ជនល្មើស​ក្នុង​អំពើ​ឃាតកម្ម​ ប្លន់​ លួច​ និង​បង្ក​ហិង្សា​ចំនួន​១០​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ប្រកាស​ស្វែងរក​ចាប់ខ្លួន​

​នៅ​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០១៦​នេះ​ សមត្ថកិច្ច​នគរបាល​បាន​បង្ហាញ​នូវ​មុខសញ្ញា​ជនល្មើស​ចំនួន​១០​នាក់​ ក្នុង​សំណុំរឿង​ឃាតកម្ម​ ប្លន់​ លួច​ និង​បង្ក​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​ដែល​កំពុង​រត់គេច​ខ្លួន​ ដើម្បី​តាម​ស្វែងរក​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ។​

​ជន​ត្រូវ​ចោទ​ក្នុង​បទល្មើស​ឃាតកម្ម​ ប្លន់​ លួច​ និង​បង្ក​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​ទាំង​១០​នាក់​ ដែល​ឋិត​ក្នុង​មុខសញ្ញា​ត្រូវ​សមត្ថកិច្ច​ស្វែងរក​តាម​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​របស់​តុលាការ​នោះ​ រួម​មាន​ ៖

១-​ឈ្មោះ​ កឹ​ម​ សុ​ភ័ក្ត្រ​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ ជាប់ចោទ​ពី​បទ​មនុស្សឃាត​ដោយ​ចេតនា​ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០០៦​ នៅ​រាជធានី​ភ្នំពេញ​ (​ដីកាចាប់ខ្លួន​លេខ​១៨០​អយ​ភព​ ចុះ​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០០៧)​ ។​ ទីលំនៅ​មុន​ពេល​គេចខ្លួន​ផ្ទះ​លេខ​៨​ ផ្លូវ​លេខ​៣៣១​ សង្កាត់​បឹង​កក់​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​

២-​ឈ្មោះ​ វុ​ត្ថា​ រតនៈ​ ហៅ​ពិសិដ្ឋ​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ ជាប់ចោទ​ពី​បទ​មនុស្សឃាត​ដោយ​ចេតនា​ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០០៩​ នៅ​រាជធានី​ភ្នំពេញ​ (​ដីកាចាប់ខ្លួន​លេខ​១៥៦​ត​.​ព្រ​ ចុះ​ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០១១)​ ។​ ទីលំនៅ​មុន​ពេល​គេចខ្លួន​ផ្ទះ​លេខ​៥៤E1​ ផ្លូវ​ព្រះ​មុនី​រ៉េ​ត​ សង្កាត់​ផ្សារ​ដើម​គ​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​

៣-​ឈ្មោះ​ ភឿន​ សុ​ភ័ក្ត្រ​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ ជាប់ចោទ​ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន​ (​ក្នុង​អំពើ​ប្លន់​)​ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២១​ ខែឧសភា​ ឆ្នាំ​២០០០​ នៅ​រាជធានី​ភ្នំពេញ​ (​ដីកាចាប់ខ្លួន​លេខ​២២៤​ ចុះ​ថ្ងៃ​ទី​០២​ ខែតុលា​ ឆ្នាំ​២០០០)​ ។​ ទីលំនៅ​មុន​ពេល​គេចខ្លួន​ផ្ទះ​លេខ​៨២E2​ ផ្លូវ​លេខ​១២៨​ សង្កាត់​មនោ​រម្យ​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ។​

៤-​ឈ្មោះ​ ងួ​ន​ សៅ​ ហៅ​ ទី​ យួន​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ ជាប់ចោទ​ពី​បទ​ប្លន់​ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​០៨​ ខែកុម្ភៈ​ ឆ្នាំ​២០០៣​ នៅ​រាជធានី​ភ្នំពេញ​ (​ដីកាចាប់ខ្លួន​លេខ​២០៥​ ចុះ​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០០៣)​ ។​ ទីលំនៅ​មុន​ពេល​គេចខ្លួន​ផ្ទះ​លេខ​៣៦៦E4​ ផ្លូវ​លេខ​១២៨​ សង្កាត់​មិត្តភាព​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ។​

៥-​ឈ្មោះ​ ម៉ុង​ ខេ​ង​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ ជាប់ចោទ​ពី​បទ​ប៉ុនប៉ង​ធ្វើ​មនុស្សឃាត​ដោយ​ចេតនា​ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​០៣​ ខែធ្នូ​ ឆ្នាំ​១៩៩៩​ នៅ​រាជធានី​ភ្នំពេញ​ (​ដីកាចាប់ខ្លួន​លេខ​៤៤៧​អយ​ប​ ចុះ​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០០៧)​ ។​ ទីលំនៅ​មុន​ពេល​គេចខ្លួន​ផ្ទះ​លេខ​១៣E3​ ផ្លូវ​មណ្ឌល​បុរី​កីឡា​ សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ។​

៦-​ឈ្មោះ​ ចាង​ ទ្រី​ ហៅ​ ចាង​ ទី​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ ជាប់ចោទ​ពី​បទ​សមគំនិត​ក្នុង​អំពើ​មនុស្សឃាត​ដោយ​ចេតនា​ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០០៤​ នៅ​រាជធានី​ភ្នំពេញ​ (​ដីកាចាប់ខ្លួន​លេខ​១៧៩​ ចុះ​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០០៥)​ ។​ ទីលំនៅ​មុន​ពេល​គេចខ្លួន​ផ្ទះ​លេខ​១៨៤៥​ ផ្លូវ​លេខ​១៣៤(​ក្នុង​បុរី​កីឡា​)​ សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ។​

៧-​ឈ្មោះ​ នៅ​ សូ​ដាន​ ហៅ​ ឌី​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ ជាប់ចោទ​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០១១​ នៅ​រាជធានី​ភ្នំពេញ​ (​ដីកាចាប់ខ្លួន​លេខ​៤១៨​ត​.​ព្រ​ ចុះ​ថ្ងៃ​ទី​០៥​ ខែកញ្ញា​ ឆ្នាំ​២០១២)​ ។​ ទីលំនៅ​មុន​ពេល​គេចខ្លួន​ផ្ទះ​លេខ​ឃ​២.១១​ ផ្លូវ​លេខ​២១១​ សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ។​

៨-​ឈ្មោះ​ ប៊ូ​ ដា​រិ​ទ្ធ​ ហៅ​ក្រឹម​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ ជាប់ចោទ​ពី​បទ​ប្លន់​  ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០០៨​ នៅ​រាជធានី​ភ្នំពេញ​ (​ដីកាចាប់ខ្លួន​លេខ​២៥​ត​.​ព្រ​ ចុះ​ថ្ងៃ​ទី​០៦​ ខែមករា​ ឆ្នាំ​២០០៩)​ ។​ ទី​នៅ​ពេ​មុន​ពេល​គេចខ្លួន​ផ្ទះ​លេខ​២៤.៣១​ ផ្លូវ​លេខ​២១១​ សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ។​

៩-​ឈ្មោះ​ ច័ន្ទ​ ការី​ម​ ហៅ​រី​ម​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ ចោទ​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ ប្រ​ពឹត្ត​កាលពី​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១១​ នៅ​រាជធានី​ភ្នំពេញ​ (​ដីកាចាប់ខ្លួន​លេខ​៤៧​ត​.​ព្រ​ ចុះ​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១២​ )​ ។​ ទីលំនៅ​មុន​ពេល​គេចខ្លួន​ផ្ទះ​លេខ​១៣០E4​ ផ្លូវ​លេខ​១២៨​ សង្កាត់​មនោ​រម្យ​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ។​

១០-​ឈ្មោះ​ ឡុ​ង​ គេ​ត​ម្លិះ​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ ជាប់ចោទ​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ប្រព្រឹត្ត​អំពី​ហិង្សា​)​ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១១​ នៅ​រាជធានី​ភ្នំពេញ​ (​ដីកាចាប់ខ្លួន​លេខ​៣៩៦​ត​.​ព្រ​ ចុះ​ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០១២)​ ។​ ទីលំនៅ​មុន​ពេល​គេចខ្លួន​ផ្ទះ​លេខ​៥៧​ ផ្លូវ​លេខ​១០៥​ សង្កាត់​បឹង​ព្រលិត​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ៕​

ជនល្មើស​ក្នុង​អំពើ​ឃាតកម្ម​ ប្លន់​ លួច​ និង​បង្ក​ហិង្សា​ចំនួន​១០​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ប្រកាស​ស្វែងរក​ចាប់ខ្លួន​

Related