​ហៀរ​ដល់​ចំហៀង និង​ខ្ពស់​ហួស​ទ្រុង​ខាងលើ បើកបរ​ចុះឡើង​ៗ​យ៉ាង​រំភើយ គ្រាន់តែ​ចុះ ឈប់​បង់លុយ​ឱ្យ​សមត្ថកិច្ច​នគរបាល​ចរាចរ ដែល​ឈរ​ចាំ​យាម​តាម​គោលដៅ​ប៉ុណ្ណោះ ដោយ​មិន​ព្រួយបារម្ភ​ក្រែង​ត្រូវ​ផាកពិន័យ​អ្វី​នោះ​ឡើយ ក្នុង​១​កន្លែង​ៗ ចាប់ពី​១​ម៉ឺន ទៅ​២​ម៉ឺន​រៀល​ជា​ការ​ស្រេច ។

ពួក​គាត់​បន្ត​ទៀត​ថា កាលពី​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​កន្លង​ទៅ​នេះ មាន​រថយន្ត កាម​រី​គូទ​ស្វិត​ពណ៌​ស​ច្នៃ​ទ្រុង ដឹក​ត្រី​ដែល​មាន​ទម្ងន់​ជាង​៥​តោន ពី​ប្រទេស​ថៃ​ឆ្លង​ដែន​ខេត្ត​ប៉ៃលិន​ឆ្ពោះទៅ​ខេត្តបាត់ដំបង លុះ​ធ្ងន់​ពេក​កង់​រថយន្ត​ទ្រ​មិន​ជាប់​ក៏​ផ្ទុះ​ជ្រុល​ចង្កូត​ធ្លាក់​ក្នុង​ប្រឡាយ​អត់​ទឹក បណ្តាល​ឱ្យ​សង្កត់​ម្ចាស់​របួសធ្ងន់​ប៊ិះ​នឹង​ក្ស័យសង្ខារ​ថែម​ទៀត​ផង ។ នេះ​សំណាងល្អ​ហើយ ដែល​មិន​បង្ក​ផល​ប៉ះពាល់​ដល់​អ្នក​រួម​ដំណើរ​នៅ​លើ​ដងផ្លូវ​តែ​មួយ​កុំ​អី​អ្នក​ដែល​ជិះ​ម៉ូតូ ឬ​បើកបរ​រថយន្ត​ជាមួយ​គ្នា​ក៏​រងគ្រោះថ្នាក់​របួស​និង​ស្លាប់​ផង​ដែរ ។

ចំណែក​ម្ចាស់​រថយន្ត​ដែល​ដឹក​ទំនិញ​សំពីងសំពោង បានឱ្យ​ដឹង​ថា បើ​មិនដឹង​ច្រើន​ទេ អត់​ចំណេញ​ឡើយ ព្រោះ​អី​បង់​ឱ្យ​សមត្ថកិច្ច​តាំងពី​ដើម​ទី​រហូត​ដល់​ចុង​បំផុត បើ​ពុំ​ដូច្នោះ​មិន​អាច​រកស៊ី​បាន​ឡើយ នឹង​ខាតដើម​ខាតចុង​ជាក់​ជា​មិន​ខាន ។ ប្រភព​បន្ត​ទៀត​ថា ការ​ដឹក​ច្រើន​បែប​នេះ​សមត្ថកិច្ច​នគរបាល​អត់​ចាប់​នោះ​ទេ គ្រាន់តែ​ផាក​ល្មម​ៗ​ហើយ​អនុញ្ញាតិ​ឱ្យធ្វើ​ដំណើរ ទៅ​មុខ​ទៀត​យ៉ាង​រលូន ។ បើ​សមត្ថកិច្ច​តឹងតែង​ពេក ពួក​គាត់​មាន​តែ​ឈប់​រកស៊ី ហើយ​ទាំង​ម្ចាស់​រថយន្ត និង​សមត្ថកិច្ច​ក៏​ដាច់​បាយ​ដូច​តែ​គ្នា ហើយ​ទើប​ចែក​គ្នា​រស់​ទៅ​គ្មាន​បញ្ហា​អី្វ​នោះ​ទេ ៕