​តើ​កត្តា​អ្វី​ដែល​បណ្តាលឲ្យមាន​សុក​ពាំង​មាត់ស្បូន ?

​តើ​កត្តា​អ្វី​ដែល​បណ្តាលឲ្យមាន​សុក​ពាំង​មាត់ស្បូន ?

ជារឿយៗ​វា​គ្មាន មូលហេតុ​ណា​ច្បាស់លាស់​ដែល​បញ្ជាក់​បាន​ពី សុក​ពាំង​ស្បូន​នេះ​ទេ ប៉ុន្តែ​ស្បូន​អាច​នឹង​វិវត្តនៅ​​ផ្នែក​ខាងក្រោម​ជាជាង ការ​ដែល​វា​គួរ​កើតមាន ៖

  • ​មាន​តំបន់​នៃ​ទីតាំង​សុក​ធំ ( ឧទាហរណ៍ ការ​មាន​កូនភ្លោះ​) ។​
  • ​វា​អាច​មាន​សន្លាក​នៅ​ស្រទាប់​ស្បូន ដោយសារតែ​ការ​វះកាត់​យក​កូន​ពីមុនមក ឬ ស្នាម​ចង្អូរ​។​
  • ​វា​អាច​នឹង​មាន ការបណ្តុះ​ផ្សាំ​ស៊ុត​បង្ក​កំណើត យឺត​ពេក ។​
  • ការជក់បារី​អាច​បង្កើន​ការ​ប្រឈម​នឹង​គ្រោះថ្នាក់​របស់​អ្នក ( មូលហេតុ​គឺ​មិន​ត្រូវបាន​គេ​ដឹង​ច្បាស់​នោះទេ​)​។​

​គ្មាន​អ្វី​ដែល​អ្នក​អាច​ធ្វើបាន ដើម្បី​ផ្លាស់ប្តូរ​សុក​ពាំង​ស្បូន​នេះ​បានទេ​។ គឺមាន​តែ ការរីក​ធំធាត់​របស់​ស្បូន​  នៅក្នុង​ពេល​កំណត់​មួយ ដែល​អាច​ធ្វើអោយ​ទីតាំង​របស់​សុក នេះ​បាន​ល្អប្រសើរ​ឡើងវិញ ។​
 
​តើ​ធ្វើ​ដូចម្តេច​ទើប​ខ្ញុំ​អាច​ដឹងថា ខ្ញុំ​មាន​សុក​ពាំង​ស្បូន​នេះ​ឬ​អត់​?
សុក​ពាំង​ស្បូន ជាធម្មតា​ត្រូវបាន​រកឃើញ​ដោយសារ​ការ​ធ្វើ​អេកូ​សាស្ត្រ នៅ​ចន្លោះ​សប្តាហ៍​ទី ១៨ ទៅ សប្តាហ៍​ទី​២០​។ ប្រសិនបើ​សុក​ដែល​ស្ថិតនៅ​ខាងក្រោម ត្រូវបាន​រកឃើញ ការថត​ស្កេន​បន្ថែមទៀត នឹង​ត្រូវ​បាន​ធ្វើ​ម្តង​ទៀត​​នៅ​សប្តាហ៍​ទី ៣២ ដើម្បី​ពិនិត្យមើល​ថា តើ​វា​នៅតែ​ស្ថិត​នៅ​ខាងក្រោម​នេះ​ដដែល​ឬ​អត់​? គឺ​មាន​ត្រឹមតែ ២ ទៅ ៥​ភាគរយ​នៃ​សុក​ដែល​ស្ថិតនៅ ផ្នែក​ខាងក្រោម​នៃ​ការថត​ឆ្លុះ​លើកទីមួយ​ប៉ុណ្ណោះ ដែល​អាច​ក្លាយជា​ទៅ​ជា​កំរិត​ទី​៣
​ឬ កំរិត​ទី ៤ នៅពេល​ក្រោយមក​ទៀត​នៃ​ពេល​មានគភ៌ ។​
 
​សញ្ញា និង រោគសញ្ញា​

  • ​មាន​ការធ្លាក់​ឈាមក្រហម​ច្រាល​តាម​ទ្វារមាស ភ្លាមៗ​ដោយ​គ្មាន​ការឈឺចាប់ ជា​ធម្មតា​នៅពេល​ចុងក្រោយ  នៃ​ពាក់កណ្តាល​នៃ​ពេល​មាន​គភ៌​។​
  • ​មានការ​ហូរ​ឈាម​តាម​ទ្វារមាស​ដោយ​គ្មាន​ការឈឺចាប់ បន្ទាប់​ពី​រួមភេទ​រួច​។​
  • ​ទឹកនោម​លាយ​ឈាម​។​
  • ​មានការ​ហូរឈាម​ក្នុងអំឡុងពេល​សម្រាល ។​

​សុក​ពាំង​មាត់ស្បូន គឺជា​មូលហេតុ​ទូទៅ​ដែល​បណ្តាល​មកពី ការធ្លាក់​ឈាម​ដោយ​មិន​មាន​ការឈឺចាប់ នៅក្នុង​​អំឡុងពេល ៣​ខែ​ចុង​ក្រោយ​នៃ​ការ​មាន​គភ៌​។ ការ​ហូរ​ឈាម​នេះ កើតឡើង​ដោយសារតែ​ការរីក ធំ​នៃ​ស្បូន​ផ្នែក​ខាង​​ក្រោម ដែល​វា​យឺត និង ស្តើង ដើម្បី​បង្កើត​កន្លែង​សំរាប់​ទារក​ដែល​កំពុង​លូតលាស់​របស់​អ្នក​។ វា​អាច​នឹង​ធ្វើអោយ​​សុក​ដាច់​នៅ​ខាងចុង នឹង​ជា​លទ្ធផល​នោះ គឺ​នាំ​អោយ​មាន​ការ​ធ្លាក់ឈាម​ចេញមក (​វា​ជា​ឈាម​របស់​អ្នក គឺ​មិនមែន​ជា​ឈាម​របស់​ទារក​អ្នក នោះទេ​) ។​
 
​តើ​គួរ​ធ្វើ​អ្វីខ្លះ ប្រសិនបើ​មាន​ការ​ធ្លាក់ឈាម​?
មិន​ថា​ការ​ធ្លាក់ឈាម​ប្រភេទ​ណា​នោះ​ទេ នៅ​ពេល​អ្នក​មាន​ផ្ទៃពោះ អ្នក​គួរតែ​ធ្វើការ​ពិនិត្យ​អោយបាន​ត្រឹមត្រូវ​​ជាមួយនឹង​វេជ្ជបណ្ឌិត ឬ ក៏​នៅ​ឯ​មន្ទីរពេទ្យ​។ ការ​ធ្លាក់ឈាម គឺ​មិន​តែងតែ​មាន​ន័យ​ថា អ្នក​មាន​សុក​ពាំង​មាត់ស្បូន​​នោះទេ​។ ការ​ធ្លាក់ឈាម​ក៏​អាច​បណ្តាលមកពី​មូលហេតុ​ផ្សេង​ទៀត ឧទាហរណ៍ មក​ពី​មាត់ស្បូន​, សុក​ដែល​មាន​​ទីតាំង​ធម្មតា ឬ វា​អាច​នឹង​មិន​មាន​មូលហេតុ​ច្បាស់លាស់​ណាមួយ ៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។