តារាចម្រៀង ខេ​ម ជួប​រឿង​ស៊យ​ផ្ទួនៗ

Videos


តារាចម្រៀងស្រស់សង្ហាសំឡេងស្អកប្រចាំផលិតកម្មថោនលោក ខេម បានជួយរឿងស៊យផ្ទួនៗក្នុងជីវិត ដែលរឿងស៊យចុងក្រោយទើបជួបថ្មីៗនេះប៊ិះនឹងធ្វើឱ្យលោកមានគ្រោះថ្នាក់ដល់ជីវិតដោយសារករណីគ្រោះថ្នាក់ចរាចរណ៍មួយ ។

ថ្មីៗនេះមានព័ត៌មានគួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងគឺជាករណីគ្រោះថ្នាក់ចរាចរណ៍រវាងតារាចម្រៀង ខេម ដែលជិះរថយន្ដទំនើបម៉ាក Rang Rover បុកជារថយន្ដបុរសម្នាក់ដែលមានម៉ាក CELICA រហូតធ្វើឱ្យម្ចាស់ រថយន្ដ CELICA នេះស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ចំណែកឯតារាចម្រៀងខាងលើជាមួយនឹងនារីម្នាក់ ទៀតដែលរួមដំណើរជាមួយរងរបួសស្រាល ។ ករណី គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង ១២ និង ៤០ នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខឃ្លាំងស្ថាននីយប្រេងសូគីម៉ិច តាមបណ្តោយផ្លូវជាតិលេខ ៥ ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

តារាចម្រៀង ខេ​ម ជួប​រឿង​ស៊យ​ផ្ទួនៗ

មុនពេលជួបរឿងស៊យដ៏ធំរហូតមានមនុស្សស្លាប់បាត់បង់ជីវិតនេះ មួយរយៈមុន ខេម ក៏ធ្លាប់បានជួបរឿងស៊យពីរបីលើករួចមកហើយដែរ ដោយក្នុងនោះមានព័ត៌មានពីមហាជនវាយប្រហារថា តារាចម្រៀងរូបនេះ ក្រោយពេលមានឈ្មោះល្បីបែរជាវាយឫកក្រអើតក្រទមដាក់មហាជន ។ ជាមួយនឹងរឿងនេះមិនទាន់សាបរលាបពីអារម្មណ៍ប្រិយមិត្តផង រឿងមួយទៀតក៏ចូលមកអុកឡុកក្នុងជីវិត ខេម ទៀត ដោយសារការមានជម្លោះពាក្យសម្ដីក្នុងពិធីមង្គលការមួយ ព្រោះតែតារារូបនេះមិនបានធ្វើតាមកាស្នើសុំ ឱ្យលោកឡើងបកស្រាយចម្រៀង ហេតុនេះទើបធ្វើឱ្យមានការគំកួនគ្នា ។

ទាក់ទងនឹងព័ត៌មានជួបរឿងស៊យផ្ទួនៗនេះដែរ យើងក៏បានទាក់ទងទៅលោកដើម្បីសួរនាំបញ្ជាក់ពីព័ត៌មាន លម្អិតដែរ ប៉ុន្តែទូរស័ព្ទរបស់តារាចម្រៀងរូបនេះមិនអាចទំនាក់ទំនងបានឡើយ ហើយជុំវិញរឿងរ៉ាវគ្រោះថ្នាក់ ចរាចរណ៍ខាងលើនោះក៏មិនដឹងថាលោកនឹងបន្ដដោះស្រាយជាមួយជនរងគ្រោះយ៉ាងណានោះដែរ ៕ ភូមិន្ទ

តារាចម្រៀង ខេ​ម ជួប​រឿង​ស៊យ​ផ្ទួនៗ
តារាចម្រៀង ខេ​ម ជួប​រឿង​ស៊យ​ផ្ទួនៗ
តារាចម្រៀង ខេ​ម ជួប​រឿង​ស៊យ​ផ្ទួនៗ
តារាចម្រៀង ខេ​ម ជួប​រឿង​ស៊យ​ផ្ទួនៗ
តារាចម្រៀង ខេ​ម ជួប​រឿង​ស៊យ​ផ្ទួនៗ

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត