៣០​សំណួរ​ដែល​អ្នក​ត្រូវ​​ត្រៀម​ពេល​មុន​សម្ភាសន៍​ការងារ

ចំពោះ​ការ​ងារ​ជា​ក្រុម​ ៖

១.ចូរ​អ្នក​និយាយ​ទៅ​មើល​ បើ​សិន​​ជា​​គេ​តម្រូវ​អោយ​អ្នក​​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​និង​ច្រើន​បំផុត​​​ជាមួយ​មនុស្ស​ដែល​មាន​អត្តចរិត​ខុស​ខ្លាំង​ពី​អ្នក ។​
២.សាក​អោយ​ឧទាហរណ៍​មួយ​ នៅ​ពេល​ដែល​អ្នក​ជួប​បញ្ហា​កំឡុង​ធ្វើ​ការ​ជា​ក្រុម​, តើ​អ្នក​នឹង​ដោះ​ស្រាយ​វា​យ៉ាង​ដូចម្ដេច​ ?
៣.ពណ៌នា​ពេល​អ្នក​មាន​បញ្ហា​ក្នុង​ការ​កសាង​ទំនាក់​ទំនង​ជាមួយ​ជាមួយ​មនុស្ស​សំខាន់​ម្នាក់​ តើ​អ្នក​នឹង​យក​ឈ្នះ​ស្ថានភាព​នោះ​យ៉ាង​ដូចម្ដេច​?
៤.ប្រាប់​ខ្ញុំ​មក​ថា​ ពេល​ដែល​អ្នក​ត្រូវ​ការ​ព័ត៌មាន​ឬ​ទិន្នន័យ​ពី​មនុស្ស​ដែល​មិន​មាន​ទំនួល​ខុស​ត្រូវ​, តើ​អ្នក​នឹង​ដោះ​ស្រាយ​តាម​របៀប​ណា​ ?

ចំពោះ​រឿង​ទាក់ទង​នឹង​អតិថិជន​ ៖

៦.តើ​អ្នក​នឹង​មាន​វិធី​អ្វី​ដើម្បី​ធ្វើ​អោយ​អតិថិជន​អ្នក​ចាប់​អារម្មណ៍​នឹង​អ្នក (អតិថិជន​សំខាន់)​ ?
៧.អោយ​ឧទាហរណ៍​ខ្ញុំ​មួយ​មក​ នៅ​ពេល​អ្នក​ដែល​មិន​បាន​ធ្វើ​អ្វី​អោយ​ដូច​ការ​រំពឹង​ទុក​របស់​អតិថិជន, តើ​អ្នក​ប្រឹង​ស្ថានភាព​ទាំង​នោះ​យ៉ាង​ដូចម្ដេច​ ?
៨.​ ប្រាប់​ខ្ញុំ​តើ​អ្នក​នឹង​ធ្វើ​អ្វី​ ពេល​ដែល​អ្នក​បាន​ធ្វើ​អោយ​អតិថិជន​នោះ​ពិត​ជា​ពេញ​ចិត្ត​នឹង​សេវាកម្ម​របស់​យើង​ ?
៩.បើ​សិន​អ្នក​ជួប​អតិថិជន​ដែល​ពិបាក​ តើ​អ្នក​ដោះ​ស្រាយ​វា​តាម​វិធី​ណា​ ?
១០.នៅ​ពេល​ដែល​អ្នក​មាន​អតិថិជន​យ៉ាង​ច្រើន​ ហើយ​ពួក​គេ​ត្រូវ​ការ​សេវាកម្ម​ពី​អ្នក​ តើ​អ្នក​នឹង​អោយ​អត្ថិភាព​អតិថិជន​យ៉ាង​ដូច​ម្ដេច​?

ចំពោះ​សមត្ថភាព​អ្នក​ក្នុង​ការ​សម្រប​ខ្លួន​ ៖

១១.ពេល​ដែល​អ្នក​មាន​សំពាធ​ខ្លាំង​ តើ​វា​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ ហើយ​អ្នក​អោយ​វា​ផុត​ទៅ​យ៉ាង​ម៉េច​?
១២.ពណ៌នា​អារម្មណ៍​អ្នក​ពេល​ដែល​ក្រុម​ ឬ ក្រុមហ៊ុន​អ្នក​មាន​ការ​ផ្លាស់ប្ដូរ​ តើ​វា​ជះ​ឥទ្ធិពល​ទៅ​ដល់​អ្នក​ទេ​ ហើយ​តើ​អ្នក​នឹង​សម្រប​វា​យ៉ាង​ដូចម្ដេច​ ?
១៣.ប្រាប់​ខ្ញុំ​ពី​ការងារ​ដំបូង​បំផុត​ដែល​អ្នក​មាន​, អ្នក​បាន​រៀន​អ្វី​ខ្លះ​ពី​វា​ ?
១៤.អោយ​ឧទាហរណ៍​ខ្ញុំ​មួយ​ពេល​ដែល​អ្នក​គិត​ថា​អ្នក​បាន​គេច​រួច​ពី​ស្ថានភាព​ដែល​ពិបាក​ឬ​គេច​រួច​ពី​កំហុស​ឆ្គង​អ្វី​មួយ ។
១៥.ពេល​អ្នក​បរាជ័យ​ អ្នក​នឹង​ទប់ទល់​នឹង​ស្ថានភាព​បែប​ហ្នឹង​យ៉ាង​ម៉េច​ ?

ចំពោះ​ការ​គ្រប​គ្រង​ម៉ោង​ពេល​ ៖

១៦.ប្រាប់​ខ្ញុំ​មក​ពី​យុទ្ធសាស្ត្រ​ដែល​អ្នក​លៃលក​ពេល​យ៉ាង​ម៉េច​ ដើម្បី​អាច​ជួប​​កំពូល​អតិថិជន​​បាន​ទាំង​អស់​ ?​​
១៧.ពណ៌នា​អំពី​ការ​គ្រប់​គ្រង​ម៉ោង​ពេល​ការងារ​ក្នុង​​រយៈ​ពេល​វែង​របស់​អ្នក ។
១៨.ពេល​ខ្លះ​អ្នក​មិន​អាច​សម្រេច​ការងារ​ត្រូវ​ធ្វើ​បាន​ទាំង​អស់​ទេ​ ចឹង​ប្រាប់​ខ្ញុំ​មក​ថា​អ្នក​នឹង​ទទួលខុស​ត្រូវ​ដូចម្ដេច​ ចំពោះ​ការងារ​ច្រើន​តែ​ពេល​តិច​ដូចនេះ​?
១៩.ប្រាប់​ខ្ញុំ​មក​មើល​ពេល​ដែល​អ្នក​បាន​កំណត់​គោល​ដៅ​សម្រាប់​រឿង​អ្នក​ផ្ទាល់​ តើ​អ្នក​នឹង​ធានា​យ៉ាង​ម៉េច​ទើប​អាច​ទៅ​ដល់​របស់​ដែល​អ្នក​ចង់​បាន​នោះ​ ?
២០.អោយ​ឧទាហរណ៍​មួយ​នៅ​ពេល​ដែល​អ្នក​មាន​រឿង​ជា​ច្រើន​ត្រូវ​ការ​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក, តើ​អ្នក​នឹង​ចាត់​ការ​ដូចម្ដេច​ ?​

ចំពោះ​ជំនាញ​ទំនាក់ទំនង​ ៖

២១.ឧទាហរណ៍​បង្ហាញ​ពី​ពេល​ដែល​អ្នក​អាច​អោយ​នរណា​ម្នាក់​​ជឿ​អ្នក​ថា​នឹង​សម្រេច​ជោគជ័យ​ ។​
២២.ស្រមៃ​ពេល​ដែល​ក្លាយ​ជា​​អ្នក​ជា​ប្រធាន​ខាង​ផ្នែក​បច្ចេកទេស​កម្រិត​ខ្ពស់​​ម្នាក់​ តើ​អ្នក​នឹង​ធ្វើ​ដូចម្ដេច​ ដើម្បី​អោយ​ច្បាស់​ចិត្ត​ថា​អ្នក​ផ្សេង​ទៀត​យល់​ថា​អ្នក​ចង់​ណែនាំ​ពី​អ្វី ?
២៣.តើ​អ្នក​នឹង​ធ្វើ​ដូចម្ដេច​ដើម្បី​អាច​ទំនាក់ទំនង​គំនិត​ផ្សេង​ៗ​ជាមួយ​ក្រុម​ការងារ​បើ​សិន​អោយ​ប្រើ​ប្រាស់​តែ​ការ​សរសេរ​ (សំដៅ​លើ​សារ ឬ អ៊ីមែល ) ?
២៤.តើ​អ្នក​នឹង​ធ្វើ​ដូចម្ដេច​អោយ​ស្ថានភាព​ល្អ​វិញ​​នៅ​ពេល​ដែល​អ្នក​ពិបាក​ពន្យល់​រឿង​ដែល​ស្មុគ​ស្មាញ​ទៅ​ដល់​អតិថិជន ?
២៥.នៅ​ពេល​ណា​ដែល​អ្នក​គិត​ថា​អ្នក​បាន​ឡើង​ធ្វើ​បទ​បង្ហាញ​ដ៏​ល្អ​មួយ​ ហើយ​ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា​វា​បទ​បង្ហាញ​ដ៏​ល្អ ?​

ចំពោះ​ការ​លើក​ទឹក​ចិត្ត​នឹង​អោយ​តម្លៃ​ ៖

២៦.ប្រាប់​ខ្ញុំ​ពី​​រឿង​មោទនភាព​ក្នុង​អាជីព​ការងារ​របស់​អ្នក​ដែល​អ្នក​សម្រេច​បាន​ ។
២៧.ពណ៌នា​នៅ​ពេល​ណា​ដែល​អ្នក​ឃើញ​មាន​បញ្ហា​មួយ​កើត​ឡើង​ តើ​អ្នក​នឹង​​សម្រេច​ចិត្ត​ធ្វើ​ជា​មនុស្ស​ដំបូង​ផ្ដើម​លូក​ដៃ​ដោះ​ស្រាយ​វា​ ឬ​ ក៏​ចាំ​អ្នក​ដទៃ​មក​ដោះ​ស្រាយ​ ?
២៨.សាក​និយាយ​ទៅ​មើល​ អ្នក​នឹង​ទប់​ទល់​យ៉ាង​ម៉េច​ ប្រៀប​ធៀប​ពេល​ដែល​អ្នក​ធ្វើ​ការ​ដោយ​មាន​ការ​ត្រៀត​ពិនិត្យ​យ៉ាង​ល្អិត​ល្អន់​ ជាមួយ​ការ​ធ្វើ​ការ​ដែល​ធូរ​រលុង​ ?​​
២៩.អោយ​ឧទាហរណ៍​មួយ​ ពេល​ដែល​អ្នក​មាន​គំនិត​ឆ្នៃ​ប្រឌិត​ហើយ​អាច​យក​ទៅ​ប្រើ​ប្រាស់​ជាមួយ​​ការងារ​របស់​អ្នក​ តើ​វា​ពិត​ជា​គួរ​អោយ​ចាប់​អារម្មណ៍​ ឬ ធ្វើ​អោយ​ពិបាក​ទៅ​វិញ​ ?
៣០.ប្រាប់​ខ្ញុំ​មក​ពី​បញ្ហា​ដែល​អ្នក​មិន​ពេញ​ចិត្ត​នឹង​ការងារ​របស់​អ្នក​កន្លង​មក​ តើ​អ្នក​នឹង​រក​វីធី​ដូចម្ដេច​ដើម្បី​អោយ​ប្រសើរ​ជាង​នេះ​ ?

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖


  • ៣០​សំណួរ​ដែល​អ្នក​ត្រូវ​​ត្រៀម​ពេល​មុន​សម្ភាសន៍​ការងារ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/29  Category:ជីវិតនិងសង្គម
Tags: