៦ តិច​និក​ដាស់​អារម្មណ៍​លើ​គ្រែ​ឱ្យ​កាន់តែ​ក្តៅ​ងំ​

Videos


សម្រាប់បុរសក្នុងរឿង”ពុះកញ្ជ្រោល”អាចជារឿងសំខាន់បំផុតក្នុងល្បែងស្នេហាលើគ្រែប៉ុន្តែខណៈពេលជាមួយគ្នាសម្រាប់ស្ត្រីវិញសភាពក្តៅងំសម្រាប់នាងគឺជារឿងសំខាន់ដែលនាងត្រូវការបំផុត ។ នាងត្រូវការឱ្យបុរសអាចប្រើស្នៀតពិសេសៗណាមួយសម្រាប់មកប្រលោមបបោសអង្អែលដើម្បីឱ្យទាំងរូបនាងនិងបុរសបានទទួលសេចក្តីសុខពេញទីក្នុងពេលរួមភេទជាមួយគ្នា ។ ក្តីប្រាថ្នានីមួយនេះពេលខ្លះត្រូវរលាយដោយសារយើងមិនបានស្វែងយល់ពីវាឱ្យបានច្បាស់លាស់ ។

៦ តិច​និក​ដាស់​អារម្មណ៍​លើ​គ្រែ​ឱ្យ​កាន់តែ​ក្តៅ​ងំ​

នេះជាក្បួនវិធីពិសេសៗដែលអ្នកអាចធ្វើការស្វែងយល់បានដូចជា ៖

១)ស្ទាបអង្អែលដើម្បីដុតអារម្មណ៍
ការរួមភេទគេប្រៀបប្រដូចទៅនឹងការធ្វើលំហាត់ប្រាណម្យ៉ាងដែលនេះមានន័យទៅដល់ការត្រូវប្រើកម្លាំងសាច់ដុំជាច្រើនកន្លែងនៅក្នុងរាងកាយរបស់យើង ។ ការធ្វើចលនាក្នុងសកម្មភាពរួមភេទទាំងនេះវានឹងជួយឱ្យទាំងអារម្មណ៍និងការនតឹងក្នុងខ្លួនត្រូវរលាយបាត់អស់។អ្វីដែលយើងប្រមូលបានមកវិញគឺសេចក្តីសុខ ។ តុនេះឃើញថាក្នុងកំលុងពេលនេះយើងចាំបាច់ត្រូវចេះដាស់អារម្មណ៍ដល់គ្នាទៅវិញទៅមកដើម្បីឱ្យអារម្មណ៍រវាងអ្នកទាំងពីរមិនត្រឹមទទួលសេចក្តីសុខទេប៉ុន្តែវានៅថែមទាំងជួយឱ្យនៅពេលបញ្ចប់ការរួមភេទស្រស់ស្រាយថែមទៀត ។

២)ពន្លឺភ្លើងព្រាលៗជាអ្នកជួយបង្កើនអារម្មណ៍
ពេលខ្លះពន្លឺភ្លើងដែលភ្លឺច្បាស់ពេកអាចបង្កជាបញ្ហាដល់ដៃគូស្នេហាទៅវិញទេដោយសារតែភាគីណាមួយកើតមានការអៀនខ្មាសហេតុនេះបើបាននៅទីងងឹងព្រាលៗនោះទើបជាការល្អបំផុត ។ ហេតុនេះឱ្យចាប់ផ្តើមដោយការដាក់ភ្លើងក្នុងបន្ទប់ប្រើអំពូលភ្លើងភ្លឺព្រាលៗមិនងងឹងពេកឬភ្លឺពេក ។ ក្រៅពីនេះត្រូវប្រើក្លិនក្រអូបក្នុងបន្ទប់ផងដើម្បីជួយឱ្យអារម្មណ៍ស្រើបស្រាលកាន់តែមានសន្ទុះកើនឡើងទ្វេដង ។ ក្រៅពីនេះយើងអាចចិបស្រាបន្តិចបន្តួចដើម្បីឱ្យទទួលភាពរវើរវាយនិងលង់លក់ក្នុងកាមអារម្មណ៍ហើយពេលរួមរក្សកាន់តែមានរស់ជាតិផ្អែមល្ហែមនិងកក់ក្តៅ ។

៣)បញ្ជូនសេចក្តីស្នេហាតាមក្រសែភ្នែក
ក្រសែភ្នែកជាមធ្យោបាយក្នុងការបញ្ជូនអារម្មណ៍ដល់គ្នាល្អបំផុត ។ ក្នុងខណៈពេលដែលអ្នកកំពុងលង់លក់ក្នុងពេលរួមរ័ក មិនត្រូបិទភ្នែកដោយមិនបានមើលអ្វីនោះឡើយ ។ ហេតុនេះនៅពេលកំពុងទទួលអារម្មណ៍រោលរាលនោះចាំបាច់ត្រូវចេះសម្លឹងក្រសែភ្នែកគ្នាខ្លះដើម្បីបញ្ជូនសញ្ញាពីសេចក្តីត្រូវការឱ្យដល់ភាគីម្ខាងទៀតពេញចិត្ត ។

៤)ហៅឈ្មោះគ្នាខ្លះ
ការហៅឈ្មោះគ្នាខណៈពេលដែលរួមរក្សនោះជាវិធីមួយទៀតដែលធ្វើឱ្យល្បែងស្នេហានៅលើគ្រែកាន់តែមានភាពកក់ក្តៅមួយកម្រិតថែមទៀត ។ នៅពេលនេះយើងមិនចាំបាច់ប្រើសម្តីផ្អែមល្ហែមឬនិយាយក្នុងអត្ថន័យអ្វីនាំជួបការលំបាកនោះទេព្រោះថាអ្នកគ្រាន់តែហៅឈ្មោះព្រមជាមួយនឹងការបញ្ចេញសំឡេងថ្ងួចថ្ងូរដើម្បីជួយជំរុញអារម្មណ៍នោះក៏គ្រប់គ្រាន់អាចឱ្យការរួមភេទរបស់អ្នកទទួលបានទៅតាមសេចក្តីប្រាថា្ន ។

៥)មានគម្រោងទុកមុនជានិច្ច
រៀងរាល់កិច្ចការងារពុំមែនចេះតែធ្វើឡើយព្រោះថាទោះយើងធ្វើអ្វីចាំបាច់ត្រូវតែរៀបចំផែនការនិងអនុវត្តបានត្រឹមត្រូវទើបអាចប្រព្រឹត្តិទៅរួច ។ ហេតុនេះឃើញថាការរួមភេទត្រូវតែមានគម្រោងនិងមានភាពច្បាស់លាស់ទើបពុំកើត នូវការធុញទ្រាន់នៅពេលណាមួយនាថ្ងៃខាងមុខ ។ដោយសារតែបញ្ហានេះដែរទើបការត្រៀមទុកជាមុននូវផែនការថ្មីៗសម្រាប់ការរួមភេទទើបជាការប្រសើរបំផុត ។ ត្រូវចងចាំថាការដាក់ផែនការការប្រើសីលវិធីថ្មីៗព្រោះថានេះសុទ្ធសឹងផ្តល់រសជាតិថ្មីៗនិងទទួលបានសេចក្តីសុខកើនឡើង ។

៦)បញ្ចប់ល្បែងឱ្យទទួលជោគជ័យ
នៅក្នុងអំឡុងពេលក្រេបស្នេហាផ្នែមល្ហែមត្រូវបានបញ្ចប់ទៅដៃគូជាច្រើនតែងបណ្តែតបណ្តោយឱ្យពេលវេលាកន្លងផុតទៅដោយឥតប្រយោជន៍ទើបធ្វើឱ្យការរួមរក្សពុំមានរស់ជាតិ ។ តទៅបើចង់ឱ្យការបញ្ចប់ជាមួយដៃគូស្នេហាមានភាពកក់ក្តៅចំពោះគ្នាត្រូវតែអនុវត្តវិធីអោបក្រសោបគ្នានិងសាសងស្នេហាបន្តិចបន្តួចនោះឃើញថា អាចជួយឱ្យអារម្មណ៍ស្ត្រីកាន់តែទទួលបានភាពកក់ក្តៅនិងមានមនោសញ្ចេតនាពេលក្រោយបន្ថែមទៀត ៕ ដេប៉ូ (Spicy)