ខ្សែ​ប្រយុទ្ធ​រូប​នេះ​ស៊ុត​២​គ្រាប់​ម្នាក់​ឯង​ជួយ​ Leicester City សង​សឹក​លើ​ Liverpool ដោយ​ជោគជ័យ​

កាល​ពី​ការ​ជួប​គ្នា​កាល​ពី​ថ្ងៃ​២៦​ខែ​ធ្នូ​ឆ្នាំ​២០១៥​ក្លឹប​ Leicester City បាន​បរាជ័យ​ដោយ​លទ្ធផល​០​ទល់​នឹង​១​ក្រោម​ដៃ​ក្លឹប​ Liverpool ។ តែ​យ៉ាង​ណា​ការ​ប្រកួត​កាល​ពី​យប់​មិញ​ក្លឹប​ Leicester City បាន​ធ្វើ​ការ​សង​សឹក​ដោយ​យក​ឈ្នះ​ដោយ​លទ្ធផល​២​ទល់​នឹង​០​លើ​ក្លឹប​ Liverpool វិញ​ម្ដង​ ។

យ៉ាង​ណា​២​គ្រាប់​យ៉ាង​សំខាន់​របស់​ Leicester City គឺ​ស៊ុត​បញ្ចូល​ទៅ​ដោយ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​កីឡាករ​ Jamie Vardy នៅ​នាទី​៦០​ និង​ នាទី​៧១​ ។ សូម​បញ្ជាក់​ផង​ដែរ​ថា​បើ​គិត​ទាំង​២​គ្រាប់​យប់​មិញ​នេះ​គឺ​កីឡាករ​ Jamie Vardyបាន​ស៊ុត​បញ្ចូល​ទី​១៨​គ្រាប់​ហើយ​ក្នុង​ការ​បង្ហាញ​ខ្លួន​២៤​លើក​ឲ្យ​ Leicester City ។

ក្រោយ​ជ័យជំនះ​យប់​មិញ​ក្លឹប​ Leicester City នៅ​តែ​អាច​ឈរ​នៅ​កំពូល​តារាង​ English Premier League ដោយ​សុវត្ថិភាព​ដោយ​មាន​៥០​ពិន្ទុ​ ខណៈ​តាម​ពី​ក្រោយ​ដោយ​ក្រុម​ Man City ដែល​មាន​៤៧​ពិន្ទុ ។

សូម​ទស្សនា​ Highlight នៃ​ការ​ប្រកួត​ទាំង​អស់​គ្នា ៖

អត្ថបទ ៖ វិចទ័រ


  • ខ្សែ​ប្រយុទ្ធ​រូប​នេះ​ស៊ុត​២​គ្រាប់​ម្នាក់​ឯង​ជួយ​ Leicester City សង​សឹក​លើ​ Liverpool ដោយ​ជោគជ័យ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/30  Category:វីដេអូ
Tags: